ភ្នំពេញ៖ សហជីពនៅកម្ពុជាបានបង្ហាញពីចេតនានយោបាយអាក្រក់របស់សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី (Asia Floor Wage Alliance) ដែលនៅពីក្រោយការទាមទារប្រាក់ឈ្នួលអប្បបរមា ២៥០ដុល្លារ នៅកម្ពុជា ដោយលើកឡើងថា យុទ្ធនាការនេះអាចមិនមែនផ្តោតតែលើការលើកកម្ពស់ជីវភាពកម្មករទេ ប៉ុន្តែអាចមានផលប្រយោជន៍ផ្សេងទៀតពាក់ព័ន្ធនឹងការប្រកួតប្រជែងទាក់ទាញការវិនិយោគក្នុងតំបន់ ខណៈប្រទេសមួយចំនួនដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជាមិនត្រូវបានជំរុញឱ្យមានយុទ្ធនាការដំឡើងប្រាក់ឈ្នួល។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការគាំទ្ររបស់សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី ចំពោះការទាមទារប្រាក់ឈ្នួល ២៥០ ដុល្លារ...
ប៉ៃលិន-បាត់ដំបង៖ ក្នុងគោលបំណងបន្តលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនឱកាស បង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករមកពីប្រទេសថៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកព័ត៌មាន និងឱកាសការងារជាក់ស្តែងទៅដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមាន លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសៅរ៍ ទី២៦...
ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងប្រចាំការ២៤ ម៉ោង កំពុងតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះតំបន់ខេត្តសៀមរាប ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹកហូរចុះពីភ្នំគូលែន។ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ដែលបានប្រចាំការជាប់នៅតាមគោលដៅសំខាន់ៗ និងបើកទ្វាបញ្ចៀសទឹកនៅតាមទ្វារទឹកមួយចំនួន បង្ការកុំឱ្យជន់លិចក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប។ ដោយ៖...
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងរួមផ្សំជាមួយនឹងទឹកធ្លាក់ហូរឆ្លងដែនមកពីប្រទេសថៃ បាននិងកំពុងវាយលុកលិចលង់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចចិត្តប្រកាសបិទផ្អាកជាបន្ទាន់នូវរាល់ចរាចរណ៍យានយន្តធុនធំ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធកុំឱ្យខូចខាតទ្រង់ទ្រាយធំ និងធានាសុវត្ថិភាពអ្នកដំណើរអំឡុងពេលទឹកជន់លិចខ្លាំង។ វិធានការបិទផ្លូវនេះត្រូវបានអនុវត្តចំគោលដៅលើកំណាត់ផ្លូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ផ្លូវជាតិលេខ៥៩ ក្នុងស្រុកម៉ាឡៃ ផ្លូវជាតិលេខ៥៦D ក្នុងស្រុកអូរជ្រៅ និងផ្លូវខេត្តលេខ១៥៩H ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីកម្លាំងទឹកហូរច្រោះ។ ទោះបីជាការផ្អាកនេះអាចប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋក៏ដោយ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យបន្តពង្រឹងកិច្ចការពារវប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងយកចិត្តទុកដាក់ជំរុញការគ្រប់គ្រង និងផ្សព្វផ្សាយវប្បធម៌ខ្មែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្នុងរដូវទឹកជំនន់ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំគ្រប់ភាគីត្រូវកំណត់នៅទីតាំងសុវត្ថិភាព ហើយជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា...
ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មុននេះបន្តិច លោកសុីនចាន់ថុល អភិបាលស្រុកពួក បានប្រកាសជូនដំណឹងដល់បងប្អូអាជីវករក្នុងផ្សារពួកនិងបងប្អូនដែលមានលំនៅដ្ឋានប្រឈមនឹងការលិចលង់ សូមអោយមានការប្រុងប្រយត្ន័នូវ ស្ថានភាពទឹក ដែលបន្តឡើងបន្ថែមទៀតចាប់ពីយប់នេះទៅ ដូច្នេះសូមរៀបចំទុកដាក់សម្ភារផ្សេងៗអោយមានសុវត្ថិភាព បើតាមរយៈការជូនដំណឹងពីអាជ្ញាធរជាតិអប្សរា។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
ភ្នំពេញ៖ ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកការចំណាយ របស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តល់គោលការណ៍ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១ ០០០គ្រួសារ កំពុងស្ថិតក្នុងប្រតិបត្តិការជម្លៀសខ្លួនយ៉ាងមមាញឹកចេញពីតំបន់ទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាពដោយសុវត្ថិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចចម្រុះ ដែលក្នុងនោះពលរដ្ឋជាង ៥០០គ្រួសារ បានមកដល់ទីទួលសុវត្ថិភាពរួចរាល់ហើយ ខណៈជាង ៥០០គ្រួសារទៀត កំពុងបន្តម្លៀសចេញជាបន្តបន្ទាប់ពេញមួយយប់នេះ។ ផ្ទះសំបែងត្រូវលិចលង់ និងការរស់នៅប្រចាំថ្ងៃត្រូវកាត់ផ្តាច់...