ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មុននេះបន្តិច លោកសុីនចាន់ថុល អភិបាលស្រុកពួក បានប្រកាសជូនដំណឹងដល់បងប្អូអាជីវករក្នុងផ្សារពួកនិងបងប្អូនដែលមានលំនៅដ្ឋានប្រឈមនឹងការលិចលង់ សូមអោយមានការប្រុងប្រយត្ន័នូវ ស្ថានភាពទឹក ដែលបន្តឡើងបន្ថែមទៀតចាប់ពីយប់នេះទៅ ដូច្នេះសូមរៀបចំទុកដាក់សម្ភារផ្សេងៗអោយមានសុវត្ថិភាព បើតាមរយៈការជូនដំណឹងពីអាជ្ញាធរជាតិអប្សរា។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
ភ្នំពេញ៖ ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកការចំណាយ របស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តល់គោលការណ៍ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១ ០០០គ្រួសារ កំពុងស្ថិតក្នុងប្រតិបត្តិការជម្លៀសខ្លួនយ៉ាងមមាញឹកចេញពីតំបន់ទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាពដោយសុវត្ថិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចចម្រុះ ដែលក្នុងនោះពលរដ្ឋជាង ៥០០គ្រួសារ បានមកដល់ទីទួលសុវត្ថិភាពរួចរាល់ហើយ ខណៈជាង ៥០០គ្រួសារទៀត កំពុងបន្តម្លៀសចេញជាបន្តបន្ទាប់ពេញមួយយប់នេះ។ ផ្ទះសំបែងត្រូវលិចលង់ និងការរស់នៅប្រចាំថ្ងៃត្រូវកាត់ផ្តាច់...
រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ លោក ប៉ែន បូណា ៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ គ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់ ប្រមុខការទូតកម្ពុជា ទទួលជួប...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់គណបក្សនយោបាយ ភាគីពាក់ព័ន្ធ និងមន្ត្រី គ.ជ.ប នៅវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ នាឱកាសនេះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួប លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សេចក្តីប្រកាសទីក្រុងភ្នំពេញបានគ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់ និងការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Vinamilk ដែលស្ថាប័ន Brand Finance បានចាត់ចំណាត់ថ្នាក់ជាម៉ាកយីហោផលិតផលទឹកដោះគោមានសក្តានុពលបំផុតក្នុងពិភពលោក (នៅក្នុងរបាយការណ៍ Food & Drink ឆ្នាំ២០២៥) កំពុងប្រារព្ធខួប ៥០ឆ្នាំ នៃការនាំយកអាហាររូបត្ថម្ភប្រកបដោយគុណភាពជូនដល់គ្រួសាររាប់លានគ្រួសារ ហើយក្រុមហ៊ុនក៏បាននាំយកព្រឹត្តិការណ៍ដ៏សំខាន់នេះមកប្រារព្ធនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងក្រុមហ៊ុនកំពុងពង្រីកវត្តមានរបស់ខ្លួនជាលំដាប់ផងដែរ។ ក្រុមហ៊ុន Vinamilk...
ភ្នំពេញ ៖ កម្ពុជា-ចិន បានពង្រឹងការអនុវត្តច្បាប់ ផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត។ ជាក់ស្ដែង នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍លោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានអញ្ជើញមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ។...