ទីក្រុងញូវដេលី៖ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានធ្វើការវាយតម្លៃចំៗចំពោះសហរដ្ឋអាមេរិកថា គឺជាដៃគូដែលមិនខ្វល់ខ្វាយចំពោះក្តីបារម្ភរបស់ឥណ្ឌាជុំវិញបញ្ហា «ភេរវកម្ម» បានងាកទៅរកភាពស្និទ្ធស្នាលជាមួយប្រទេសប៉ាគីស្ថានដែលជាសត្រូវស៊ូពូជរបស់ខ្លួន និងបានអនុវត្តគោលនយោបាយពាណិជ្ជកម្មបែប «គិតតែពីប្រយោជន៍ខ្លួនឯង» ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅតំបន់សកលខាងត្បូង នេះបើតាមការចេញផ្សាយពី AlJazeera ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ អ្នកវិភាគលើកឡើងថា សំឡេងរិះគន់នេះបង្ហាញពីរបត់ថ្មីមួយនៅក្នុងរបៀបដែលទីក្រុងញូវដេលីកំពុងដោះស្រាយជាមួយទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ...
ទីក្រុងហ្សាការតា៖ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំបំផុតរហូតមកដល់បច្ចុប្បន្ន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា នេះ បានប្រកាសតែងតាំងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីឧស្សាហកម្មថ្មី ព្រមទាំងតំណែងសំខាន់ៗជាច្រើនរូបទៀត។ ការផ្លាស់ប្តូរនេះធ្វើឡើងក្នុងរយៈពេលមិនដល់បីសប្តាហ៍ផង បន្ទាប់ពីលោកទើបតែបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីកាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ជុំវិញការរុះរើគណៈរដ្ឋមន្ត្រីនេះ...
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងអភិបាលស្រុកសង្កែ និងស្រុកកោះក្រឡអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងបាត់ដំបង ដែលមានដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវបោះពោធិ៍ – សំរោងកោងទួលល្វៀង ជាផ្លូវក្រាលកៅស៊ូពីរជាន់...
បន្ទាយមានជ័យ: មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសផ្អាកចរាចរណ៍យានយន្តធុនធ្ងន់ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ២៦៨A (ចន្លោះ គ.ម ១៦+៥۰۰ ដល់ ១៨+៦۰۰) ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានហូរកាត់ផ្លូវ និងកំពុងវាយលុកយ៉ាងគំហុកនៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាម ចំនួន ១២៩០ធុង ជូនដល់តំណាងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងការចូលរួមលើកកម្ពស់ភាពស្អាត សុខុមាលភាពសាធារណៈ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ កិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ មិនត្រឹមតែជួយកែលម្អសោភ័ណភាព និងបរិស្ថាននៅក្នុងពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការថែទាំសុខភាពរបស់មន្ត្រីអនុរក្ស និងជនជាប់ឃុំផងដែរ។...
ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន ACU ធ្វើកោសលវិច័យទូរសព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទពួកអនឡាញហ្គេម ជាង១ពាន់គ្រឿង សម្ដេចធិបតី សម្រេចឱ្យបន្ថែម ២ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ...
អ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈអាមេរិកត្រូវចំណាយកម្លាំងទ័ពខ្ពស់ដើម្បីការពារលំហូរប្រេង កងទ័ពអាមេរិក ដកចេញពីអ៊ីរ៉ាក់ ផ្តល់ឱកាសដល់ក្រុមប្រដាប់ អាវុធគាំទ្រដោយអ៊ីរ៉ង់ និងក្រុមរដ្ឋអ៊ិស្លាម (IS) សកម្មភាពរោងចក្រនៅចិន ស្ទុះងើបឡើងវិញក្នុងខែកញ្ញា ស្របពេលមានកំណើន តម្រូវការលើវិស័យ AI អ៊ីរ៉ង់ ព្រមានថា គ្មាននរណាម្នាក់អាចលក់ប្រេង នៅកន្លែងដែលខ្លួនមិនអាចលក់ បាននោះទេ តម្លៃប្រេងកើនឡើង បន្ទាប់ពីលោក...
បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យបានប្រែប្រួលយ៉ាងឆាប់រហ័ស នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកម្រិតទឹកនៅក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ បានចាប់ផ្តើមស្រកជាបណ្តើរៗ ប៉ុន្តែបរិមាណជំនន់ទឹកភ្លៀងបូករួមនឹងទឹកធ្លាក់ពីប្រទេសថៃ បានបង្វែរទិសដៅទៅបុកលិចយ៉ាងធ្ងន់ធ្ងរលើក្រុងសិរីសោភ័ណ្ឌ ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក ព្រមទាំងកំពុងគំរាមកំហែងដល់ស្រុកព្រះនេត្រព្រះបន្ថែមទៀត។ ប្រឈមមុខនឹងគ្រោះអាសន្ននេះ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរក្រុង-ស្រុកដែលកំពុងរងការលិចលង់ បញ្ចេញកម្លាំងចម្រុះអន្តរាគមន៍ជម្លៀសពលរដ្ឋជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព។ ភ្លាមៗនោះ...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដើម្បីការពារឧស្សាហកម្មរបស់ខ្លួន ប្រសិនបើសហភាពអឺរ៉ុបបន្តអនុវត្តការរឹតបន្តឹងលើក្រុមហ៊ុន ឬផលិតផលរបស់ចិន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា ការលើកឡើងរបស់ក្រសួងក្រសួងពាណិជ្ជកម្មចិន គឺសំដៅទៅលើសេចក្តីព្រាងឯកសាររួមមួយដែលត្រូវបានរៀបចំឡើងដោយរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលជំរុញឱ្យមានយន្តការដោះស្រាយបញ្ហាពាណិជ្ជកម្មមិនស្មើភាព និងការចាត់វិធានការដ៏តឹងរ៉ឹងបន្ថែមទៀតប្រឆាំងនឹងប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា យន្តការនេះគឺជា “វិធានការការពារនិយម និងឯកតោភាគីនិយមធម្មតា” ហើយវានឹងបង្កការរំខានដល់ស្ថិរភាពនៃពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។ កាសែត...
បរទេស៖ ដើម្បីទប់ស្កាត់អតិផរណា មន្ត្រីអាមេរិកកំពុងលុបចោលពន្ធលើសាច់គោ ស្នើផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងស្វែងរកវិធីកម្រិតការនាំចេញប្រេងម៉ាស៊ូត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា នៅសល់តែប្រាំសប្តាហ៍ទៀតប៉ុណ្ណោះការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនឹងមកដល់ ប៉ុន្តែអតិផរណានៅតែមានកម្រិតខ្ពស់។ អ្នកជំនាញយល់ឃើញថា វាមិនច្បាស់លាស់ទេថាតើគោលនយោបាយអ្វីខ្លះដែលរដ្ឋបាលរបស់លោក Trump អាចអនុវត្តបាន ដើម្បីធ្វើឱ្យអ្នកបោះឆ្នោតដែលធុញទ្រាន់នឹងការឡើងថ្លៃទំនិញមានចិត្តធូរស្រាលឡើងវិញ ដែលនឹងជួយឱ្យគណបក្សសាធារណរដ្ឋរបស់លោកអាចរក្សាការគ្រប់គ្រងសភាបាន។ អតិផរណានៅសហរដ្ឋអាមេរិកបានស្ថិតក្នុងកម្រិតខ្ពស់ជាងគោលដៅ ២% ដែលកំណត់ដោយធនាគារកណ្តាលអាមេរិក...