ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យមន្ត្រី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបង្កើន ការផ្សព្វផ្សាយពាក់ព័ន្ធនឹង ជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ចំណេះដឹងដល់ ប្រជាពលរដ្ឋកាន់តែច្រើន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន ។ ក្នុងកិច្ចប្រជុំបូកសរុបសលទ្ធផល ការងាររបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណតាត់មហាវិថីព្រះនរោត្តម (ចាប់ពីផ្លូវលេខ១១០ កែងមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែវមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨ (ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវលេខ១៩) និងផ្លូវ១២៦ (ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី ។...
បរទេស៖ សហភាពអ៊ឺរ៉ុប នៅថ្ងៃចន្ទនេះបានប្រកាស ក្នុងការចែកចាយវ៉ាក់សាំងប្រភេទ Pfizer ប្រមាណជា ២០លានដូស សម្រាប់រយៈពេល ៣ខែដើម ឆ្នាំ២០២២ ខាងមុខនេះទៅឲ្យបណ្តា សមាជិករបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយ សហភាពអ៊ឺរ៉ុបនេះផងដែរ ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងនេះ នឹងអាចជួយទៅដល់ការ កាត់បន្ថយហនិភ័យនៃ ការរីករាលដាលដ៏លឿន នៃមេរោគថ្មីអូមីក្រុងផងដែរ។ ប្រភពដដែលបានបន្តទៀតថា...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសប៉េរូ បានបញ្ជាក់ពីករណីចំនួន៤ ជាលើកដំបូងនៃ Omicron ដែលជាវីរុសបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ-១៩ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Hernando Cevallos បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ លោក Cevallos បានលើកឡើងថា អ្នកជំងឺម្នាក់ក្នុងចំនោមអ្នកជំងឺ គឺជាស្ត្រីដែលបានធ្វើដំណើរ មកពីអាហ្វ្រិកខាងត្បូង...
ភ្នំពេញ៖ ក្រសួងធនធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២២-២៨ ធ្នូ កម្ពុជាបានទទួលរង ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)ខ្សោយ ដោយធ្វើឲ្យតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦមានសីតុណ្ហភាពពី១៥-១៧អង្សាសេ និងតំបន់ទំនាបកណ្តាលសីតុណ្ហភាព ពី១៦-១៨អង្សាសេ ចំណែកតំបន់មាត់សមុទ្រពី ១៧-១៩អង្សាសេ ៕
ភ្នំពេញ៖ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកដល់កម្ពុជាហើយ នៅម៉ោងប្រមាណជាជិត៩ព្រឹកថ្ងៃ២១ ធ្នូនេះ ដើម្បីបំពេញ ទស្សនកិច្ចជាផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ។ លោក ង្វៀន សួនហ៊្វុក...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីសារព័ត៌មានដើមអម្ពិល ដែលមានលោក សយ សុភាព ជាថ្នាក់ដឹកនាំម្នាក់ដែលបាន គិតគូរសុខទុក្ខពីបុគ្គលិក បានជួយផ្សព្វផ្សាយ និងបរិច្ចាគកម្លាំងយ៉ាងច្រើន ក្នុងសមរភូមិប្រាសាទព្រះវិហារ រវាងកម្ពុជា-ថៃ ព្រោះ វិទ្យុបរទេសមួយចំនួន មិនហ៊ានផ្សាយជំលោះកម្ពុជា-ថៃ រឿងប្រាសាទព្រះវិហារនេះ ។ ក្នុងឱកាសខួបអនុស្សាររីយ៍លើក១៥ ថ្ងៃបង្កើតសារព័ត៌មានដើមអម្ពិល...
ប៊ែកឡាំង៖ ឧត្តមសេនីយ៍ Tod Wolters ដែលជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូល នៅអឺរ៉ុប របស់អង្គការណាតូ បានស្នើឱ្យមានការពង្រីក កងកម្លាំងរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសប៊ុលហ្គារី និងរូម៉ានី ។ នេះបើយោងតាមការ រាយការណ៍របស់កាសែត Der Spiegel កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា “ខ្ញុំអាចលឺខ្យល់បក់បោកយ៉ាងខ្លាំង ខណៈវារបូតចេញពីសន្លឹកដែក នៃផ្ទះរបស់យើង” ពលរដ្ឋឈ្មោះ Acerns Velasco រស់នៅក្នុងក្រុង Lapu-Lapu ភាគកណ្តាលប្រទេសហ្វីលីពីន បាននិយាយនៅក្នុងហ្វេសប៊ុក កាលពី៧ម៉ោង បន្ទាប់ពី ព្យុះទីហ្វុង Rai បានបោកបក់ចូលប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ។...
បរទេស៖ អ្នកវិទ្យាសាស្ត្រ និងវិស្វករប្រហែល ៧០០ នាក់ ហើយ២១នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលជាអ្នកឈ្នះរង្វាន់ណូបែល កាលពីថ្ងៃព្រហស្បតិ៍ បានសរសេរលិខិតចំហរមួយ ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden សុំឱ្យលោកកាត់បន្ថយឃ្លាំង អាវុធនុយក្លេអ៊ែររបស់អាមេរិក មួយភាគបី និងដើម្បីប្រកាសថាប្រទេសនេះ នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងជម្លោះជាមុនឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩...