កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យានៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំស្ថិតនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យ និងជួបម្ចាស់កសិដ្ឋានខាងលើរបស់ លោកបណ្ឌិត កៅ ថាច...
ភ្នំពេញ៖ តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងគោលការណ៍អ នុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើដាក់ចេញនូវយុទ្ធនាការ ជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផល ដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើន នៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមាន សម្រាប់ទេសចរណ៍ជាតិ...
ភ្នំពេញ៖ ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា» ដែលប្រព្រឹត្តិណ៍នៅពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើតស្ពានចម្លងរវាងចំណេះដឹងសិក្សា និងការអនុវត្តជាក់ស្ដែងក្នុងវិស័យឧស្សាហកម្មសំណង់។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានចូលរួមពីសំណាក់ លោក បណ្ឌិត ម៉ុម មុនី អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្គេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី...
គ្មានប្រទេសណាមួយអាចគិតថ្លៃសេវានៅលើច្រកសមុទ្រហ័រមូសបាននោះទេ វិបត្តិមជ្ឈិមបូព៌ា ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ និងបង្កើនហានិភ័យអតិផរណា ព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមរបស់លោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់ តម្លៃប្រេងបន្តធ្លាក់ចុះ ដោយសារការរំពឹងទុក នៃលំហូរប្រេងឆៅកាន់តែរលូន តាមរយៈច្រកសមុទ្រ Hormuz សៀវភៅថ្មីរបស់អ្នកកាសែត New York Timesថា លោក ត្រាំ គំរាមចែកផ្លូវជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល
ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារផ្នែកអនុវត្តគម្រោង (PIU) គម្រោងស្ដារស្ទឹងសៀមរាបជំហាន២ (KHM-18) ដឹកនាំដោយលោក តាន់ គឹមអង ប្រធានការិយាល័យបច្ចេកទេស តំណាងលោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានចូលរួមជាមួយប្រតិភូតំណាងធនាគារនីហរ័ណអាហរ័ណកូរ៉េ (Korea Eximbank) ប្រចាំប្រទេសកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីលោក...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។ អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងទិសដៅការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងទទួលបាននូវមតិយោបល់ និងធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ សំដៅជំរុញនិងពង្រឹងប្រសិទ្ធភាពការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច។ ថ្លែងក្នុងអង្គប្រជុំ លោករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវិទ្យាស្ថានជាតិអធិការកិច្ច...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់លោក Wellington Koo បាននិយាយនៅថ្ងៃពុធថា យោធាកោះតៃវ៉ាន់ត្រូវសាកល្បងថាតើខ្លួនអាចឆ្លើយតបភ្លាមៗចំពោះសង្គ្រាមដែលកំពុងផ្ទុះឡើងឬអត់ ខណៈដែលពេលវេលាព្រមានសម្រាប់ការវាយប្រហារណាមួយរបស់ចិនកំពុងតែខិតជិតមកដល់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់កំពុងធ្វើសមយុទ្ធ “ត្រៀមខ្លួនប្រយុទ្ធភ្លាមៗ” រយៈពេលប្រាំថ្ងៃនៅសប្តាហ៍នេះ។ យោធារបស់កោះនេះបានចាប់ផ្តើមផ្អែកលើសមយុទ្ធមួយចំនួនរបស់ខ្លួនលើសេណារីយ៉ូមួយដែលចិនបានប្រែក្លាយសមយុទ្ធធម្មតាមួយរបស់ខ្លួននៅជុំវិញកោះនេះទៅជាការវាយប្រហារពិតប្រាកដ។ ចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយយោធារបស់ចិនធ្វើប្រតិបត្តិការនៅជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ។ នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ចិនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអង្គារ។ សមយុទ្ធនេះបានសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាការត្រៀមខ្លួនប្រយុទ្ធ, នេះបើតាមអ្វីដែល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយ ប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន៩គ្រឿងអមដំណើរ បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់...
ត្បូងឃ្មុំ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ២៦-២៧ ខែមិថុនាឆ្នាំ២០២៦នេះ។ បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះថ្មី ចំនួន៥១ខ្នងបន្ថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...