ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច, ការរៀបចំវិធាន និងនីតិវិធីប្រតិបត្តិអធិការកិច្ច និងតាមដានការអនុវត្តច្បាប់, ការរៀបចំវិធាន និងនីតិវិធីប្រតិបត្តិ ដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ, ព្រមទាំងការងារផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រធាន និងតំណាងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ...
កំពង់ស្ពឺ៖ នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ លោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ និងចុះរួមតំណើរបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី...
ភ្នំពេញ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា និងបានស្នើឱ្យស្ថាប័ននេះធ្វើជាស្ពាន ដើម្បីភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជា ជាមួយអ្នកទិញនៅសហរដ្ឋអាមេរិក ព្រមទាំងជួយបង្កើនការយល់ដឹងអំពីលក្ខខណ្ឌទីផ្សារ ស្តង់ដា និងតម្រូវការផ្នែកពាណិជ្ជកម្ម។ ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដឹកនាំដោយស្ថាបនិក...
ហាណូយ៖ ព្រះមហាក្សត្រ មហាវជិរ៉ាឡុងកន (Rama X) និងព្រះមហាក្សត្រី សុធីដា នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងភរិយា...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងល្បាត និងភ្នាក់ងារផ្តល់ព័ត៌មាន បានរាយការណ៍ថា មានក្រុមជនល្មើសមួយក្រុម បានលួចដឹកឈើប្រណិត នៅតំបន់ព្រះអាទិត្យ ឃុំមានរឹទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្រោយពេលទទួលបានពត៌មាននេះភ្លាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកម្លាំងទៅបង្ក្រាបជាបន្ទាន់ តែត្រូវបែកការ ពួកជនល្មើសបានកាប់ទម្លាក់ឈើចេញពីគោយន្តកន្ត្រៃ ហើយបើករត់គេចខ្លួនបាត់ ដោយបានបន្សល់ទុក្ខឈើប្រណិត...
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក មកពីក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅបរិវេណភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។...
ព្រះវិហារ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្មដោយមានការចូលរួមពីវិស័យឯកជន និងការគាំទ្រដោយរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច...
បរទេស៖ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ «ភ្លាមៗបន្ទាប់ពី» ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ដោយសារទីក្រុងតេហេរ៉ង់កំពុងព្យាយាមជះឥទ្ធិពលលើការបោះឆ្នោត ប៉ុន្តែអ៊ីរ៉ង់នឹងមិនអាចទប់ទល់បានយូរទៀតឡើយចំពោះសម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅកាន់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Dallas...
បរទេស៖ ភាពតានតឹងដែលមានជាយូរមកហើយរវាងក្រុមហ៊ុន Ford និងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ក្រុមហ៊ុនផលិតរថយន្តនេះជាមួយក្រុមហ៊ុនចិន បានផ្ទុះឡើងខ្លាំងនៅសប្តាហ៍នេះ តាមរយៈការរិះគន់ និងការកោតសរសើរពីសំណាក់សមាជិកបក្សសាធារណរដ្ឋ ដែលមានលក្ខណៈផ្ទុយគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ជម្លោះនេះបានបង្ហាញឱ្យឃើញពីទស្សនៈខុសៗគ្នាអំពីរបៀបដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកគួរតែឆ្លើយតបទៅនឹងភាពនាំមុខកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុន Ford បានអះអាងថា ខ្លួនត្រូវការទទួលបានបច្ចេកវិទ្យា និងជំនាញរបស់ចិន...
កូរ៉េខាងត្បូង សម្រេចចិត្តមិនចូលរួម ពិធីរំលឹកខួបនៅអណ្តូងរ៉ែ សាដូ របស់ជប៉ុន ជាថ្មីម្តងទៀត ដោយសារទំនាស់ទស្សនៈ ប្រវត្តិសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់មហាសេដ្ឋីហ្វីលីពីន Manuel Villar កំពុងពិចារណាលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុល ៤២០លានដុល្លារ តម្លៃប្រេងឡើងជិតដល់ ១០០ ដុល្លារ ក្នុងពេលដែលការវាយប្រហារថ្មី នៅមជ្ឈិមបូព៌ា បង្កើនហានិភ័យដល់ការផ្គត់ផ្គង់ ក្រុមហ៊ុនរថយន្តយក្ស...