ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កាបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកលំហសហប្រតិបត្តិការ ទាំងលើការចែករំលែកចំណេះដឹង ការអាន និងការច្នៃប្រឌិតមាតិកាចម្រុះ។...
ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណើតរបស់ខុងជឺ ហើយ«នីសាន»ជាទីដែលខុងជឺចាប់កំណើតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រើនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក ។ ឆ្នាំ ២០២៦ ជាខួបទី១២នៃវេទិកានីសាន ដោយផ្តោតលើការសន្ទនា និងការផ្លាស់ប្តូររវាងអរិយធម៌នានារបស់មនុស្សជាតិ។ លោកបណ្ឌិត ជា...
សៀមរាប៖ កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលផ្តួចផ្តើមរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ ក្រុមហ៊ុន TEMPLE GROUP និងឧបត្ថម្ភធំដោយក្រុមហ៊ុន បាកាស បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រពីឯកឧត្តម...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងយកគំរូដឹកនាំដ៏ប៊ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង...
កំពង់ស្ពឺ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292(២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ករណីរំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីទទួលបានព័ត៏មានភ្លាមៗនៅម៉ោង៨:៥៥នាទីព្រឹក...
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពីក្រុមជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។ កាលពីវេលាម៉ោង២៣:២៤នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការចេញល្បាតចល័តតាមផ្លវត្រង់ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនរវាង កម្ពុជា-ថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅខេត្តខេត្តព្រះវិហារ កាលពីថ្ងៃទី៣១...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកដងទង់ជាតិ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា «រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន»។ ប្រភពដដែល បន្ដថា...