មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla ដោយលោកបានចាត់ទុកថា ការរឹតបន្តឹងថ្មីប្រឆាំងនឹងគុយបា ជារឿងមិនអាចទទួលយកបាន។ យោងតាមលោក ពូទីន បានឧ្យដឹងថា រុស្ស៊ី និងគុយបា មានទំនាក់ទំនងពិសេសដែលបង្កើតឡើងដោយប្រវត្តិសាស្ត្រ ហើយទីក្រុងមូស្គូគាំទ្រប្រជាជនគុយបា ជានិច្ចក្នុងការតស៊ូដើម្បីឯករាជ្យភាព និងសិទ្ធិរបស់ពួកគេក្នុងការបន្តផ្លូវអភិវឌ្ឍន៍ផ្ទាល់ខ្លួន។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៤៣៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹក ៧០.៥១៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នូវសមិទ្ធផលជាច្រើន ដែលខេត្តកំពង់ចាមសម្រេចបានកន្លងទៅ ។ លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ នៅស្នាក់ការ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ខណៈ កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី សម្ដេច នាយករដ្ឋមន្ដ្រី ជួបពិភាក្សាការងារជាមួយ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ,...
ហ្វីលីពីន៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន...
ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពីសំណាក់ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយព្រះរាជ្ញារងអមសាលាដំបូងខេត្ត បន្តចុះប្រតិបត្តិការណ៍ឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ច និងសកម្មភាពរបស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ២២៥នាក់ទៀត ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ,...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ បន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាព ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។ ក្នុងជំនួបនោះ...