ព័ត៌មានអន្តរជាតិ

ប្រេងអាមេរិក ឡើងថ្លៃខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១១ ចំពេលមានការសម្រេចចិត្ត របស់ OPEC+ និងជម្លោះអ៊ុយក្រែន

ញូវយ៉ក៖ តម្លៃប្រេង បានកើនឡើងម្តងទៀតកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកផលិតប្រេងសំខាន់ៗ បានសម្រេចចិត្តប្រកាន់ខ្ជាប់ នូវការកើនឡើងទិន្នផលតិចតួច បើទោះបីជាមានការ ភ័យខ្លាចនៃការផ្គត់ផ្គង់ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៧,១៩ ដុល្លារអាមេរិកឬ ៧ភាគរយដើម្បីទូទាត់នៅ ១១០,៦០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ដែលជាការបញ្ចប់ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១១ ។

ប្រេងឆៅ Brent សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង ៧,៩៦ដុល្លារ ឬ ៧,៦ភាគរយ មកបិទនៅតម្លៃ ១១២,៩៣ដុល្លារ ក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៤។

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុម ដែលគេស្គាល់ថាជា OPEC+ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងប្រកាន់ខ្ជាប់នូវ ផែនការដែលមានស្រាប់ សម្រាប់ការកើនឡើងទិន្នផលប្រេងតិចតួច ៤០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃក្នុងខែមេសា។

សម្ព័ន្ធប្រេងបានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី២៦ ឲ្យដឹងថាការប្រែប្រួលនាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារប្រេង គឺបណ្តាលមកពីការវិវត្ដភូមិសាស្ត្រនយោបាយ ជាជាងការផ្លាស់ប្តូរនៅក្នុងមូលដ្ឋានទីផ្សារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top