ព័ត៌មានអន្តរជាតិ

Update: ជនភៀសខ្លួន ១លាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី រយៈពេល ៧ថ្ងៃមកនេះ

បរទេស៖ ទីភ្នាក់ងារជនភៀសខ្លួន បាននិយាយកាលពីថ្ងៃពុធថា ជនភៀសខ្លួនមួយលាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ការឈ្លានពានរបស់រុស្ស៊ី កាលពីមួយសប្តាហ៍មុន ។

យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា តួរលេខនោះស្មើនឹង ២ ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែន ដោយទីភ្នាក់ងារនេះបាននិយាយថា មនុស្សរហូតដល់ ៤លាននាក់ ត្រូវបានគេព្យាករណ៍ថា នឹងចាកចេញពីប្រទេសនេះ។

ចំនួនសរុបថ្មីនេះកើតឡើង នៅពេលដែលរុស្ស៊ីបានកាន់កាប់ ទីក្រុងដំបូងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ហើយការប្រយុទ្ធបានកាន់ តែខ្លាំងនៅក្នុងរដ្ឋធានី គៀវ ។

ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន Filippo Grandi បានបង្ហោះនៅលើ Twitter ថា “ក្នុងរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ យើងបានមើលឃើញពីការជម្លៀសជនភៀសខ្លួន មួយលាននាក់ពីអ៊ុយក្រែន ទៅកាន់ប្រទេសជិតខាង”។ ជនភៀសខ្លួនជាច្រើនបាននិងកំពុង ធ្វើដំណើរទៅកាន់ប្រទេសជិតខាង រួមមានប្រទេស រូម៉ានី ប៉ូឡូញ និងហុងគ្រី ដែលបានស្វាគមន៍ជនភៀសខ្លួន និងសត្វចិញ្ចឹមមួយចំនួនរបស់ពួកគេ។

ប្រទេសជាច្រើនផ្សេងទៀតបាន ចូលរួមដោយនិយាយថា ពួកគេនឹងទទួលយកជនភៀសខ្លួនអ៊ុយក្រែន ដោយប្រទេសជប៉ុនជាប្រទេស ចុងក្រោយគេដែលផ្តល់សំណើនៅថ្ងៃពុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top