ព្រុចសែល៖ បន្ទាប់ពីសម្រាកក្នុងរដូវវិស្សមកាល បណ្តាប្រទេសនៅអ៊ឺរ៉ុប កំពុងមើលឃើញការឆ្លងមេរោគកូវីដ-១៩ ដ៏ខ្លាំងក្លា ខណៈទម្រង់អូមីក្រុង បន្តវាយលុកពាសពេញ ទ្វីបនេះទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសបារាំង ក្រិក និងក្រូអាត បានបំបែកកំណត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ថ្មី ខណៈដែលប្រទេសជិតខាងទាំងពីរ គឺ ហូឡង់ និងបែលហ្ស៊ិក ក៏បានមើលឃើញថា អត្រាឆ្លងកើនឡើងយ៉ាងខ្លាំង...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងាររដ្ឋ RIA news នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសរុស្សីបានចេញ សេចក្តីថ្លែងការណ៍ក្នុងការ ព្រមានទៅលើបណ្តាប្រទេសផ្សេងទៀតដែលមានបំណង ចង់ជ្រៀតជ្រែងទៅលើកិច្ចការងារ របស់ប្រទេសកាហ្សាស្ថាន។ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov នៅថ្ងៃពុធនេះបានបញ្ជាក់ថា បច្ចុប្បន្នបញ្ហានៅកាហ្សាស្ថាន អាចដោះស្រាយបញ្ហាទាំងឡាយ ដោយខ្លួនឯងបានហើយវាគឺជា រឿងចាំបាច់ដែលអ្នកដទៃ មិនគួរជ្រៀតជ្រែកឡើយ។ លោកបន្តថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ដែលសង្ស័យចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសខ្លួន ដែលជាការបាញ់បង្ហោះលើកដំបូង ចាប់តាំងពីខែតុលកន្លងមកនេះ ។ គ្រាប់មីស៊ីលនេះបានធ្លាក់ ក្នុងទឹកនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន ដែលនាំមកនូវការថ្កោលទោស ពីទីក្រុងសេអ៊ូល និងតូក្យូ ។ អង្គការសហប្រជាជាតិ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នឹងធ្វើការចុះ ហត្ថលេខារវាងគ្នាទៅលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនិងសន្តិសុខ។ កិច្ចព្រមព្រៀងនេះត្រូវបានមេដឹកនាំ និងប្រទេសទាំងពីរបានធ្វើការលើក សរសើរថា គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបែរជាមើលឃើញថា វាកំពុងធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តទៅវិញ ដោយរដ្ឋាភិបាលក្រុងប៉េកាំងទៅវិញ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារបរិស្ថានអាល្លឺម៉ង់ ហៅកាត់(UBA) បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអាល្លឺម៉ង់ សម្រេចបានប្រាក់ចំណូល ក្នុងកំណត់ត្រាចំនួន ១២,៥ពាន់លានអឺរ៉ូ ស្មើនឹង១៤,១ពាន់លានដុល្លារ ពីការជួញដូរពីការបំភាយកាបូន នៅឆ្នាំ២០២១ ។ លោក Dirk Messner ប្រធាន UBA បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ចៅ សុខារី ដែលធ្លាប់ជាជនភៀសខ្លួន រួចជីវិតពីពួកខ្មែរក្រហម មានដើមកំណើតខ្មែរហើយ បានទៅរស់នៅសហរដ្ឋអាមេរិក បានក្លាយជាចៅហ្វាយក្រុង Lowell ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ៥ មករា ។ ស្ថានទូតបានឲ្យដឹងថា “វាជារឿងគួរឲ្យរំភើបណាស់ពេលដឹងថា លោក...
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញ ផ្សាយទូរទស្សន៍ជាតិកម្ពុជា។ ក្នុងឱកាសចុះពិនិត្យការរៀបចំ សម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ ជូនភាគីមីយ៉ាន់ម៉ានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានឱ្យដឹងថា ក្រុមជំនាញស៊ីម៉ាក់បានសហការ ជាមួយប៉ូលីសមូលដ្ឋាន ជីករណ្ដៅរកឃើញអាវុធ (កាំភ្លើង) ១១ដើម នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិពាម ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្ដកំពង់ឆ្នាំង ។ តាមរយៈគេហទំព័រ ហ្វេសប៊ុកផ្លូវការលោក ហេង រតនា បានថ្លែងថាក្នុងបឹងមានទឹក ក្នុងទឹកមានត្រី ក្នុងដីក្រោមទឹកមានកាំភ្លើង និងគ្រាប់ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម! ជាមរតកនៃសង្គ្រាម។ អគុណសន្តិភាពដែលបានធ្វើឱ្យ អាវុធទាំងនេះគ្មានជីវិត ងើបចេញពីក្នុងដីដើម្បីបំរើសមរភូមិណាមួយឡើយ រហូតដល់ថ្ងៃបញ្ចប់ជីវិតចុងក្រោយនេះ។ លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកចង្កោមទម្លាក់ពីយន្ដហោះដែលរុករកឃើញ រាល់ថ្ងៃជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលមានអាយុកាលជាង ៥០-៦០ឆ្នាំហើយ នៅតែមិនព្រមចូលនិវត្ដន៍ទេ គឺថានៅតែមានកំលាំងខ្លាំងក្លា (ផ្ទុះខ្លាំង)នៅឡើយ។ សូមកុំច្រលំថា ជាទំពាំងទូលដី ឬជាឬសដូង ឬសឈើចំឡែក ជាគ្រាប់ចង្កោមស្មោះ៕
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាសម្រេចបានផលិផលកសិកម្ម គិតជាទឹកប្រាក់សរុបចំនួន ១៨ ០៦៣ ១៣៥ ១៧៩លានដុល្លារ ក្នុងនោះតម្លៃដែល បាននាំចេញមានចំនួន ៥ ០៣៨ ៧០៩៧៦០លានដុល្លារ ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក វេង សុខុន បានថ្លែងថាយោងតាមរបាយកាណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ តម្លៃកសិផលកសិកម្មសរុបឆ្នាំ២០២១ មានការកើនឡើន ៤៣,៣៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយការនាំចេញមានការកើនឡើង២៤,៧៨%ផងដែរ។ លោកបានបញ្ជាក់ថា ផលិតផលកសិកម្មផ្នែកដំណាំសរុបបាន ១០ ៥៦៧ ០០០ ០០០លានដុល្លារ នាំចេញ ៤ ៣២៣ ៧១៩ ៣០០លានដុល្លារ ផ្នែកផលិកម្មសត្វសរុបបាន ៥ ១០០ ០០០ ០០០លានដុល្លារ នាំចេញ ៤៥ ៧៩០ ៨១០លានដុល្លារ ផ្នែកផលិផលជលផលសរុបបាន ១ ៧១២ ៨០០ ០០០លានដុល្លារ នាំចេញ ៤ ០៩៩ ៥៣០លានដុល្លារ ផ្នែកព្រៃឈើសរុបបាន ៧៨ ៦៣៦ ៩៦៣លានដុល្លារនាំចេញ ៦០ ៤០១ ៩០៤លានដុល្លារ និងផ្នែកកៅស៊ូសរុបបាន ៦០៤ ៦៩៨ ២១៦លានដុល្លារ នាំចេញ ៦០៤ ៦៩៨ ២១៦លានដុល្លារ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៧.០១៧ករណី គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមាន១៦.៩៩៧ករណី ឆ្លងក្នុងស្រុក និង ២០ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតជាមួយនឹង ករណីប្រចាំថ្ងៃចំនួន២.៥០៥ នាក់បន្ទាប់មកគឺ៨៦២នាក់នៅខេត្ត Tay Ninh ភាគខាងត្បូង និង៧៩២នាក់នៅភាគខាងជើងទីក្រុង Hai Phong ។ ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់១.៨១៧.៧២១នាក់ ជាមួយនឹងការស្លាប់ចំនួន៣៣.៤៧៥នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៤៣៦.០៤៦នាក់ បានជាសះស្បើយកើនឡើងដល់២២,៦៦២នាក់ ធៀបនឹងថ្ងៃអង្គារ ។ វ៉ាក់សាំងកូវីដ-១៩ចំនួន១៥៥,២លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៦ចំនួន៦៩,៨លាន និង៧,៤លានចាក់លើកទី៣ ត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំដ៏ស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ក្នុងស្រុកជាង១,៨លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកឆ្លងមកដល់បច្ចុប្បន្ន គិតចាប់ពីចុងខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា