ភ្នំពេញ ៖ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ កញ្ញា នេះថា «កម្ពុជាស្វាគមន៍ជំហានបន្ទាប់ដ៏សំខាន់នេះ ដែលកម្ពុជានឹងតំណាងដោយ...
ភ្នំពេញ ៖ កាលពីខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៣៣លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ ២៣ពាន់កន្លែង។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា តាមរយៈ «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក ខណៈបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន មានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក ។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)...
ភ្នំពេញ ៖ នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដើម្បីពិភាក្សាអំពីការទាក់ទាញការវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យមជប៉ុន ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតភាពជាដៃគូអាជីវកម្មនៅកម្ពុជា។ គណៈប្រតិភូដឹកនាំដោយ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។...
ខេត្តព្រះវិហារ៖ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៦ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឱកាសដែលប្រតិភូចុះបំពេញបេសកកម្មការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។...
ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក...
ក្រុងតូក្យូ ពង្រីកចំណងការពារជាតិ ជាមួយបណ្តាប្រទេសជិតខាង ដើម្បីទប់ទល់ នឹងឥទ្ធិពលចិនលើកោះតៃវ៉ាន់ លោក ដូណាល់ ត្រាំ បង្ហោះរូបភាពផែនទី ផ្លាស់ប្តូរឈ្មោះរដ្ឋ «New Mexico» ទៅជា «New America» បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ព្រែកជីក ដ៏ធំភ្ជាប់ទន្លេទៅសមុទ្រ Pinglu Canal របស់ចិន នឹងចាប់ផ្តើម...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបន្ថែមទៀតចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក៕
ពោធិ៍សាត់៖ វិវាទការងាររវាងកម្មករ-កម្មការិនី និងភាគីរដ្ឋបាលនៃរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា (ខេមបូឌា) ហ្កាម៉ិន ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងប្រកបដោយសន្តិវិធីហើយ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំថ្មកែវសាលាខេត្តពោធិ៍សាត់។ កិច្ចប្រជុំសម្របសម្រួលបន្ទាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ខូយ រីដា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងផលិតដ្រូន មីស៊ីល និងមជ្ឈមណ្ឌលភស្តុភារយោធានៅក្នុងរដ្ឋធានីកៀវ (Kiev) ប្រទេសអ៊ុយក្រែន។ តាមប្រភពព័ត៌មាន RT News ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៦បាននិយាយថា ការវាយប្រហារនេះបានធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងផ្អាកការវាយប្រហាររយៈពេល ៣ ថ្ងៃលើគោលដៅយោធាក្នុងរដ្ឋធានីអ៊ុយក្រែន ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក...