ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរៀបចំពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាលលើកឡើងថា ក្រសួងគាំទ្រ និងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់...
ភ្នំពេញ ៖ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល មកពី៣ប្រទេស នៅថ្ងៃទី១ ខែសីហា បានចុះទៅពិនិត្យតំបន់ថ្មដូន និងភ្នំខ្មោចដែលជាតំបន់សំខាន់ៗរងការខូចខាតទាំងស្រុងពីការទម្លាក់គ្រាប់បែករបស់កងទ័ពថៃ កាលពីថ្ងៃផ្ទុះអាវុធដាក់គ្នារវាងទ័ពកម្ពុជា-ថៃ ។ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាលទាំង៣ប្រទេសនោះរួមមាន ៖ អនុព័ន្ធយោធាម៉ាឡេស៊ី , ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ។ នេះបើតាមការថ្លែងរបស់លោកស្រីម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃទទួលយកសំណើក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឲ្យតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើតាមការផ្សាយក្នុងតេឡេក្រាមរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតេជោ តែងតែផ្តល់ប្រឹក្សានិងរម្លឹកដល់កងទ័ព មិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃដើម្បីបំពេញតាមកំហឹងសងសឹកទេ។ ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះបន្ទាប់ពីលោកបានមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានកំហឹងនៅពេលឃើញយុទ្ធជនខ្មែរពីរនាក់ត្រូវបានភាគីថៃបញ្ជូនមកព្រឹកថ្ងៃ១ សីហា។ សម្រាប់ករណីនេះ អ្នកនាំពាក្យសម្តេចតេជោគូសបញ្ជាក់ថា សម្តេចតែងតែផ្តល់ប្រឹក្សានិងក្រើនរម្លឹកដល់វីរៈកងទ័ពយើងជាប្រចាំ ឲ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានដល់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដោយហៅគាត់ថាជាមេដឹកនាំ បរាជ័យ និងព្រមានគាត់ប្រឆាំងនឹងវោហាសាស្ត្របែបវាយប្រហារនាពេលកន្លងមក។ លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានច្រានចោលការយល់ឃើញថា លោក Trump ឬមន្ត្រីអាមេរិកណាម្នាក់អាចកំណត់ជំហររបស់ក្រុងមូស្គូចំពោះជម្លោះអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អាមេរិកឲ្យរុស្ស៊ីចរចាសន្តិភាពឬប្រឈមមុខនឹងទណ្ឌកម្មកាន់តែតឹងរ៉ឹង។ លោក Trump...
ភ្នំពេញ ៖ លោក អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មានការគ្រាំគ្រាចិត្តជាពន់ពេក នៅពេលបានឃើញអំពីទំហំនៃការខូចខាត និងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋបានភៀសខ្លួន ដោយសារការប៉ះទង្គិចរវាងយោធា កម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីអធិប្បាយរបស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក អាត់ស៊ូស៊ី អ៊ូអិណុ ស្ដីពីការចូលរួមទស្សនកិច្ចទៅកាន់កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១ ខែសីហា...
ភ្នំពេញ៖ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។ ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ “ការលើកកម្ពស់ប្រជាជន...
ភ្នំពេញ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ បានចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ការប្រគល់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន លោក ឃួង...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម...
ព្រះវិហារ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះ សួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត...