កាត់មេនឌូ៖ អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន នៅល្ងាចថ្ងៃសុក្របន្ទាប់ពីការលាលែងពីតំណែងរបស់លោក KP Sharma Oli កាលពីថ្ងៃអង្គារ។ លោកស្រី Karki ត្រូវបានតែងតាំងដោយប្រធានាធិបតីនេប៉ាល់លោក Ram Chandra Poudel ហើយបន្ទាប់មកលោកស្រីត្រូវបានស្បថចូលកាន់តំណែង ដោយប្រធានាធិបតីនៅចំពោះមុខបេសកជនបរទេស និងអ្នកផ្សេងទៀត។ លោកស្រី Karki...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិដើម្បី “អនុម័ត” សេចក្តីប្រកាសញូវយ៉កដោយពណ៌នាថា វាជាលទ្ធផលសំខាន់នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីដំណោះស្រាយសន្តិភាពនៃសំណួរប៉ាឡេស្ទីន និងការអនុវត្តដំណោះស្រាយរដ្ឋពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសប៉ាឡេស្ទីនបានឧ្យថឹងថា ប្រទេសចំនួន ១៤២ បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល ១២អនុប្បវាទ និង ១០បានបោះឆ្នោតប្រឆាំង។ក្រសួងបានសរសើរជំហររបស់ប្រទេស ដែលបានគាំទ្រ គាំទ្រ និងបោះឆ្នោតគាំទ្រដំណោះស្រាយនេះ។ ក្រសួងបានជំរុញឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិអនុវត្តលទ្ធផលនៃសន្និសីទអន្តរជាតិទាក់ទងនឹងដំណោះស្រាយរដ្ឋទាំងពីរ និងដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ប្រតិបត្តិការយោធា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ និងសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១០ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការ ដែលមានប្រាក់ខែសមរម្យ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងដាក់ពង្រាយឆ្មាំជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅទីក្រុង Memphis ដែលជាទីក្រុងដឹកនាំដោយប្រជាធិបតេយ្យក្នុងរដ្ឋ Tennessee ដោយអះអាងថា លោកត្រូវបានគាំទ្រដោយអភិបាលក្រុង និងអភិបាលរដ្ឋ។ ថ្លែងតាមទូរទស្សន៍ Fox News លោក ត្រាំ បានអះអាងថា ទីក្រុងមានបញ្ហាយ៉ាងខ្លាំង ហើយទាំងអភិបាលក្រុង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ Shangri-La...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រី ជំនាញ រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យស្ថានភាព ទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុង ភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្រោយភ្លៀងធ្លាក់យ៉ាងគំហុគ។ ក្នុងដំណើរការចុះពិនិត្យខាងលើនេះ លោក...
រីហ្គា៖ មេបញ្ជាការកំពូលសម្ព័ន្ធមិត្តអឺរ៉ុប (SACEUR) របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (SACEUR) លោក Alexus Grynkewich បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាតវី កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការពង្រឹងការការពារដែនអាកាសបាល់ទិក ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ អ្នកនាំពាក្យប្រធានាធិបតីឡាតវី លោក Edgars Rinkevics បានជំរុញឱ្យចាប់ផ្តើមបេសកកម្មការពារដែនអាកាសបាល់ទិកលឿនជាងមុន ក្នុងអំឡុងពេលកិច្ចពិភាក្សា។ ការពិភាក្សាបានផ្តោតលើស្ថានភាពសន្តិសុខក្នុងតំបន់ ការដាក់ពង្រាយកម្លាំងរបស់អង្គការណាតូ និងផែនការសកម្មភាពយោធានៅតាមបណ្តោយផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត។ លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើការស៊ើបអង្កេតលើមហាសេដ្ឋី George Soros ជុំវិញការចោទប្រកាន់ថា មហាសេដ្ឋីរូបនេះបានផ្តល់មូលនិធិដល់ “កុប្បកម្ម” នៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា វិនិយោគិនជាមហាសេដ្ឋីអាមេរិកដើមកំណើតហុងគ្រី និងអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយមូលនិធិសង្គមបើកចំហ (OSF)...
យូអីន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិភាពលោកស្រី Rosemary DiCarlo បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែល លើកាតាអាចបើកជំពូកថ្មីនិងគ្រោះថ្នាក់នៅក្នុងជម្លោះហ្គាហ្សា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃអង្គារ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី DiCarlo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទខ្លីមួយថា វាគឺជាការកើនឡើងគួរឲ្យព្រួយបារម្ភ ជាពិសេសចាប់តាំងពីវាផ្តោតលើបុគ្គល ដែលត្រូវបានគេរាយការណ៍ថាបានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីសំណើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ីអំពាវនាវឱ្យប៉ូឡូញពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការបិទព្រំដែនជាមួយបេឡារុស្ស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកស្រី Zakharova បាន្យដឹងថាសកម្មភាពរបស់ប៉ូឡូញមានគោលបំណង “បង្ហាញអំពីភាពត្រឹមត្រូវនៃគោលនយោបាយនៃការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅកណ្តាលអឺរ៉ុប” ។ លោកស្រីបានលេីកឡេីងថា “សកម្មភាពឯកតោភាគីរបស់ប៉ូឡូញ នឹងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ដៃគូអន្តរជាតិរបស់ខ្លួនដែលប្រើប្រាស់ព្រំដែនប៉ូឡូញ-បេឡារុស្សសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម”។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឧ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងបិទទាំងស្រុងព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស...