ព័ត៌មានអន្តរជាតិ

Update: មហាសេដ្ឋីរុស្ស៊ីកំពុងរងទុក្ខ៖ អាជ្ញាធរអាល្លឺម៉ង់ រឹបអូសនាវាទំនើបបំផុតតម្លៃ ៦០០លានដុល្លារ របស់មហាសេដ្ឋីរុស្ស៊ី

បរទេស៖ យោងតាមគេហទំព័រ Forbes បានឱ្យដឹងថា អាជ្ញាធរអាល្លឺម៉ង់ បានរឹបអូសទូកនាវាដ៏ធំ និងថ្លៃបំផុតរបស់ពិភពលោកមួយ ពីមហាសេដ្ឋីរុស្ស៊ីលោក Alisher Usmanov បន្ទាប់ពីការបង្កកទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកលើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានហិរញ្ញវត្ថុ Forbes បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពជាច្រើនថា មហាសេដ្ឋីរុស្ស៊ីលោក Usmanov មានដើមកំណើតពីប្រទេស Uzbekistan ត្រូវបានដាក់ទណ្ឌកម្មដោយ សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ សម្រាប់ការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលបណ្តាលឱ្យមានការ បង្កកទ្រព្យសម្បត្តិ និងការហាមឃាត់គាត់មិនឱ្យចូល ឬឆ្លងកាត់ប្រទេសសហភាពអឺរ៉ុប។

នាវាដែលអាជ្ញាធរអាល្លឺម៉ង់រឹបអូសនោះ ជានាវាទំនើបប្រវែង ៥១២ហ្វីតដែលមានឈ្មោះថា “Dilbar” តម្លៃ ៦០០លានដុល្លារ ត្រូវបានរឹបអូសនៅក្នុង កន្លែងផលិតកប៉ាល់ទីក្រុង Hamburg ជាកន្លែងដែលវាកំពុង ដំណើរការជួសជុល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top