ព័ត៌មានអន្តរជាតិ

Breaking News: មហាសេដ្ឋីរុស្ស៊ី ប្រកាសលក់ក្លឹប Chelsea ហើយយកលុយទៅជួយ ជនរងគ្រោះនៅអ៊ុយក្រែន

បរទេស៖ ខណៈដែលការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងលក់ក្លឹបបាល់ទាត់ Chelsea ។

លោក Abramovich បាននិយាយថា ការលក់នឹង “មិនដំណើរការលឿនទេ ប៉ុន្តែនឹងអនុវត្តតាមនីតិវិធីត្រឹមត្រូវ” ហើយថា ប្រាក់ចំណូលសុទ្ធនឹងទៅដល់ ជនរងគ្រោះនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Roman Abramovich ថា «នេះមិននិយាយពីជំនួញ ឬលុយសម្រាប់ខ្ញុំនោះទេ ប៉ុន្តែអំពីចំណង់ចំណូលចិត្ត សម្រាប់ការប្រកួត និងក្លឹប»។

សូមជម្រាបថា បើតាមទស្សនាវដ្ដី Forbes គឺបានវាយតម្លៃទ្រព្យសម្បត្តិរបស់លោក Abramovich មានដល់ទៅ ១២,៤ ពាន់លានដុល្លារគិតត្រឹមរសៀលថ្ងៃពុធ ខណៈដែលក្លឹបបាល់ទាត់ Chelsea មានតម្លៃប្រមាណ ៣,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ បុរសវ័យ ៥៥ ឆ្នាំ ដែលធ្លាប់ជាមហាសេដ្ឋី មានបំផុតរបស់រុស្ស៊ីបាននិយាយថា លោកនឹងបង្កើតមូលនិធិមួយ ហើយដែលប្រាក់ចំណូលសុទ្ធពីការលក់នេះ នឹងត្រូវបានយកទៅបរិច្ចាគ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top