ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥នេះ បានដឹកនាំគណះប្រតិភូនៃរដ្ឋបាលខេត្តពោធិ៍សាត់នាំយកអំណោយដែលទទួលបានតាមរយះការចូលរួមឧបត្ថម្ភគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីបន្តចាត់ចែងដល់កងកម្លាំងជួរមុខដែលកំពុងការពារបូរណរណបភាពទឹកដីពីសត្រូវឈ្លានពានថៃ និង បងប្អូនជនភៀសសឹក។ ថ្លែងក្នុងឱកាសនោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា...
ម៉ូស្កូ៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជាការប្រកាសដ៏កម្រនៃការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ក្រៅពីការអបអរសាទរមេដឹកនាំកូរ៉េខាងជើងក្នុងរយៈពេល ៨០ឆ្នាំចាប់តាំងពីការរំដោះប្រទេសកូរ៉េពីអាណានិគមជប៉ុន លោក ពូទីន បានប្រាប់លោក គីម អំពីកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅរដ្ឋ អាឡាស្កា...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ខ្លួនបានផ្តល់ “ការការពារទ្រព្យសម្បត្តិយោធា” ដល់យោធាអង់គ្លេសជាលើកដំបូង នៅដើមខែនេះ នៅក្នុងការបង្ហាញពីការពង្រឹងទំនាក់ទំនងការពារទ្វេភាគីឱ្យកាន់តែស៊ីជម្រៅចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក។ ក្រសួងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រ Kaga និងនាវាពិឃាត Teruzuki បានការពារក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Prince of Wales របស់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលសមយុទ្ធពហុភាគីរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី៤ ខែសីហា នៅប៉ាស៊ីហ្វិកខាងលិច។ ក្រសួងបានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍ សម្តេចតេជោ ពីនិស្សិតខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចំនួន ៦៥៩នាក់។ នាឱកាសអញ្ជើញទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នៅថ្ងៃទី១២ សីហា នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ...
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសថា បច្ចុប្បន្ន កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន។ តាមរយៈបណ្ដាញផ្លូវការ នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង...
ភ្នំពេញ ៖ កម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ខេត្តតាកែវ។ ការបណ្ដេញជនជាតិវៀតណាមនេះ ធ្វេីឡេីងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់...
On 11 August 2025, the Singapore Embassy marked Singapore’s 60th National Day with a reception attended by over 200 distinguished guests, including...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញយ៉ាងហោចណាស់សំណល់រាវ ចំនួនជាង១០ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើការបំពុលតំបន់ទឹកសាធារណៈ។ ការទប់ស្កាត់ការបំពុលនេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល៧ខែ ក្នុង ឆ្នាំ២០២៥។ សូមបញ្ចាក់ថា គិតត្រឹមដើមខែសីហា...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ លោក វ៉ាន់មូហាម៉ាត់ ណ័រមៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នូវផែនការមុនចូលនិវត្តន៍របស់ខ្លួន។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា...
ភ្នំពេញ ៖ តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី១១ សីហានេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានសម្រេចផ្អាកមុខងារ លោកស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោកស៊ាន បូរ៉ាត ត្រូវបានគេដឹងថា ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ករណីឆបោកលុយ...