អតីតពលករខ្មែរត្រឡប់មកពីថៃ ២នាក់ ប្ដី-ប្រពន្ធ បានបង្ហាញអារម្មណ៍រីករាយដែលបានទទួលការងារក្នុងស្រុកធ្វើដោយមានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ។ អ្នកស្រី សៀ សុខនៅ និងលោក ហូវ សុខហាង ជាអតីតពលករខ្មែរ ធ្វើការងារផ្នែកសំណង់ និងចម្ការនៅប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយសារមានការអំពាវនាវពីថ្នាក់ដឹកនាំ និងដោយសារមានការលំបាកខ្លាំងពេលធ្វើការងារនៅប្រទេសថៃនោះ, ២នាក់ ប្ដី-ប្រពន្ធខាងលើ បានសម្រេចចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ អ្នកស្រី សៀ...
សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ២ ០០០កន្លែង ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន១៣មុខជំនាញ។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា...
ព្រុចសែល៖ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋាភិបាលអឺរ៉ុបមួយចំនួននៅសប្តាហ៍នេះ បានពង្រឹងជំហររបស់ពួកគេលើយុទ្ធនាការយោធា ដែលកំពុងកើនឡើងរបស់អ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីវាបានបើកការវាយប្រហារតាមអាកាសលើប្រទេសកាតា កាលពីរសៀលថ្ងៃអង្គារ។ ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា បានកំណត់គោលដៅលើទីតាំងមួយដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដោយមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់។ ទោះបីជាក្រុមហាម៉ាស់ បានរាយការណ៍ថាគណៈប្រតិភូរបស់ខ្លួនបានរួចរស់ជីវិតក៏ដោយ ក៏មនុស្ស ៦ នាក់ត្រូវបានសម្លាប់ រួមទាំងអ្នកអមដំណើរ និងមន្ត្រីសន្តិសុខកាតាម្នាក់ផងដែរ។ ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ គូសបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ គឺជាមន្ទីរពេទ្យឯកជនមួយ របស់លោក GUAN ZHOUQIN ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងផ្លុងទី១...
បរទេស: សត្វតោឈ្មោលអាយុ 10 ឆ្នាំដែលមានឈ្មោះថា Trump គឺជាសត្វដែលធ្វើការវាយប្រហារខាំស៊ីបុគ្គលិកសួនសត្វដំបូងគេ ក្រោយមកសត្វ4ក្បាលផ្សេងទៀតបានចូលរួមខាំតាមក្រោយ។ បើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី11 ខែកញ្ញានេះថា សត្វតោចំនួន 5 ក្បាល ត្រូវបានបំបែកចូលទៅក្នុងទ្រុងនីមួយៗ បន្ទាប់ពីពួកវាបានវាយប្រហារ និងសម្លាប់លោក Jian ដែលជាអ្នកថែរក្សាសួនសត្វនៅ Safari World...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្ដីការគណៈរដ្ឋមន្ត្រី (គ.ក.វ.ផ.ល.) បានអញ្ជើញចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៅកម្ពុជា» រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការបរទេសកំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស...
ត្បូងឃ្មុំ៖ ករណីក្មេងមួយក្រុមបានបាញ់ជំពាក់កៅស៊ូទៅលើកញ្ចក់ឡានបុរសម្នាក់ ស្ថិតនៅភូមិ ភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តឃ្មុំ ថ្ងែទី10/09/2025 ដោយ÷ធីណារ៉ុង/ត្បូងឃ្មុំ ដើអម្ពិលប្រភព÷វីរះបុរសកំពង់ធំកំសត់ស្នេហ៍
សម្តេចតេជោ ៖ ជម្លោះរវាងកម្ពុជា-ថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដី កាកបាទក្រហមអន្តរជាតិ ៖ ទាហានខ្មែរ ១៨រូប កំពុងស្ថិតក្រោម ការឃុំគ្រងរបស់ថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អ ប្រមុខការពារជាតិខ្មែរ ៖ ៣០ថ្ងៃទៀត កម្ពុជា-ថៃ នឹងរៀបចំកិច្ចប្រជុំពិសេស លើកទី២ នៃ GBC...
Update: ប៉ូលីសថា បុគ្គលិកក្នុងសួនសត្វ ក្នុងទីក្រុង បាងកក ត្រូវបានហ្វូងសត្វតោខាំស្លាប់ បន្ទាប់ពីបំពានច្បាប់សុវត្ថិភាព ភរិយា របស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ ស្លាប់ក្នុងភ្លើង ដោយសារក្រុមបាតុករ នាំគ្នាដុតផ្ទះអតីតនាយករដ្ឋមន្រ្តី ផ្ទុះឆេះរថយន្តដឹកកាំជ្រួច សម្រាប់ពិធីបុណ្យ បណ្តាលឱ្យឆេះរថយន្តជាង១០គ្រឿងទៀត និងខូចខាតផ្ទះជាច្រើនខ្នង នៅខេត្ត Ratchaburi ប្រទេសថៃ អ៊ីស្រាអែល បើកការវាយប្រហារ លើទីតាំងមេដឹកនាំក្រុមហាម៉ាស...
បរទេស: នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli បានលាលែងពីដំណែង ចំពេលមានចលាចលដ៏អាក្រក់បំផុតក្នុងប្រទេសនេប៉ាល់ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ខណៈដែលកំហឹងសាធារណៈបានកើនឡើងចំពោះការស្លាប់របស់បាតុករប្រឆាំងអំពើពុករលួយចំនួន 19 នាក់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីសកាលពីថ្ងៃចន្ទ។ យោង តាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញាថា កាលពីថ្ងៃអង្គារ ហ្វូងមនុស្សបានដុតសភាក្នុងរដ្ឋធានី Kathmandu ដោយបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់បក់មកលើមេឃ។ អគាររដ្ឋាភិបាល...