ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
បរទេស៖ នៅថ្ងៃសៅរ៍នេះ CGTN បានសរសេរថាប្រទេសរុស្សី បានធ្វើការដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញាបើកចំហជើងមេឃឬ Treaty on Open Skies ដែលក្នុងនោះក៏មាន អាមេរិកមួយផងដែរជា ភាគីចុះហត្ថលេខា។ រំលឹកឡើងវិញកាលពីថ្ងៃទី៧ ខែមិថុនាកន្លងមក ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ក្នុងការដកប្រទេសចេញពី សន្ធិសញ្ញានេះហើយរុស្សី បានបន្តផ្តល់ជូនដំណឹងនេះ...
បរទេស៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញប្រទេសរុស្ស៊ីឲ្យវិលចូល ធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយអ៊ុយក្រែន និងបានធ្វើការគម្រាមដាក់ ទណ្ឌកម្មមិនធ្លាប់មាន ពីមុនលើទីក្រុងមូស្គូ ប្រសិនបើកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីឆ្លងព្រំដែន។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅចុងបញ្ចប់នៃជំនួបកំពូល សហភាពអឺរ៉ុបមួយ កាលពីថ្ងៃសុក្រ។ ការអំពាវនាវរបស់សហភាពអឺរ៉ុប ឲ្យវិលត្រឡប់មករកតុចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរុស្ស៊ីនិយាយថា ខ្លួនទើបបានប្រគល់ឯកសារ ព្រាងឲ្យទៅសហរដ្ឋអាមេរិក ដោយគូសបង្ហាញពីការរៀបចំសន្តិសុខ...
បរទេស៖ក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះវិធានការ ធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដាក់បម្រាមវិនិយោគ និងការនាំចេញលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៨ និងអនុម័តច្បាប់ដែល នឹងហាមមិនឲ្យនាំចូលទំនិញ ពីតំបន់ស៊ីនជាំង ប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះ។ គួរបញ្ជាក់ថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកជឿថា សម្ពាធនឹងកើនឡើងលើប្រទេសចិន ឲ្យផ្តល់នូវកិច្ចប្រឹងប្រែង ជាមូលដ្ឋានខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆំាងនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ ជាជាងគ្រាន់តែធ្វើការពិភាក្សាគ្នា រហូតមកទល់ពេលបច្ចុប្បន្ននេះ។ នៅពេលត្រូវគេសួរ នៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើង ដោយវិទ្យាស្ថានក្រុមប្រឹក្សាស្តីពី ចំណងមិត្តភាពការបរទេសថា តើរដ្ឋបាលលោក បៃដិន នឹងពិនិត្យមើលគោលដៅ...
បរទេស៖ វីរុសកូវីដ១៩បំលែងថ្មី ប្រភេទ Omicron គឺត្រូវបានគេរកឃើញប្រហែលតែ ១០១ ករណីប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះ ប៉ុន្តែវាមានសក្តានុពលក្នុង ការបំផ្លិចបំផ្លាញប្រទេសដែលមាន ប្រជាជនច្រើនជាងគេទីពីរ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការព្រមានរបស់ ប្រធានក្រុមកិច្ចការពារ COVID-19 របស់រដ្ឋាភិបាលសហព័ន្ធលោក V. K. Paul នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ ធ្នូនេះ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្ត កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ បើទោះបីជាមានការ រីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ តាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណីនិងភាពជាអ្នក ជិតខាងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជននៃប្រទេស ទាំងពីរ៕
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន លោក Ali Bagheri Kani បានលើកឡើងថា ល្បឿននៃការឈានដល់កិច្ចព្រមព្រៀង មួយអាស្រ័យលើឆន្ទៈរបស់ “ភាគីម្ខាងទៀត” ។ លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានអ៊ីរ៉ង់ថា “ប្រសិនបើភាគីម្ខាងទៀតទទួល យកទស្សនៈសមហេតុផល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសចិនតវ៉ាយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តការគំរាមកំហែង របស់សហរដ្ឋអាមេរិក ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវ ការអនុវត្តខុសរបស់ខ្លួន នេះជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ ម្សិលមិញនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ អំពីការងារដោយបង្ខំរបស់...
ភ្នំពេញ: តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ងួន ផល្លា មុខរបរមុនចាប់ខ្លួន ជានាយរង ប៉ុស្តិ៍នគរបាលព្រែកតាសេក និង មានឋានន្តរស័ក្តិ៣ ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ ជាប់ពាក់ព័ន្ធនៅនឹងការព្រួតគ្នា វ៉ៃដុំ ទៅលើយុវជនម្នាក់...