វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេច ស្តីពីអំណាចសង្គ្រាមលើប្រទេសអ៊ីរ៉ង់ ដោយរឹតត្បិតលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីការចាប់ផ្តើមប្រតិបត្តិការយោធាបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយគ្មានការយល់ព្រមពីសភា។ ការអនុម័តសេចក្តីសម្រេចនេះបានសម្គាល់ជាលើកដំបូងដែលវិធានការបែបនេះបានអនុម័តសភាទាំងពីរចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ហើយបានបង្ហាញពីការប្រឆាំងកាន់តែខ្លាំងឡើង ចំពោះការដោះស្រាយសង្គ្រាមរបស់លោក ត្រាំ។ សេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមលេីអ៊ីរ៉ង់ បានអនុម័តនៅក្នុងព្រឹទ្ធសភាដោយការបោះឆ្នោត ៥០ ទល់នឹង ៤៨ ដោយមានសមាជិកសាធារណរដ្ឋ ៤រូបចូលរួមជាមួយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យភាគច្រើនក្នុងការគាំទ្រវិធានការនេះ។ សមាជិកប្រជាធិបតេយ្យម្នាក់បានបោះឆ្នោតប្រឆាំងនឹងវា។ សេចក្តីសម្រេចនេះ “តម្រូវប្រធានាធិបតីឱ្យដកកងកម្លាំងប្រដាប់អាវុធអាមេរិកចេញពីអរិភាពនៅក្នុង...
ព្រុចសែល៖ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលអឺរ៉ុប (ECB) បានឧ្យដឹងថា វិបត្តិនៅមជ្ឈិមបូព៌ា បានបង្កើនភាពមិនប្រាកដប្រជា ហើយកំពុងប៉ះពាល់ដល់ទាំងអតិផរណា និងកំណើននៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ។ ថ្លែងនៅក្នុងគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុប នៅទីក្រុងព្រុចសែល លោក Philip Lane សមាជិកក្រុមប្រឹក្សាភិបាល ECB បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា គឺត្រូវបានស្វាគមន៍ ប៉ុន្តែស្ថានភាពនៅតែផុយស្រួយ ជាមួយនឹងហានិភ័យនៃការថយក្រោយ...
អាប៊ូដាប៊ី៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា គ្មានប្រទេសណាមួយអាចដាក់ពន្ធលើកប៉ាល់ដែលប្រើប្រាស់ច្រកសមុទ្រហ័រមូសបាននោះទេ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តឈូងសមុទ្រ បន្ទាប់ពីមាន “វឌ្ឍនភាពដ៏គួរឱ្យលើកទឹកចិត្ត” ថ្មីៗនៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឡើងនៅប្រទេសស្វីស។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាននៅពេលទៅដល់ទីក្រុងអាប៊ូដាប៊ី ថា “វាជាផ្លូវទឹកអន្តរជាតិ។ គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសេវា ឬថ្លៃសេវាលើផ្លូវទឹកអន្តរជាតិនោះទេ។ នោះជាច្បាប់អន្តរជាតិដែលមានស្រាប់”។ លោក...
កំពង់ធំ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោកនាយក និងលោកនាយករង នៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសហការត្រៀមរៀបចំ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន...
ខេត្តព្រះវិហារ៖ ការពង្រឹងសណ្ដាប់ធ្នាប់ និងការលើកកម្ពស់សីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធពន្ធនាគារ នៅតែជាកិច្ចការអាទិភាពមួយក្នុងការធានាឱ្យមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងមនុស្សធម៌។ ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្សសហការគ្នា ដើម្បីកំចាត់គ្រឿងញៀនឲ្យដល់ឫសគល់ ក្នុងគោលបំណងកសាងសង្គមជាតិមួយឱ្យល្អ ពោលគឺ គ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរ នៅក្នុងសហគមន៍របស់យើង ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦...
អគ្កនាយកស៊ីម៉ាក់ បង្ហាញសំបកគ្រាប់ ទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមសៀមឈ្លានពាន ដែលផលិតដោយ ឧស្សាហកម្មយោធា អ៊ីស្រាអ៊ែល ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ វៀតណាម គាំទ្រដំណោះស្រាយព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី អ្នកជិះកង់ផ្សងព្រេង ក្នុងបេសកកម្មមនុស្សធម៌ ឆ្ពោះទៅទ្វីបអឺរ៉ុប បានមកដល់កម្ពុជាវិញហើយ...
អ៊ីរ៉ង់ប្រកាសអះអាងថា ចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស ជាមួយនឹងអាមេរិក នៅប្រទេសស្វីស មេដឹកនាំអ៊ីស្រាអែលសន្យាថា នឹងបន្តធ្វើសកម្មភាពប្រឆាំង នឹងការគំរាមកំហែង នៅភាគខាងត្បូងលីបង់ សហរដ្ឋអាមេរិក ចាប់ផ្តើមដកទណ្ឌកម្ម ដែលប្រឆាំងទៅនឹងការ នាំចេញប្រេងរបស់អ៊ីរ៉ង់ តម្លៃប្រេងបានធ្លាក់ចុះបន្តិចថែមទៀត ខណៈដែលវិនិយោគិន កំពុងស្វែងរកសញ្ញាច្បាស់លាស់ នៃវឌ្ឍនភាពក្នុងការស្តារលំហូរប្រេងឆៅឡើងវិញ តាមរយៈច្រកសមុទ្រ Hormuz កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅ...
ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ បានឈ្នះពានរង្វាន់ ផ្រាយ៍ អស ដឺ ជូរី (Prize of the Jury) 2026 ពី Monde Selection ដែលជាពានកិត្តិយសខ្ពស់បំផុតមួយក្នុងឧស្សាហកម្មភេសជ្ជៈពិភពលោក យកឈ្នះផលិតផលដែលមានអាយុកាលរាប់រយឆ្នាំពីប្រទេស...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយដាក់ពាក្យបណ្តឹងតវ៉ា ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអាស៊ាន និងយន្តការអន្តរជាតិនានា ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងពិធីបើកសិក្ខាសាលា «ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)» ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់...