ភ្នំពេញ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញ ចាប់ខ្លួនជនសង្ស័យ ២នាក់ (ខ្មែរ១ អាមេរិក១) រឹបអូសគ្រឿងញៀន ជាង ៤០ គីឡូក្រាម ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក...
ប៉េកាំង៖ កិច្ចសហប្រតិបត្តិការរវាង មហាអំណាចចិន-អាមេរិក ផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានលើកឡើងថា គួរតែមានការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាបន្ថែមទៀត រវាងប្រទេសទាំងពីរ។ លោក Li បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការបញ្ចប់នៃសម័យ ប្រជុំសភាជាតិប្រចាំឆ្នាំ របស់ប្រទេសចិន ឲ្យដឹងថា ការទទួលបាននូវទំនាក់ទំនង ត្រឹមត្រូវរវាងប្រទេសចិន-អាមេរិក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានអះអាងនៅថ្ងៃសុក្រថា ក្រុមអ្នកប្រយុទ្ធបរទេសជាង 16 000 នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា និងមានបទពិសោធន៍ក្នុងការ ប្រយុទ្ធប្រឆាំងនឹងពួកជីហាដ ចង់ទៅអ៊ុយក្រែន និងចូលរួមជាមួយកងកម្លាំង នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលគាំទ្រដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២...
កាលពីថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ សភារាស្ត្រអាមេរិកបានបោះឆ្នោត អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការហាមឃាត់ការ នាំចូលប្រេងកាត ឧស្ម័នធម្មជាតិនិងធ្យូងថ្មពីរុស្ស៊ី ។ នេះគឺជាការដាក់ទណ្ឌកម្ម ដ៏តឹងរ៉ឹងបំផុតដែលសហរដ្ឋអាមេរិក បានអនុវត្តទៅលើរុស្ស៊ី គិតមកទល់បច្ចុប្បន្ននេះ ។ ចាប់តាំងពីវិបត្តិអ៊ុយក្រែន បានផ្ទុះឡើងមក ទន្ទឹមនឹងការដាក់ទណ្ឌកម្មដោយ ផ្តេសផ្តាសបានបណ្តាលឱ្យ កើតមានលទ្ធផលអាក្រក់ជាសន្សឹមៗ អឺរ៉ុបបានរកឃើញថា ខ្លួនបានក្លាយជាអ្នករងគ្រោះ សំខាន់មួយនៃការប៉ះទង្គិចលើកនេះ...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ថា អ្នកស្រុកដែលជាប់នៅខាងក្នុងទីក្រុងកំពង់ផែ Mariupol ដែលឡោមព័ទ្ធរបស់ប្រទេសអ៊ុយក្រែន បានអង្វរសុំជំនួយកាលពីថ្ងៃសុក្រនេះ ខណៈដែលសមាជិកគ្រួសារព្យាយាម ទាក់ទងពួកគេយ៉ាងអស់សង្ឃឹម ចំពេលមានការដាច់ទំនាក់ទំនង ។ ទីក្រុងនេះគ្មានទឹក ហ្គាស និងអគ្គិសនី ដោយសារការទំនាក់ទំនង បានធ្លាក់ចុះតាំងពីថ្ងៃទី២ ខែមីនាមកម្ល៉េះ...
បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានទទួលស្គាល់ចំពោះការផ្សាយព័ត៌មានថា ហេតុផលដែលអាមេរិកជ្រើសរើស មិនផ្ទេរយន្តហោះចម្បាំងប៉ូឡូញ 28 គ្រឿងទៅកាន់អ៊ុយក្រែន គឺដើម្បីជៀសវាងការចូលរួម ដោយផ្ទាល់របស់សហរដ្ឋអាមេរិក (ឬសន្មតថាជាសម្ព័ន្ធមិត្ត ណាតូផ្សេងទៀត) នៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ថា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានថ្លែងនៅថ្ងៃសុក្រនេះថា ស្ថានភាពអ៊ុយក្រែន “មានភាពរំជើបរំជួលខ្លាំង” ហើយថា វាមានសារៈសំខាន់ណាស់ក្នុងការគាំទ្ររុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចចរចាលើបទឈប់បាញ់ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅពេលបិទសម័យប្រជុំសភាប្រចាំឆ្នាំ...
ភ្នំពេញ៖ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អាមេរិក ពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធ ក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ ក្នុងបទអន្ដរាគមន៍ ក្នុងសិទ្ធិឆ្លើយតបទៅកាន់គណៈប្រតិភូអាមេរិក នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចពិភាក្សាទូទៅ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីរដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ត្រូវបានគេដឹងថា ធ្វើដំណើរមកដល់ប្រទេសតួកគី ហើយមុនជំនួបគ្នា ជាបន្ទាន់មួយរវាងគ្នា។ ក្រសួងការបរទេសរុស្សី បានអះអាងថាលោក Sergey Lavrov បានធ្វើដំណើរចាកចេញ ពីប្រទេសរុស្សីកាលពីថ្ងៃពុធដើម្បីទៅដល់ ទីក្រុងអង់ការ៉ាហើយ ជំនួបគ្នាបានធ្វើឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅសណ្ឋាគារ...