យន្តហោះដឹក អ្នកដំណើរមួយគ្រឿង របស់អាមេរិក ចុះចតបន្ទាន់បណ្តាល ឲ្យមានភ្លើងឆេះសន្ទោសន្ធៅ តែសំណាងល្អមិន មានអ្នកបាត់បង់ជីវិត UNIFIL ព្រមានអ៊ីស្រាអែល អំពីគ្រោះថ្នាក់ខ្លាំង ចំពោះប្រតិបត្តិការ នៅជិតទីតាំងរបស់ខ្លួន ហ្វីលីពីន ចាប់ផ្តើមសមយុទ្ធ ទ័ពជើងទឹក ជាមួយសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀត ខណៈភាពតានតឹង ក្នុងតំបន់កាន់តែក្តៅគគុក ថៃ ៖ មួយគ្រួសារមានគ្នា៤នាក់...
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀវភៅអាស៊ី (ចិននិងកម្ពុជា) បានបើកធ្វើនៅទីក្រុងChengdu។ គ្រប់ស្ថាប័ន អ្នកជំនាញនិងបញ្ញវន្តពាក់ព័ន្ធនឹងការងារបកប្រែររវាងចិននិងកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាប្រធានគណៈកម្មការអ្នកជំនាញភាគីកម្ពុជានៃកិច្ចសហប្រតិបត្តិការ គម្រោងបកប្រែសៀភៅចិន-ខ្មែរបានលើកឡើងក្នុងសុន្ទរកថាថា ឆ្នាំ២០២៤ជាខួប៦៦ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និង ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិននិងកម្ពុជា។ នៅដើមឆ្នាំនេះ ក្រោមវត្តមានជាសក្ខីភាពរបស់ឯកឧត្ដម ហ៊ុន...
ភាគីកម្ពុជា និងខេត្ត ហីឡុងជាំង របស់ប្រទេសចិន ដែលល្បីល្បាញខ្លាំងលើតំបន់ព្រិលទឹកកក បានណាត់ជួបគ្នានៅភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយរួមគ្នា អំពីសក្តានុពលទេសសចរណ៍ រវាងភាគីទាំងពីរ ដើម្បីអបអរសារឆ្នាំនៃការផ្លាស់ប្តូរប្រជាជន ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីសៀលថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, គណៈប្រតិភូអញ្ជើញមកពីខេត្តហីឡុងជាំង ព្រមទាំង ភ្នាក់ងារទេសចរណ៍ និងភ្ញៀវកិត្តិយស ជាច្រើនរូប។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា កាលពីថ្ងៃសុក្រក្រសួងការបរទេសរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូង ពីបទបញ្ជូនយន្តហោះគ្មានមនុស្សបើក ហោះពីលើទីក្រុងព្យុងយ៉ាង ស្របពេលមានសញ្ញានៃភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ ។ កាលល្ងាចថ្ងៃសុក្រ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា “គន្លឹះការពារអធិបតេយ្យភាព និងសន្តិសុខ នឹងត្រូវបានទាញឡើងដោយមិនស្ទាក់ស្ទើរឡើយ” ដោយបានដាក់ថា កូរ៉េខាងត្បូង បានធ្វើការជ្រៀតចូលដោយប្រើយន្តហោះគ្មានមនុស្សបើកហោះនៅពាក់កណ្តាលអាធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍...
ហ្គាហ្សា៖ យោងតាមប្រភពពីប៉ាឡេស្ទីនកាលពីថ្ងៃសុក្របានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើសាលារៀនចំនួន២ដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួន Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា ។ ប្រភពក្នុងស្រុក និងសាក្សីដែលឃើញផ្ទាល់ភ្នែក ហើយបានរាយការណ៍ប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កាំភ្លើងធំរបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅលើសាលារៀន “Hafsa” ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ពីការសង្គ្រោះសាកសពស្ត្រីជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ រួមជាមួយនឹងរបួស ០៤នាក់ ។...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី១ ខែតុលា ដែលប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអ៊ែល ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសថា នាយកដ្ឋានរបស់យើងបាន “កំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ក្រសួងរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។...
នាព្រឹកថ្ងៃទី១១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបជាមួយភ្ញៀវកិត្តិយសបរទេស ដែលអញ្ជើញចូលរួមមហាសន្និបាតមិត្តភាពអន្តរជាតិចិន និងពិធីរំលឹកខួប ៧០ឆ្នាំនៃការបង្កើតសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា សមិទ្ធផលរបស់ចិនក្នុងគ្រប់វិស័យគឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្ររបស់ប្រជាជនជុំវិញពិភពលោកទេ ពួកយើងចងចាំជានិច្ចនូវការរួមចំណែកដ៏សំខាន់របស់អ្នកទាំងអស់គ្នាចំពោះប្រទេសចិន និងមិត្តភាពដ៏ស្មោះស្ម័គ្រជាមួយប្រជាជនចិន។ លោក Xi Jinping បានបញ្ជាក់ថា ក្នុងបរិបទដែលប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្ស ប្រទេសនានាលើពិភពលោកមានជោគវាសនាតែមួយ។...
ថ្ងៃទី ១១ ខែតុលា តាមម៉ោងក្នុងតំបន់ ក្នុងឱកាសខួប ៥២ឆ្នាំ នៃបង្កើតទំនាក់ទំនងការទូតរវាងចិន និងអាល្លឺម៉ង់ សកម្មភាពស្តីពីការផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីអបអរខួប ១០ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាល្លឺម៉ង់ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដោយជោគជ័យ។ គម្រោងសហប្រតិបត្តិការមួយចំនួនលើវិស័យប្រព័ន្ធសារព័ត៌មាន ភាពយន្ត និងកម្មវិធីទូរទស្សន៍ជាដើមត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃដដែល។ លោកស្រី Xing Bo...
NICOSIA៖ មេដឹកនាំនៃប្រទេសទាំង៩នៃសហភាពអឺរ៉ុបមេឌីទែរ៉ាណេ ហៅកាត់ថា (EU) ដែលត្រូវបានគេស្គាល់ថា Med9 បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅមជ្ឈិមបូព៌ា និងបានជំរុញឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តកើតឡើងនៅក្នុងតំបន់ ដែលការអំពាវនាវនេះគឺបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃសុក្រ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល Med9 លើកទី១១ ដែលបានធ្វើឡើងនៅទីក្រុង Paphos ភាគខាងលិចប្រទេស ស៊ីប (Cyprus) មេដឹកនាំបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាគឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយទាមទារឱ្យមាន “បទឈប់បាញ់ជាបន្ទាន់”...
បរទេស៖ អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានរកឃើញសាកសពរបស់ឧត្តមសេនីយឆ្មាំបដិវត្តដែលត្រូវបានសម្លាប់ជាមួយនឹងមេក្រុមហេសបូឡាហ៍ លោក Hassan Nasrallah នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុននៅទីក្រុងបេរូត ប្រទេសលីបង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយនឹងការខិតខំប្រឹងប្រែង និងការខិតខំប្រឹងប្រែងគ្រប់ពេលវេលា សាកសពរបស់ Abbas Nilforushan ត្រូវបានរកឃើញ” ។...