ព័ត៌មានអន្តរជាតិ

សត្វសុនខជាង ១០០ក្បាល ដែលសង្គ្រោះពីកន្លែង ចិញ្ចឹមដើម្បីកាប់សាច់ មានសំណាងទទួលបាន សិទ្ធិជ្រកកោនដល់អាមេរិក និងកាណាដា

បរទេស៖ ឆ្កែ Russell ធ្លាប់ត្រូវបានគេកំណត់ថា ជាអាហារ ខណៈដែលវាត្រូវបានគេដាក់ នៅក្នុងទ្រុងខ្សែលួសដ៏កខ្វក់មួយ នៅក្នុងកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែជោគវាសនារបស់វា បានផ្លាស់ប្តូរបន្ទាប់ពីវាត្រូវបាន ជួយសង្គ្រោះកាលពីខែតុលាឆ្នាំមុន ហើយវាត្រូវបានគេដឹក តាមយន្តហោះឆ្ពោះទៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ដើម្បីស្វែងរកគ្រួសារថ្មី បីខែក្រោយមក។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា Russell ស្ថិតក្នុងចំណោមសត្វឆ្កែចំនួន ១១០ក្បាល ដែលត្រូវបានជួយសង្គ្រោះពី កសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន ដោយការិយាល័យកូរ៉េនៃ Humane Society International (HSI) ដែលជាក្រុមសិទ្ធិសត្វ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

សត្វឆ្កែដែលបានជួយសង្គ្រោះ បានជិះយន្តហោះទៅ កាន់សហរដ្ឋអាមេរិក និង ប្រទេស កាណាដា ដើម្បីយកទៅចិញ្ចឹមនៅ ក្រៅប្រទេសនៅចន្លោះថ្ងៃទី១៤ និង ១៨ ខែមករា។

ផ្ទាំងពាណិជ្ជកម្ម

ការឡើងលើជើងហោះហើរ ចុងក្រោយរបស់សត្វសុនខ នៅថ្ងៃទី ១៨ ខែមករា មានសត្វឆ្កែចំនួន ១៨ ក្បាលត្រូវបានជួយសង្គ្រោះរួមគ្នា ពីកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ។ ពួកគេបានមកដល់តំបន់ដាច់ពីគេ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ក្នុងឡានដឹកទំនិញមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top