ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង/ស្ថាប័នរងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោក បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំពង្រឹងគុណភាព និងប្រសិទ្ធភាពនៃរបាយការណ៍លទ្ធផលអធិការកិច្ច ខិតខំពង្រឹងនីតិវិធីផ្ទៃក្នុងឱ្យបានពេញលេញ ព្រមទាំងផ្តោតសំខាន់លើការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជាប្រព័ន្ធ ដើម្បីចូលរួមជំរុញការកែលម្អ...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ី បានវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ Parkovyi, Ukrtelecom, Giga និង Podolskyi របស់អ៊ុយក្រែន ដើម្បីកាត់បន្ថយសមត្ថភាពទំនាក់ទំនងរបស់ប្រទេសនេះ និងរំខានដល់ការដឹកជញ្ជូនផ្នែកភស្តុភារយោធា ក៏ដូចជាការបញ្ជា និងគ្រប់គ្រងកងទ័ព។ ក្រសួងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារគោលដៅជាច្រើននៅក្នុងតំបន់ Odesa ផងដែរ រួមមានឃ្លាំងស្តុកមីស៊ីល និងអាវុធធុនធ្ងន់...
ព្រះវិហារ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ...
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការក្រោមគម្រោងភាពជាដៃគូរវាងអង្គការអន្តរជាតិខាងការងារនិងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sea Breeze...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមានទម្លាយសារសំឡេង របស់ក្រុមប្រឆាំងដែលយកលុយពីការរៃអង្គាស នៅវត្តភ្នំសេរី សម្រាប់ជនភៀសសឹក មករក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក ។ តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា «តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាត្តជូនលោកស្រី Stefania Dina ប្រធានផ្នែកវិស័យកសិកម្ម, ស្បៀងអាហា, ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយសហការីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាឱកាសនេះ លោករដ្ឋមន្ត្រី...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសនិងយកគំរូដឹកនាំដ៏ប៊ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងយោធិនសោធននិវត្តន៍...
កំពង់ធំ៖ នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពិភាក្សា និងដាក់ចេញនូវវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ...
ភ្នំពេញ ៖ តំណាងថ្មីអង្គការ UNCEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNCEF បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាន នូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។...
ហូជីមិញ៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...