អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ គណបក្សនយោបាយនេះដែលបានចាប់ផ្តើមជាមួយសមាជិកជាង៥០នាក់បានដឹកនាំប្រទេសចិនឱ្យរួចផុតពីភាពក្រីក្រ និងភាពទន់ខ្សោយ អភិវឌ្ឍទៅជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់លើសកលលោក និងឱ្យមនុស្សជាងមួយពាន់លាននាក់មានជីវភាពរស់នៅប្រកបដោយ។ អាថ៌កំបាំងស្នូលនៅពីក្រោយអព្ភូតហេតុអភិវឌ្ឍន៍ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើ គឺស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សកុម្មុយនីស្តចិន ក៏ជាស្នូលស្មារតីសម្រាប់ការស្វែងយល់អំពីមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិននិងការឆ្លើយតបនឹងសំណួរ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ?”ស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រសូទក្នុងបម្រែបម្រួលនិម្មាប នកម្មពិភពលោកនៅឆ្នាំ១៩២១។ នៅពេលនោះ ប្រទេសចិនជាប់គាំងនៅក្នុងសង្គ្រាម និងជម្លោះរងទុក្ខវេទនាពីការធ្វើបាបពីខាងក្រៅ ហើយប្រជាជនកំពុងរស់នៅក្នុងស្ថានភាពលំបាក។ ក្រុមយុវជនស្នេហាជាតិបានបោះជំហានទៅមុខ ដែលប្រកាសពីការបង្កើតបក្សកុម្មុយនីស្តចិននៅលើទូកក្រហមមួយនៅលើបឹងណានហ៊ូ នៅទីក្រុងជាស៊ីង។អ្នកត្រួសត្រាយផ្លូវទាំងនេះបានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្វែងរកមាគ៌ាអភិវឌ្ឍន៍សម្រាប់ការជួយសង្គ្រោះប្រទេសជាតិ និងប្រជាជន និងនាំមកផលប្រយោជន៍ដល់ប្រជាជន។ បន្ទាប់ពីរយៈពេលមួយសតវត្សរ៍ នៃការកែលម្អ ស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សត្រូវបានចម្រាញ់ទៅជាធាតុស្នូលចំនួនបួនគឺ ការប្រកាន់ខ្ជាប់សច្ចភាពឧត្តមគតិ ការអនុវត្តគោលបំណងដើម និងបេសកកម្ម មិនខ្លាចការលះបង់ និងប្រយុទ្ធដោយក្លាហាន ស្មោះត្រង់ជាមួយនឹងបក្ស និងមិនធ្វើឲ្យប្រជាជនខកខានបំណង ដែលបានក្លាយជាមូលដ្ឋានគ្រឹះខាងដួងវិញ្ញាណ នៃការតស៊ូរយៈពេលមួយសតវត្សរ៍របស់បក្សកុម្មុយនីស្តចិន។ ការប្រកាន់ខ្ជាប់សច្ចភាពឧត្តមគតិជាគ្រឹះមូលដ្ឋានខាងដួងវិញ្ញាណ នៃការអភិវឌ្ឍប្រទេសចិន។...
ក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប មានបក្សនយោបាយតិចតួចប៉ុណ្ណោះដែលអាចរក្សាតួនាទីដឹកនាំជាតិ បានយ៉ាងបន្តបន្ទាប់អស់រយៈពេលជាងមួយសតវត្សរ៍ និងក្នុងពេលជាមួយគ្នានោះអាចដឹកនាំប្រទេសមួយឱ្យផ្លាស់ប្តូរ ពី«ភាពក្រីក្រ ភាពអន់ថយ និង ភាពឯកោ» ទៅជាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ពិភពលោក។ រយៈពេល១០៥ឆ្នាំ (១ កក្កដា ១៩២១–២០២៦) នៃការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិន មិនត្រឹមតែជាប្រវត្តិនៃ ការរីកចម្រើនរបស់បក្សនយោបាយមួយប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរផ្លាស់ប្តូរដ៏ធំធេងរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ពីប្រទេសដែលធ្លាប់រងការឈ្លានពាននិងសង្គ្រាមស៊ីវិល ប្រទេសចិនបានក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក និងជាប្រទេសនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា...
អង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក , បច្ចេកវិទ្យាជឿនលឿន , សម្បូរសប្បាយ , ស្រស់ស្អាត។ល។ នេះជាចំណាប់អារម្មណ៍របស់ពិភពលោកចំពោះប្រទេសចិនបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបានសមិទ្ធផលដូចសព្វថ្ងៃ ប្រទេសចិនបានឆ្លងកាត់ដំណើរយ៉ាងលំបាកលំបិនក្នុងការកសាងជាតិចាប់ពីបាតដៃទទេបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ ក្នុងនាមជាគណបក្សនយោបាយដ៏ធំបង្អស់លើពិភពលោក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរតស៊ូប្រយុទ្ធដ៏អង់អាចអស្ចារ្យអស់រយៈពេល១០៥ ឆ្នាំមកហើយ ហើយក៏បានកាច់ចង្កូតនាវាប្រទេសចិនអស់រយៈពេល៧៧ ឆ្នាំផងដែរ។ បច្ចុប្បន្ន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចិនឱ្យឆ្ពោះទៅរកវិបុលភាពសម្រាប់ទាំងអស់គ្នាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ពីដើមសតវត្សរ៍ដល់ពាក់កណ្តាលសតវត្សរ៍ទី២០ ប្រទេសចិនបានរងការញាំញីពីសង្គ្រាមឈ្លានពានរបស់បរទេសផងនិងសង្គ្រាមស៊ីវិលផង ដែលអាចនិយាយបានថា ការបង្កើតប្រទេសចិនថ្មីឬសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩ ជាការចាប់ផ្តើមកសាងប្រទេសជាតិចាប់ពីបាតដៃទទេ។...
ថ្ងៃទី៣០ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ កិច្ចប្រជុំបានសិក្សានិងសន្និដ្ឋានថា រដូវទឹកជន់ឆ្នាំនេះធាតុអាកាសអាក្រក់ខ្លាំងបានកើតឡើងជាញឹកញាប់ ហើយគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់កើតមានផ្ទួនៗដែលតម្រូវឱ្យអាជ្ញាធរគ្រប់តំបន់ធ្វើការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតគ្រោះព្រមទាំងជួយសង្គ្រោះមហន្តរាយ។កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ប្រជាជននិងអាយុជីវិតជាអាទិភាព ធ្វើការត្រួតពិនិត្យដោយត្រឹមត្រូវនិងផ្តល់សញ្ញាព្រមានជាមុន ជម្លៀសប្រជាជនរងគ្រោះឱ្យបានឆាប់រហ័ស រៀបចំផែនការឆ្លើយតបបន្ទាន់ចំពោះការណីដែលគ្រោះរាំងស្ងួតក្លាយជាគ្រោះទឹកជំននឬគ្រោះទឹកជំនន់ក្លាយជាគ្រោះរាំងស្ងួត ក៏ដូចជាត្រួតពិនិត្យរកគ្រោះថ្នាក់កំបាំងផ្សេងៗអំពីទឹកជំនន់។ កិច្ចប្រជុំនេះបានតម្រូវឱ្យត្រៀមកម្លាំងនិងសម្ភារៈសង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាជនរងគ្រោះ។គណៈកម្មការបក្សនិងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ អង្គការបក្សមូលដ្ឋាន សមាជិកបក្សនិងកម្មាភិបាលបក្សត្រូវរួសរាន់ទៅកាន់ជួរមុខ ដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងរក្សាស្ថិរភាពសង្គម៕
ចិន៖ នាថ្ងៃទី ១ ខែកក្កដា បក្សកុម្មុយនីស្តចិនបានអបអរសាទរខួបទី១០៥នៃការបង្កើតបក្ស ។ ក្នុងរយៈពេលជាង១រយឆ្នាំកន្លងមក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ភាពលំបាកលំបិនគ្រប់បែបយ៉ាង ខណៈពេលទើបបង្កើតឡើងមានសមាជិកបក្សតែជាង៥០នាក់ រហូតដល់បច្ចុប្បន្ននេះមានសមាជិកបក្សចំនួនលើសពី១រយលាននាក់ ដែលបានក្លាយជាគណបក្សកាន់អំណាចលទ្ធិម៉ាក្សនិយមធំជាងគេនៅលើពិភពលោក ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូយ៉ាងលំបាកលំបិន បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនសម្រេចបាននូវឯករាជ្យភាពជាតិ ហើយបានត្រួសត្រាយបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ ជាពិសេស គឺចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនបានឈានចូលយុគសម័យថ្មី មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរជាគោលដៅតស៊ូរបស់ខ្លួន ហើយបានអនុវត្តគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាស្នូលក្នុងគ្រប់វិស័យនិងគ្រប់ដំណាក់កាលនៃអភិបាលកិច្ច...
ក្រសួងពាណិជ្ជកម្មចិនបានចុះផ្សាយដំណឹងតាមគេហទំព័រផ្លូវការរបស់ខ្លួនថា អនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញនៃសាធារណរដ្ឋប្រជាមានិតចិន និងលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មចិនសម្រេចដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ទៅក្នុងបញ្ជីតាមដាន ក្នុងនោះបូករួមទាំងក្រុមហ៊ុន Mitsui E&S Corporation ដែលមិនអាចបញ្ជាក់ពីអ្នកប្រើប្រាស់ចុងក្រោយបំផុតនិងការប្រើប្រាស់ចុងក្រោយបំផុតនៃវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាដែលនាំចូលពីចិន។ ក្រសួងពាណិជ្ជកម្មចិននឹងធ្វើការត្រួតពិនិត្យកាន់តែតឹងរ៉ឹងចំពោះអង្គភាពក្នុងបញ្ជីតាមដានអំពីអ្នកប្រើប្រាស់ចុងក្រោយបំផុតនិងការប្រើប្រាស់ចុងក្រោយនៃវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាដែលនាំចេញពីចិន។ ការនាំចេញដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ខាងយោធានិងការប្រើប្រាស់ខាងយោធាជប៉ុន ព្រមនិងការប្រើប្រាស់ចុងក្រោយបំផុតទាំងអស់ដែលជួយពង្រឹងកម្លាំងយោធារបស់ជប៉ុននឹងមិនត្រូវបានអនុម័តទេ។ អនុលោមតាមមាត្រាទី ២៦ នៃលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន អង្គភាពនៅក្នុងបញ្ជីតាមដានអាចដាក់ពាក្យសុំដកចេញពីបញ្ជីតាមដានបន្ទាប់ពីការបំពេញកាតព្វកិច្ចដោយសហការជាមួយចិនដើម្បីធ្វើការត្រួតពិនិត្យ ហើយនឹងត្រូវដកចេញពីបញ្ជីតាមដាន បន្ទាប់ពីទទួលបានការពិនិត្យបញ្ជាក់ពីក្រសួងពាណិជ្ជកម្មចិន។
ខេត្តសៀមរាប៖ SEALNet (Southeast Asian Leadership Network) ជាអង្គការមិនរកប្រាក់ចំណេញដែលដឹកនាំដោយក្រុមយុវជនត្រូវបានបង្កេីតឡេីងក្នុងឆ្នាំ២០០៤នៅសកលវិទ្យាល័យស្ទែនហ្វដ។ SEALNet មានគោលបំណងអភិវឌ្ឍអ្នកដឹកនាំ និង បង្កេីតផលវិជ្ជមាននៅទូទាំងអាសុីអាគ្នេយ៍តាមរយៈការហ្វឹកហាត់ភាពជាអ្នកដឹកនាំសេវាកម្ម សេវាកម្មសហគមន៍ និង កិច្ចសហការឆ្លងវប្បធម៌។ កម្មវិធី Whisper of the Hearts ជាគម្រាងកម្ពុជាក្មុងSEALNetឆ្នាំ២០២៦ ដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ រហូតដល់...
ក្រសួងធនធានទឹក ៖ សំដីរបស់រដ្ឋមន្រ្តី ថោ ជេដ្ឋា មិនសំដៅដល់អ្នកព័ត៌មាន មានវិជ្ជាជីវៈទេ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធានល្អបំផុតលើលោក K០១ ត្រូវបានឃាត់ខ្លួន អនុវត្តតាមផ្លូវច្បាប់ v លោក ប៉ែន បូណា ៖ កម្ពុជាដាច់ខាត មិនបោះបង់កាតព្វកិច្ច ទាមទារទឹកដីឡើយ រដូវបាល់ទាត់...
ជើងហោះហើរ JetBlue បុកជាមួយដ្រូន នៅលើអាកាសរយៈកម្ពស់ ៣.០០០ហ្វីត ពេលកំពុងខិតជិតអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក ចំនួនអ្នកស្លាប់ ដោយសារគ្រះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ១៧១៩នាក់ អ៊ីរ៉ង់ និងអូម៉ង់ ទទួលបន្ទុកគ្រប់គ្រងច្រកសមុទ្រហ័រមូស ហេីយបារាំងគួរតែនៅឱ្យ ឆ្ងាយពីការដោះមីនច្រកសមុទ្រ...
កំពង់ធំ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរទុក្ខ ក៏ដូចជាស្តាប់នូវរាល់បញ្ហា សំណើ និងសំណូមពរផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោក...