ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងព្រះរាជដំណើរយាងទៅប៉េកាំង របស់ព្រះអង្គទាំងទ្វេនេះ គឺសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ខែថ្មី ប្រ៉ូម៉ូសិនថ្មី! ដើម្បីចូលរួមអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំប្រ៉ូម៉ូសិនថ្មី សម្រាប់អតិថិជនដែលកំពុងស្វែងរក កន្លែងរស់មានផាសុកភាពល្អ អមទៅដោយបរិយាកាសដ៏ស្រស់ស្រាយ ស្ថិតនៅទីប្រជុំជន ងាយស្រួលក្នុងការធ្វើដំណើរ មិនស្ទះចរាចរណ៍ និងជាពិសេសអាច ចូលស្នាក់នៅបានភ្លាមៗ។ ហើយអ្វីដែលកាន់តែពិសេស លោកអ្នកមានត្រឹមតែ ១០% ប៉ុណ្ណោះ នឹងក្លាយជាម្ចាស់វីឡាណាមួយ...
កាលពីថ្ងៃទី01 ខែមីនា ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Everest ជំនាន់ថ្មី។ រថយន្តនេះនឹងក្លាយជារថយន្ត SUV 7 កៅអីដែលស័ក្តិសមឥតខ្ចោះគ្រប់ដំណើរកំសាន្ត ជាពិសេសនោះគឺដំណើរកំសាន្តបែបផ្សងព្រេង ជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបអស្ចារ្យលើសគេ។ លោក Ian Foston ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត...
ម៉ូស្គូ៖ ជំនួយការប្រធានាធិបតីរុស្សី លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីបានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី បានមកដល់ទីតាំងដែល កិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅហើយ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីថា ភាគីអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងមកដល់នៅព្រឹកថ្ងៃស្អែក ហើយភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅ Belovezhskaya Pushcha...
បរទេស៖ យោងតាមគេហទំព័រ Forbes បានឱ្យដឹងថា អាជ្ញាធរអាល្លឺម៉ង់ បានរឹបអូសទូកនាវាដ៏ធំ និងថ្លៃបំផុតរបស់ពិភពលោកមួយ ពីមហាសេដ្ឋីរុស្ស៊ីលោក Alisher Usmanov បន្ទាប់ពីការបង្កកទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានហិរញ្ញវត្ថុ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ឲ្យខានតែបាន នូវអំពើភេរវកម្មទាំងឡាយណា ដើម្បីប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានស្វាគមន៍ប្រតិភូនគរបាលជាតិ នៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណ ចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួម...
ញូវយ៉ក៖ តម្លៃប្រេង បានកើនឡើងម្តងទៀតកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកផលិតប្រេងសំខាន់ៗ បានសម្រេចចិត្តប្រកាន់ខ្ជាប់ នូវការកើនឡើងទិន្នផលតិចតួច បើទោះបីជាមានការ ភ័យខ្លាចនៃការផ្គត់ផ្គង់ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៧,១៩ ដុល្លារអាមេរិកឬ ៧ភាគរយដើម្បីទូទាត់នៅ ១១០,៦០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile...
បរទេស៖ ខណៈដែលការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងលក់ក្លឹបបាល់ទាត់ Chelsea ។ លោក Abramovich បាននិយាយថា ការលក់នឹង “មិនដំណើរការលឿនទេ ប៉ុន្តែនឹងអនុវត្តតាមនីតិវិធីត្រឹមត្រូវ” ហើយថា ប្រាក់ចំណូលសុទ្ធនឹងទៅដល់ ជនរងគ្រោះនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Bloomberg...
បរទេស៖ ទីភ្នាក់ងារជនភៀសខ្លួន បាននិយាយកាលពីថ្ងៃពុធថា ជនភៀសខ្លួនមួយលាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ការឈ្លានពានរបស់រុស្ស៊ី កាលពីមួយសប្តាហ៍មុន ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា តួរលេខនោះស្មើនឹង ២ ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែន ដោយទីភ្នាក់ងារនេះបាននិយាយថា មនុស្សរហូតដល់ ៤លាននាក់...