ថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទកាសែតដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិ ទី២០។ តាមការលើកឡើងបានឱ្យដឹងថាប្រទេសចិននឹងតាក់តែង និងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ច ឯកជន។ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន» បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិនពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើននេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។ «សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់ លើ៣វិស័យរួមមាន៖ ទី១ គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេសនិងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។ ទី២ គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។ ទី៣ គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារក្នុងនោះរួមមានការកែលម្អ ចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។ «សេចក្តីសម្រេចចិត្ត» បានលើកឡើងជាពិសេសដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ចអនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់៕
ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា មេដឹកនាំរបស់ចិនតែងតែចាត់ទុកសុខទុក្ខរបស់ប្រទេសកម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា ហើយប្រទេសទាំងពីរមានភាពជិតស្និទដូចគ្រួសារតែមួយ និងតែងតែជួយគ្នាទៅវិញទៅមក។ ការលើកឡើងរបស់លោក វ៉ាង វិនពិន ធ្វើឡើងក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជារៀបចំការអបអរសាទរ ខួបអនុស្សាវរីយ៍លើកកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ចិន-កម្ពុជា) និងការអបអរសាទរ ការចូលកាន់តំណែងរបស់លោកជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ...
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ ០១នាក់បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស...
បរទេស៖ មិត្តរួមដំណែងរបស់អតីតប្រធានាធិបតី Donald Trump គឺសមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance បានសន្យាថា រដ្ឋបាលលោក ត្រាំ ទីពីរ គឺនឹងបញ្ជូនទាហានអាមេរិកទៅធ្វើសង្គ្រាមនៅពេលដែលចាំបាច់បំផុត។ ដូចលោក ត្រាំ ដែរ លោក Vanceគឺជាអ្នករិះគន់យ៉ាងម៉ឺងម៉ាត់ចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះបរទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨...
ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានទទួល គណៈប្រតិភូយោធារុស្ស៊ី ដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិលោក Alexei Krivoruchko នៅទីក្រុងព្យុងយ៉ាង។ របាយការណ៍បានឲ្យដឹងថា លោក គីម និងលោក Krivoruchko បានជួបពិភាក្សាគ្នា និងចែករំលែកការទទួលស្គាល់ពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដើម្បីការពារផលប្រយោជន៍សន្តិសុខទៅវិញទៅមក។...
ភ្នំពេញ៖ លោក ង្វៀន ភូទ្រុង ( Nguyen Phu Trong) គឺជាមេដឹកនាំវៀតណាម មួយរូប ដែលបានសម្ដែងនូវការដឹងគុណយ៉ាងធំធេងរបស់កម្ពុជា នៅក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ វៀតណាម កាលពីអតីតកាល។ការសម្ដែងការដឹងគុណនេះ ធ្វើឡើងកាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពេលដែលរូបលោក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ២ថ្ងៃ ដែលពេលនោះលោកទើបនឹងឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម។...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថាសហរដ្ឋអាមេរិកគួរតែដោះស្រាយជាមួយនឹង “វិបត្តិផ្ទៃក្នុង” នៃការប្រើប្រាស់គ្រឿងញៀន ដោយហៅវាថាជាបញ្ហាធំបំផុតរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក Lopez Obrador បានគូសបញ្ជាក់ពីការពិតដែលថាយុវជនរាប់ម៉ឺននាក់បានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំលើសកម្រិតក្នុងមួយឆ្នាំៗ នៅក្នុងសហរដ្ឋអាមេរិក។ លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅវិមានជាតិថា “ពួកគេមានបញ្ហាធ្ងន់ធ្ងរវាគឺជាបញ្ហាចម្បងរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សូមជម្រាបជូនថា...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមសេដ្ឋកិច្ចទាំង៧ បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ស្តង់ដាររួមសម្រាប់លទ្ធកម្មសម្ភារសំខាន់ៗ ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចនៅពេលដែលប្រទេសចិន កំពុងរងការចោទប្រកាន់ពីការអនុវត្តពាណិជ្ជកម្មបង្ខិតបង្ខំ។ ផ្អែកលើស្តង់ដារឯកសណ្ឋាន G7 នឹងពិចារណាលើកត្តាក្រៅពីតម្លៃនៅពេលទទួលបានរ៉ែ និងទំនិញផ្សេងទៀត ដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពធន់នឹងការកាត់បន្ថយការពឹងផ្អែកលើប្រទេសជាក់លាក់ ដោយបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅភាគខាងត្បូងប្រទេសអ៊ីតាលី។ សារធាតុរ៉ែសំខាន់ៗ គឺជាវត្ថុដែលផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំនេះ ដោយសារវាមានសារៈសំខាន់សម្រាប់រថយន្តអគ្គិសនីដែលប្រទេសចិន ត្រូវបានគេមើលឃើញថា ផលិតលើសកម្រិត រួមជាមួយនឹងផលិតផលបច្ចេកវិទ្យាស្អាតផ្សេងទៀតដោយមានជំនួយពីការឧបត្ថម្ភធនយ៉ាងច្រើន។ រដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ...