ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតេជោនៅកម្ពុជាកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យនេះ បន្ទាប់ពីសារព័ត៌មានថៃ បានចុះផ្សាយថា សម្តេចតេជោ បានប្រើប្រាស់យន្តហោះឯកជន...
ភ្នំពេញ ៖ កម្ពុជាបានអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់រាល់អរិភាពជាបន្ទាន់ និងដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្មែរ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃចំពោះការឈ្លានពានកម្ពុជារហូតនាំឲ្យមានការផ្ទុះអាវុធមកលើកម្ពុជា ក្រោយកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ក្រសួងបន្តថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពាន របស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។
ភ្នំពេញ ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសការឈ្លានពានរបស់ថៃ ហើយជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ក្រសួងការបរទេស បានឱ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា កងទ័ពកម្ពុជា កំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ។ តាមរយៈគេទំព័រហ្វេស នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចផ្អាកប៉ុណ្ណោះអាសន្ននូវការប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ។ ការផ្អាកនេះ ធ្វើឡើងស្របពេលស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃកំពុងតានតឹងជាខ្លាំង តាមរយៈការផ្ទុះអាវុធដាក់គ្នា៕
ភ្នំពេញ ៖ កម្ពុជា អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា តែងតែប្រកាន់ជំហរ ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីងទ័ពថៃ បានបើកការវាយប្រហារ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងការឈ្លានពាន ។ យោងតាមបណ្តាញសង្គម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា...
សម្តេចធិបតី៖ កុមារកម្ពុជា នៅជួបបញ្ហាប្រឈមមួយចំនួន ទាមទារឱ្យរួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា និងចំគោលដៅ ក្រុមការងារ កំពុងបោះបង្គោល និយាមកាលើសមុទ្រ ជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណន អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ បណ្តេញជនជាតិវៀតណាមជិត ៣០០នាក់ ចេញពីកម្ពុជា ក្មេងប្រុសម្នាក់បាត់ខ្លួន ៣ថ្ងៃប្រទះឃើញអណ្ដែតទឹកស្លាប់ក្នុងទឹកស្រះ នៅស្រុកស្វាយទាប...
ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានឱ្យដឹងថា ពិតជាមានករណីក្រុមយោធាថៃដើរជាន់មីន នៅក្នុងតំបន់មុំបីពិតមែន តែមានចម្ងាយពីទឹកដីនៃប្រទេសកម្ពុជា កាន់កាប់។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា « បើតាមការបាយការណ៍ បានឱ្យដឹងថា ការផ្ទុះនេះ...