ព័ត៌មានអន្តរជាតិ

Updated៖ សហរដ្ឋអាមេរិក នឹងមិនកំណត់ “បន្ទាត់ក្រហម” សម្រាប់ឥណ្ឌា លើការនាំចូលថាមពលពីរុស្ស៊ី

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកនឹងមិនកំណត់ “បន្ទាត់ក្រហម” ណាមួយសម្រាប់ឥណ្ឌា លើការនាំចូលថាមពលរបស់ខ្លួនពីរុស្ស៊ី នោះទេ ប៉ុន្តែមិនចង់ឃើញ “ការបង្កើនល្បឿនយ៉ាងឆាប់រហ័ស” ក្នុងការទិញនោះទេ នេះបើតាមមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក បាននៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងអំឡុងពេល ទស្សនកិច្ចទៅកាន់ទីក្រុងញ៉ូដេលី ។

ទាក់ទាញដោយការបញ្ចុះតម្លៃ យ៉ាងសន្ធឹកសន្ធាប់ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់លោកខាងលិចលើអង្គភាពរុស្ស៊ី ឥណ្ឌាបានទិញប្រេងឆៅរបស់រុស្ស៊ី យ៉ាងហោចណាស់ ១៣លានបារ៉ែល ចាប់តាំងពីប្រទេសនេះបានឈ្លានពាន អ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ ទិន្នន័យដែលចងក្រងដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា បើធៀបនឹងចំនួន ១៦លានបារ៉ែលពេញ១ឆ្នាំមុន។

លោក Daleep Singh ទីប្រឹក្សាសន្តិសុខជាតិរង របស់សហរដ្ឋអាមេរិក ទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិ បានប្រាប់ដល់អ្នកយកព័ត៌មានថា “មិត្តមិនកំណត់បន្ទាត់ក្រហមទេ” ដោយបន្ថែមថា ដៃគូរបស់ខ្លួននៅអឺរ៉ុប និងអាស៊ីត្រូវបានជំរុញឱ្យកាត់បន្ថយ ការពឹងផ្អែករបស់ពួកគេលើ “អ្នកផ្គត់ផ្គង់ថាមពល ដែលមិនគួរឱ្យទុកចិត្ត” ។

លោក Singh បានថ្លែងមុនការមកដល់របស់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅរដ្ឋធានីឥណ្ឌា សម្រាប់ដំណើរកម្សាន្តរយៈពេល២ថ្ងៃ ។

រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍ ការពារដ៏ធំបំផុតរបស់ឥណ្ឌា តាំងពីយូរយារណាស់មកហើយ បើទោះបីជាមានការកើនឡើង នៃការទិញពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍កន្លងមកក៏ដោយ ។ អ្នកវិភាគការពារជាតិបានលើកឡើងថា ការផ្គត់ផ្គង់របស់ រុស្ស៊ី គឺមានតម្លៃប្រកួតប្រជែង និងមានសារៈសំខាន់សម្រាប់ឥណ្ឌា ដោយសារប្រទេសនេះ ប្រឈមមុខនឹងយោធាចិន ។

លោក Singh បានលើកឡើងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយឥណ្ឌាក្នុងការធ្វើពិពិធកម្ម ការផ្គត់ផ្គង់ថាមពល និងការពារជាតិរបស់ខ្លួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top