បរទេស៖ យោងតាមគេហទំព័រ Forbes បានឱ្យដឹងថា អាជ្ញាធរអាល្លឺម៉ង់ បានរឹបអូសទូកនាវាដ៏ធំ និងថ្លៃបំផុតរបស់ពិភពលោកមួយ ពីមហាសេដ្ឋីរុស្ស៊ីលោក Alisher Usmanov បន្ទាប់ពីការបង្កកទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានហិរញ្ញវត្ថុ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ឲ្យខានតែបាន នូវអំពើភេរវកម្មទាំងឡាយណា ដើម្បីប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានស្វាគមន៍ប្រតិភូនគរបាលជាតិ នៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណ ចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួម...
ញូវយ៉ក៖ តម្លៃប្រេង បានកើនឡើងម្តងទៀតកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកផលិតប្រេងសំខាន់ៗ បានសម្រេចចិត្តប្រកាន់ខ្ជាប់ នូវការកើនឡើងទិន្នផលតិចតួច បើទោះបីជាមានការ ភ័យខ្លាចនៃការផ្គត់ផ្គង់ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៧,១៩ ដុល្លារអាមេរិកឬ ៧ភាគរយដើម្បីទូទាត់នៅ ១១០,៦០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile...
បរទេស៖ ខណៈដែលការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងលក់ក្លឹបបាល់ទាត់ Chelsea ។ លោក Abramovich បាននិយាយថា ការលក់នឹង “មិនដំណើរការលឿនទេ ប៉ុន្តែនឹងអនុវត្តតាមនីតិវិធីត្រឹមត្រូវ” ហើយថា ប្រាក់ចំណូលសុទ្ធនឹងទៅដល់ ជនរងគ្រោះនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Bloomberg...
បរទេស៖ ទីភ្នាក់ងារជនភៀសខ្លួន បាននិយាយកាលពីថ្ងៃពុធថា ជនភៀសខ្លួនមួយលាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ការឈ្លានពានរបស់រុស្ស៊ី កាលពីមួយសប្តាហ៍មុន ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា តួរលេខនោះស្មើនឹង ២ ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែន ដោយទីភ្នាក់ងារនេះបាននិយាយថា មនុស្សរហូតដល់ ៤លាននាក់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាអំពីការដាក់ ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នៅក្នុងការសន្ទនាតាមទូរស័ព្ទ ។ លោក Kuleba និងលោក Blinken ក៏បានឲ្យដឹងផងដែរអំពី...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តទំនង ជាជំរុញឱ្យមានការឆ្លងជំងឺកូវីដ-១៩ កាន់តែខ្ពស់ ហើយជាលទ្ធផលបង្កើនហានិភ័យ នៃមនុស្សមួយចំនួនធំវិវត្ត ទៅជាជំងឺធ្ងន់ធ្ងរ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesu បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា “WHO មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពអាសន្នផ្នែកមនុស្សធម៌ ដែលកើតឡើងនៅក្នុង...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាមួយបានចាប់ផ្តើម ធ្វើឡើងនៅក្នុងដែនសមុទ្រនៃក្បែរតំបន់កោះ Gotland ភាគខាងលិចរវាងកងកម្លាំងយោធា នៃប្រទេសហ្វាំងឡង់ ជាមួយនឹងកងកម្លាំង នៃប្រទេសស៊ុយអែត។ រដ្ឋាភិបាលក្រុង Helsinkik ក៏បានបញ្ជាក់ទៀតដែរថា ស្ថានភាពសន្តិសុខកាន់តែ តានតឹងបានកំពុងដាក់សំពាធយ៉ាងខ្លាំង ទៅលើសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការល្អ និងការបណ្តុះបណ្តាលរួមគ្នា ដែលយើងគួរតែមានរួមគ្នា...
បរទេស៖ យោងតាមការប្រកាសជាផ្លូវការ ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សីកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះយោធារបស់ខ្លួន ប្រមាណជា ៤៩៨នាក់បានបាត់បង់ជីវិត និងប្រមាណជា ១៦០០នាក់បានទទួលរងរបួស នៅក្នុងប្រតិបត្តិការពិសេសដែលកំពុង បន្តនៅឡើយក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិក៏បានចេញ មកបដិសេធអំពីរបាយការណ៍ ដែលអះអាងថា យោធារបស់រុស្សីបានបាត់បង់ជីវិត ស្ទើររាប់មិនអស់នៅក្នុងព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា ការអះអាងទាំងនេះ គឺជាព័ត៌មានមិនពិត និងមានចេតនាមិនល្អពីសំណាក់ ប្រទេសជាសត្រូវរបស់ខ្លួនប៉ុណ្ណោះ។...
បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក បានប្រកាសក្នុងការផ្លាស់ប្តូរ ពេលវេលាសាជាថ្មីទៅលើការ ធ្វើតេស្តគ្រាប់មីស៊ីលឆ្លងទ្វីប Minuteman III ដែលដំបូងឡើយត្រូវបានត្រៀម ធ្វើឡើងនៅចុងសប្តាហ៍នេះ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក John Kirby បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះដែរថា សកម្មភាពនេះគឺសំដៅទៅ លើការអនុវត្តទៅលើការងារ ដែលអាមេរិកគួរតែធ្វើក្នុងនាម ជាមហាអំណាចនុយក្លេអ៊ែរដែល ពោរពេញទៅដោយទំនួលខុសត្រូវ។ លោកបន្តថា នៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីអនុវត្តមួយដែលពួកយើង...