ភ្នំពេញ ៖ មុនមួយថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក អាន់វ៉ាអ៊ី ប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូវេន បានបញ្ជាក់ពីសារៈសំខាន់ជាថ្មីនៃកិច្ចសន្ទនាសម្រាប់កម្ពុជា-ថៃដើម្បីឈានទៅបញ្ចប់ភាពតានតឹង ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ាអ៊ី ប្រាហ៊ីម នៅថ្ងៃ២១ ធ្នូ នេះបានឲ្យដឹងថា លោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីដំណើរដ៏ល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំងពីរ។ បើតាមហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា...
ភ្នំពេញ ៖ ក្រសួងការពារជាតិប្រកាសថា នៅវេលាម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ ។ ប៉ុន្តែទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជាបាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕
ភ្នំពេញ ៖ ក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិនPeaceland មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រដ្ឋបាលខណ្ឌសែនសុខ ក្រុមហ៊ុនOne More អង្គការYUNDI ទើបព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយក្រុមគ្រូពេទ្យកម្ពុជា–ចិន រៀបចំកម្មវិធីចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងពីកំណើតជូនដល់សិស្សានុសិស្សកម្ពុជាចំនួន ២៤៦នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា–ចិន ឃ្មួញ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការថែទាំសុខភាពកុមារ និងរកឃើញជំងឺបេះដូងពីកំណើតឲ្យបានទាន់ពេលវេលា។ លោកស្រី វ៉ង យ៉ាហួយ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន World Safe ដែលបានឧបត្ថម្ភអង្ករ ស្បៀង ទឹកសុទ្ធ និងថវិកា សរុបជាទឹកប្រាក់ចំនួន៥.៦៩៨.០០០៛ (ប្រាំលាន ហុកសិនប្រាំបួនម៉ឺន ប្រាំបីពាន់រៀល) និងថវិកាផ្ទាល់ចំនួន២.០០០.០០០៛ (ពីរលានរៀល) ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព...
សៀមរាប ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប រួមជាមួយសប្បុរសជននានា និងលោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានចុះទៅដល់ជុំរំភៀសសឹក នៅស្រុកបន្ទាយស្រី ដើម្បីចែកជូន ដូចជា អង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួនដល់ជនភៀសសឹកចំនួន ១០០គ្រួសារ...
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ និងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៩រូប...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា សហភាពអឺរ៉ុបគួរតែបើកចំហរឡើងវិញក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការទូតទាក់ទងនឹងជម្លោះអ៊ុយក្រែន កំពុងទទួលបានសន្ទុះ។ ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីប្លុកនេះ (អឺរ៉ុប) មិនបានយល់ព្រមលើការលួចទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកដើម្បីជួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃសុក្រ លោក Macron...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសង្កេតឃើញថា ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិភាគច្រើន បានគោរពស្តង់ដារសុវត្ថិភាព នៅពេលចុះយកព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២០ ធ្នូ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ លោកសង្កេតឃើញាថា អ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួន ពេលចុះបំពេញភារកិច្ចយកព័ត៌មាន...
ភ្នំពេញ៖ អតីតសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុន អ្នកស្រី សុទ្ធ និមល បានប្រាប់ឱ្យដឹងថា អំឡុងពេលធ្វើការនៅប្រទេសជប៉ុន អ្នកស្រី សន្សំថវិកាបានគួរសម ហើយនៅពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ អ្នកស្រី អាចបើកមុខរបរដោយខ្លួនឯងបាន។ ការឱ្យដឹងនេះ គឺស្របពេលដែលអ្នកស្រី បានចែករំលែកបទពិសោធ និងភាពជោគជ័យរបស់ខ្លួន ក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្រសួងការងារ...
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង តំណាងនិយោជក និងក្រុមការងារ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក គីម...