ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងខេត្តបាត់ដំបង និង ឧត្តរមានជ័យ តាំងពីខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថា សកម្មភាពទាំងនេះ មាន៖ ការលើកដងទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើតនៃអូរទីពីរ ក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦...
ភ្នំពេញ៖ និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ បានបញ្ចប់ការសិក្សាជោគជ័យពីរាជបណ្ឌិតសភាយោធា សាន់ហឺស (Royal Military Academy Sandhurst) របស់ចក្រភពអង់គ្លេសនៅថ្ងៃនេះ។ សាន់ហឺស គឺជាសាលាបណ្តុះបណ្តាលនាយទាហានយោធាដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេស ដែលមានអតីតសិស្សល្បីៗជាច្រើន រួមទាំងលោកវីនស្តុន ឆើឈីល អតីតនាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ។ លោក ហ៊ុន ចាន់ បញ្ញាបុត្រ...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដំណើរការប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ពៅ ពិសិដ្ឋ ជាអភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត...
ភ្នំពេញ៖ លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានអនុញ្ញាតឱ្យ លោកបណ្ឌិត Zhan David នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងគោរពជូនពរជ័យសិរីសួស្ដី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ លោក សេង សុខា សប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាល ដែលបានចេញថ្លៃចុះឈ្មោះធ្វើតេសទទួលស្គាល់ជំនាញពីមុន (RPL) ជូនរូបលោកដើម្បីបញ្ចេញសមត្ថភាពនិងទទួលបានវិញ្ញាបតបត្រជំនាញជាផ្លូវការយកទៅប្រើប្រាស់។ អតីតពលករមកពីប្រទេសថៃរូបនេះ មិននឹកស្មានថា ពេលត្រឡប់មកមាតុប្រទេសវិញរាជរដ្ឋាភិបាលចាំជួយ យកចិត្តទុកដាក់ជួយយកអាសាជាខ្លាំងថែម ទាំងបង់ថ្លៃចុះឈ្មោះធ្វើតេស្តជំនួសរូបលោកដើម្បីមានឱកាសបញ្ចេញសមត្ថភាពទទួលបានវិញ្ញាបនបត្រជំនាញទៀតផង។ លោកនិយាយថា៖«ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា ជាពិសេសគឺការធ្វើតេស្តមានការចេញថ្លៃពីរដ្ឋាភិបាល ចឹងយើងអត់មានអស់លុយទេ យើងគ្រាន់តែមកបញ្ចេញសមត្ថភាពដើម្បី(យកវិញ្ញាបនបត្រ)ទៅប្រើប្រាស់ពេលក្រោយ»។ ជាមួយគ្នានេះ លោកសេង...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនី បូមទឹកស្តុកទុកតាតៃលើ ដែលមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ។ តាមរយៈគណនីហ្វេសប៊ុក របស់លោក វ៉ាង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១៩១នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋចំនួន ៣៤.៦៧៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បណ្តាអង្គទូតនិងតំណាងអង្គការអន្តរជាតិនានា បានយល់អំពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញមួយកាលពីថ្ងៃទី៨...
អ៊ីមែលរបស់ អេហ្វប៊ីអាយ (FBI) ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយកាសែត ហ្ស៊ីតថូ (Zeteo) បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងជំរុញឱ្យប៉ូលិសសហព័ន្ធ និងប៉ូលិសមូលដ្ឋាន តម្រង់មុខព្រួញទៅរកជនជាតិអាមេរិកទាំងឡាយណាដែលមាននិន្នាការនយោបាយឆ្វេងនិយម (បក្សប្រជាធិបតេយ្យ)។ ខណៈពេលដែលសង្គ្រាមបជ្ឈិមបូពារ៍ដ៏ក្តៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំនៅប្រទេសអ៊ីរ៉ង់ ខិតចូលមកដល់ខែទីពីរ ហើយនិង ការមើលមិនឃើញមាននូវសញ្ញានៃការបញ្ចប់នៅឡើយនោះ សង្គ្រាមត្រជាក់មួយថ្មីទៀត ដែលគ្មានសម្លេង កំពុងឆាមឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។...