ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញជាសំនួរថា តើមានប្រទេសប៉ុន្មានលើសាកលលោក ដែលគ្មានការតវ៉ា ខណៈអាមេរិក នៅតែបន្តមានការតវ៉ា និងបាញ់បោះដោយសេរី ព្រមទាំងលក់ដូរកាំភ្លើងទៀតផង តើប្រទេសនេះ ពិតជាមានសន្តិភាពមែនឬអត់? ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី នៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
បរទេស៖ នៅសប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអំពាវនាវឲ្យ ប្រធានាធិបតីលោក Joe Biden ថាគួរតែយកចិត្តទុកដាក់ជាមុនទៅលើ ព្រំដែនរបស់អាមេរិកមុនពេលព្រួយបារម្ភ អំពីការលុកលុយតាមព្រំដែន របស់ប្រទេសផ្សេងទៀត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែល មានឈ្មោះថាជួយសង្គ្រោះអាមេរិកឬ Save America Rally នៅក្នុងទីក្រុង Conroe រដ្ឋ Texas...
ឡុងដ៍៖ ការដាក់កំហិតលើមេរោគឆ្លងភាគច្រើន រួមទាំងរបាំងមុខជាកាតព្វកិច្ច ត្រូវបានដកចេញនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋាភិបាលរបស់ ចក្រភពអង់គ្លេសបានឲ្យដឹងថា ការចាក់ថ្នាំបង្ការរបស់ខ្លួន បានកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយជោគជ័យ។ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ការបិទមុខមិនត្រូវបានតម្រូវ ដោយច្បាប់ទៀតទេនៅគ្រប់ ទីកន្លែងក្នុងប្រទេសអង់គ្លេស ហើយតម្រូវការផ្លូវច្បាប់ សម្រាប់ការឆ្លងកូវីដ-១៩ សម្រាប់ការចូលក្លឹបរាត្រី និងកន្លែងធំៗផ្សេងទៀត ត្រូវបានលុបចោល។ រដ្ឋាភិបាលកាលពី សប្តាហ៍មុនបានទម្លាក់ដំបូន្មានរបស់ខ្លួន...
បរទេស៖ ទស្សនាវដ្ដីព័ត៌មាន Der Spiegel បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមិញនេះ បានបណ្ដេញមន្ត្រីចារកម្មមួយរូប ដែលធ្វើការងារក្រោមឋានៈជាមន្ត្រីការទូត នៅស្ថានកុងស៊ុលរបស់រុស្ស៊ី នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ទស្សនាវដ្ដីដដែលនេះ បាននិយាយថា ការបណ្ដេញចេញនោះ គឺត្រូវបានធ្វើឡើងភ្លាម២ ក្រោយការឃុំខ្លួនលោក Ilnur N. ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យា Augsburg...
ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ អាមេរិកនឹងធ្វើកិច្ចការងារ ដោយផ្ដោតលើប្រធានបទសំខាន់ចំនួន ៤ ។ យោងតាមហ្វេសប៊ុក ស្ថានទូតអាមេរិក នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា ស្ថានទូតអាមេរិកនៅភ្នំពេញ ធ្វើពិធីផ្តើមការអបអរសាទរឆ្នាំ នៃទំនាក់ទំនងកម្ពុជាអាមេរិក២០២២ ឬ AmCam...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងច្បាស់ៗថា យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញយើងឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងអស់នេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ មករា តបតាមការអញ្ជើញរបស់ លោកស្រី...
បរទេស៖ ប្រធានាធិបតីតៃវ់ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃសុក្រនេះ បានបង្ហាញនូវក្តីអាសូរចំពោះស្ថានភាព របស់ប្រទេសអ៊ុយក្រែន ដោយសាររតែការ គម្រាមកំហែងយោធា ដែលកោះតៃវ៉ាន់ប្រឈមមុខ ពីប្រទេសចិន និងបានមានប្រសាសន៍ថា កងកម្លាំងមិនមែនជាដំណោះស្រាយ ដើម្បីដោះស្រាយជម្លោះនោះទេ។ តៃវ៉ាន់ នាពេលថ្មីៗនេះ បានធ្វើការតវ៉ាចំពោះសកម្មភាព យោធាចិនដដែលៗនៅជិតខ្លួន ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដែលភាគច្រើនគឺការហោះហើរ...
បរទេស៖ ប្រទេសចិននៅថ្ងៃនេះ បានធ្វើការប្រកាសសុំអំពាវនាវ ឲ្យសហរដ្ឋអាមេរិកក្នុង ការបញ្ឈប់ស្វែងរកឡេស និងកែប្រែកំហុសឆ្គងរបស់ខ្លួន ភ្លាមទៅលើបញ្ហាអនុវត្តកិច្ចការងារ ពាណិជ្ជកម្មជាមួយនឹងចិន។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក ប្រកាសផ្តល់សិទ្ធឲ្យចិន ក្នុងការឆ្លើយតប ដោយការបន្ថែមពន្ធទៅលើ ទំនិញរបស់អាមេរិកវិញផងដែរ។ រំលឹកដែរថាកាលពីថ្ងៃពុធ WTO អង្គការពាណិជ្ជកម្មពិភពលោក បានប្រកាសផ្តល់សិទ្ធចិន ក្នុងការបន្ថែមពន្ធទៅលើ ទំនិញអាមេរិក និងទទួលបានប្រាក់បន្ថែមប្រមាណជា ៦៤៥លានដុល្លារជាប្រឆាំង។...
បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ភ្លាម នូវការដាក់សម្ពាធមិន សមហេតុផលលើក្រុមហ៊ុនចិន និងគួរតែប្រព្រឹត្តលើក្រុមហ៊ុន ទាំងនោះដោយស្មើភាព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយបន្ថែមថា ប្រទេសចិននឹងការពារយ៉ាងខ្លាំងក្លា នូវសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រាសចិន។...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីកិច្ច ខិតខំប្រឹងប្រែងការទូត លើការបន្ធូរបន្ថយវិបត្តិនៅក្នុងប្រទេស និងជុំវិញអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមសេវាសារព័ត៌មាន Zelensky បានផ្សព្វផ្សាយឲ្យដឹងយ៉ាងដូច្នេះ...