បរទេស៖ សេតវិមានកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្ម ទៅលើបណ្តាក្រុមហ៊ុន ពាក់ព័ន្ធនឹងវិស័យការពារ ជាតិរបស់រុស្សីចំនួន២២ ព្រមទាំងបន្តត្រួតពិនិត្យទៅលើការនាំចេញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលគាំទ្រទៅដល់ ការរុករករ៉ែប្រេង។ ការដាក់ទណ្ឌកម្មដែលមានទាំង សកម្មភាពទាំងឡាយនៅក្នុង ប្រទេសបេឡារូសផងនោះ ត្រូវបានសេតវិមានពន្យល់ថា៖ ទណ្ឌកម្ម ទាំងនេះនឹងអាចមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបង្វែរបច្ចេកវិទ្យា និងកម្មវិធីនានាតាមរយៈប្រទេសបេឡារូស ទៅកាន់ប្រទេស រុស្សីនិងកំណត់យកកម្រិតធ្ងន់ធ្ងរ ទៅលើសមត្ថភាពរបស់រុស្សី និងបេឡារូសចំពោះសកម្មភាព...
ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអំពាវនាវឱ្យកម្ពុជា ចូលរួមយ៉ាងសកម្ម នៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេសនេះ ។ យោងតាមហ្វេសប៊ុក ស្ថានទូតបារាំងប្រចាំកម្ពុជា ចេញផ្សាយកាលពីមួយម៉ោងមុន បានឲ្យដឹងថា កាលពីថ្ងៃទី១...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសឲ្យដឹងថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស ប្រធានអាស៊ាន ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។ លោក ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់នគរបាលសហពន្ធ័អូស្រ្តាលីថា កន្លងមកសមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន ខណៈកម្ពុជា បន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី នាថ្ងៃទី១ មីនា សម្ដេច...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បញ្ហាទឹកដីកម្ពុជាក្រោមត្រូវបាន បាត់បង់តាំងពីសម្តេច និងឪពុកសម្តេចមិនទាន់កើត ដូច្នេះអ្នកចង់ឲ្យទាមទារ យកទឹកកម្ពុជាក្រោមមកវិញ មានតែជួយក្តាមជ្ឈូសប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងក្នុងពិធីដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ថា បន្ទាប់ពីសម្តេចបង្ហោះសារ នៅហ្វេសប៊ុកពាក់ព័ន្ធសង្គ្រារុស្ស៊ី និងអ៊ុយក្រែនស្រាប់តែមាន...
តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងគៀវ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាន់តែកើនឡើង ដោយជនស៊ីវិលជាច្រើនបានភៀសខ្លួន ចេញពីប្រទេសដោយអស់សង្ឃឹម។ ប្រតិបត្តិការរបស់ស្ថានទូត នឹងត្រូវផ្ទេរទៅការិយាល័យ ទំនាក់ទំនងបណ្តោះអាសន្ន ដែលបង្កើតឡើងនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។ ក្រសួងបានឲ្យដឹងថា ការិយាល័យដែលមានទីតាំងនៅជិត ព្រំដែនជាមួយប្រទេសប៉ូឡូញ នឹងបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្នកដែលព្យាយាមជម្លៀស...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃមេរោគឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់ខ្លួនចំនួនជាង ២០ម៉ឺនករណី នៅថ្ងៃពុធនេះ ខណៈដែលទម្រង់ឆ្លងអូមីក្រុង ដែលអាចឆ្លងបានខ្ពស់ នៅតែបន្តរីករាលដាល។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ បានឱ្យដឹងថា ប្រទេសនេះបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ២១៩,២៤១ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតមួយផ្សេងទៀត។ អាជ្ញាធរសុខាភិបាលរបស់ ប្រទេសនេះបានឲ្យដឹងថា មនុស្សសរុបចំនួន ៣,៤៩២,៦៨៦នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១៥នាក់ទៀត ខណៈជាសះស្បើយចំនួន៤៥០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣១ ០០៤នាក់ អ្នកជាសះស្បើយចំនួន ១២៤ ៦២៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៣២នាក់៕
ញញវយ៉ក៖ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃគោល Brent ដែលបញ្ចប់លើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគបានវាយតម្លៃ ពីផលប៉ះពាល់នៃទណ្ឌកម្ម ចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៤,១៣ដុល្លារអាមេរិកឬ ៤,៥ ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៥,៧២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងការ ធ្វើនយោបាយលើជំនួយមនុស្សធម៌ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលសង្គ្រាមកំពុងតែផ្ទុះឡើង ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកជនចិនបានលើកឡើងថា អ្វីដែលកំពុងលាតត្រដាង នៅក្នុងប្រទេសអ៊ុយក្រែន គឺពិតជាគួរឲ្យសោកស្ដាយ។ ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ កាត់បន្ថយស្ថានការណ៍ និងជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។ លោក Zhang Jun...