ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃគ្រប់មូលដ្ឋាន បានបន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសចំនួន៦៦ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៨៨នាក់ ខណៈបទល្មើសល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចបង្ក្រាបបានចំនួន២៧ទីតាំង និងឃាត់ខ្លួនជនសង្ស័យសរុប៥៦នាក់។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងជាង១០០នាក់នោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ខណៈករណីល្បែងស៊ីសងក្នុងចំណោមជនសង្ស័យជាង៥០នាក់ មាន៣៨នាក់ ត្រូវបញ្ជូនទៅកាន់តុលាការ រីឯ១៨នាក់ទៀត សមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាព។...
ភ្នំពេញ៖ តំណាងភាគីនិយោជកអ្នកឧកញ៉ា ណាង សុធី បានលើកឡើងថា ប្រាក់ឈ្នួលដែលកម្មករនិយោជិតទទួលបានក្នុងឆ្នាំ២០២៧ មិនមែនត្រឹមតែចំនួន ២១២ដុល្លារក្នុងមួយខែប៉ុណ្ណោះទេ ប្រសិនបើបូកបញ្ចូលប្រាក់ និងអត្ថប្រយោជន៍ផ្សេងៗដែលជាកាតព្វកិច្ចរបស់និយោជក នោះចំនួនសរុបអាចឡើងដល់ ២៣១.៥ដុល្លារ។ អ្នកឧកញ៉ាបានលើកឡើងថា៖«ជារួម គឺបងប្អូនកម្មករនិយោជិតយើងមិនមែនទទួលបាន ២១២ដុល្លារសម្រាប់ ២០២៧នោះទេ។ បើយើងគិតពីប្រាក់ផ្សេងៗដែលជាកាតព្វកិច្ចរបស់និយោជក ១៩.៥ដុល្លា ដែលលាក់ដោយសាររដ្ឋាភិបាលយើងឆ្លាតវៀងវៃ ដោយសារឯកឧត្តមរដ្ឋមន្ត្រី ក៏ឆ្លាកវៀងវៃ គឺបានលាក់តួលេខនោះ...
ភ្នំពេញ៖លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សំណេះសំណាល និងពិភាក្សាការងារជាមួយប្រធានសហព័ន្ធសហជីពសរុបចំនួន ១៥១នាក់ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ នាឱកាសនោះ លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះបងប្អូនសហព័ន្ធសហជីពទាំងអស់...
បន្ទាប់ពីរកបានបេក្ខភាពទាំង ១០រូប ក្នុងការប្រកួតវីដេអូទេសចរណ៍«ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» សារព័ត៌មាន ត្នោត និង ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីជួបពិភាក្សាជាមួយបេក្ខជនទាំង ១០រូប ដើម្បីទទួលបានប្រធានបទសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ និងទទួលបានការណែនាំ (Guidelines) ពីគណៈកម្មការវាយតម្លៃទាំង ៣រូប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅ ក្រសួងទេសចរណ៍។ កិច្ចជួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី...
បរទេស៖ ក្រុមហ៊ុនលក់រាយយក្សរបស់ជប៉ុនគឺ Aeon កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅក្នុងប្រទេសវៀតណាម ដោយមានផែនការបើកដំណើរការផ្សារទំនើបចំនួន ៣០០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣០ នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា យោងតាមផែនការអាជីវកម្មរយៈពេលមធ្យមរហូតដល់ខែមីនា ឆ្នាំ២០៣១ ក្រុមហ៊ុន Aeon មានគោលបំណងរកចំណូលពីប្រតិបត្តិការឱ្យបានជាង ៣០០ ពាន់លានយ៉េន...
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសពីការប្រើប្រាស់ជាលើកដំបូងនៅក្នុងសមរភូមិ នូវមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ FP-7 ដែលផលិតឡើងក្នុងស្រុក។ លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «មីស៊ីលបាលីស្ទីកយុទ្ធសាស្ត្ររបស់អ៊ុយក្រែន FP-7 និងការប្រើប្រាស់ក្នុងសមរភូមិជាលើកដំបូង។ សូមអរគុណចំពោះលទ្ធផលនេះ» ដោយភ្ជាប់មកជាមួយនូវវីដេអូមួយផងដែរ។ លោក បានបន្ថែមថា មីស៊ីលនេះនឹងឈានចូលដល់ដំណាក់កាលផលិតកម្ម។...
ប៉ូឡូញ៖ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានចុះហត្ថលេខាលើច្បាប់ស្តីពីការដាក់ពន្ធជាបណ្តោះអាសន្នលើប្រាក់ចំណេញលើសកម្រិត (windfall tax) សម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈ ដោយមានគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ ពន្ធនេះគ្របដណ្តប់លើរយៈពេលចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។ ក្រុមហ៊ុនផលិតប្រេងឥន្ធនៈនឹងត្រូវបង់ពន្ធក្នុងអត្រា ៦០...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ នគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន រក្សាសណ្ដាប់ធ្នាប់សាធារណៈនៃរដ្ឋបាលក្រុងសៀមរាប បានហៅក្មេងស្រីដែលប្រើពាក្យសម្ដីមិនសមរម្យ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាកែប្រែកំហុស ដោយមានការចូលរួមពីអាណាព្យាបាលផងដែរ។ បន្ទាប់ពីបានឃើញ ការផ្សព្វផ្សាយវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ករណីជម្លោះពាក្យសម្តី រវាងក្មេងស្រី ជាអ្នកលក់ដូរ និងម្ចាស់រថយន្ត Prius ពណ៌ស...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកបង្កើតផែនការសាកល្បងលើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. បង្ហាញបំណងចង់ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ។ ការបង្ហាញបំណងរបស់លោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. ធ្វើឡើងក្នុងឱកាសលោក ឃួន...
ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល? ក្រុមមនុស្សចាស់ (lalavita) ឬ ក្រុមក្មេង (Star Grow)? សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រ តាមដានកម្មវិធីកម្សាន្តបែបគ្រួសារ ត្រៀមខ្លួនទទួលយកភាពរីករាយ និងភាពភ្ញាក់ផ្អើលថ្មីមួយទៀត! កម្មវិធីទូរទស្សន៍ «ត្រឡប់ទៅកាន់ភាពយុវវ័យ» (Back...