កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអាងស្តុកទឹកភ្លៀង ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា...
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ចំនួន ៥០០កញ្ចប់ ជូនដល់បងប្អូនសាសនិកឥស្លាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ លោកបណ្ឌិត...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈកម្មវិធីហ៊្សូម (Zoom) ដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង...
បរទេស៖ ការផ្ទុះមួយនៅហាងលក់កាំជ្រួចមួយកន្លែងក្នុងខេត្តហ៊ូប៊ី ប្រទេសចិនកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ១២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលនេះជាការផ្ទុះលើកទីពីរ ខណៈដែលប្រទេសចិនកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ គឺ ក្រុមអ្នកឆ្លើយតបបន្ទាន់បានពន្លត់អគ្គីភ័យនៅហាងលក់កាំជ្រួចនៅក្នុងទីក្រុងសៀងយ៉ាង ក្នុងខេត្តហ៊ូប៊ី កាលពីរសៀលថ្ងៃពុធ។ របាយការណ៍នេះបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ។ មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា...
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា មេបញ្ជាការកំពូលដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅអាមេរិកឡាទីន គឺ ឧត្តមសេនីយ៍ Francis Donovan និងមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ Joseph Humire បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយមន្ត្រីនៅទីក្រុង ការ៉ាកាស់។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូយោធាអាមេរិក...
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅ ផ្សារបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសនេះ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានពិភាក្សាការងារជាមួយម្ចាស់ផ្សារ...
ក្រុមយុវទូតនិសិ្សតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់គម្រោងសិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?)» យ៉ាងជោគជ័យកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៦cកន្លងទៅនេះ។ សិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet...
ភ្នំពេញ៖ ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃអាណត្តិថ្មី ដែលមិនទាន់មានការសម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍ច្រើនជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។ ឆ្លើយតបនឹងសំណួរអ្នកសារព័តមាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយចំពោះបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដែលធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពការងារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៣.២៧៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីរម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា...