Feature

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នុងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការពារបូរណភាពទឹកដី ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក៕

To Top