ភ្នំពេញ៖ និយោជក និងតំណាងក្រុមហ៊ុនដែលបានចូលរួមក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ បានបង្ហាញការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធី ដោយចាត់ទុកថា ពិព័រណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់ជួយឱ្យក្រុមហ៊ុនបានជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ សិស្ស និស្សិត និងយុវជន ព្រមទាំងជួយសម្រួលដល់ដំណើរការជ្រើសរើសបុគ្គលិក។ លោក ជា បូរ៉ា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន RMA Group បានលើកឡើងថា ការចូលរួមក្នុងពិព័រណ៍ការងារនេះ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន...
ស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញមុខជនសង្ស័យសរុបចំនួន ៣៤នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់នៅតាមគោលដៅចំនួន ៨កន្លែង ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍ និងការថ្លែងឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ សារីបុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង...
កែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប និងបានសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពតដើម្បីឆែកឆេរកន្លែងស្នាក់នៅ។ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៩ ខែកញ្ញា...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានថ្លែងថា ប្រទេសជប៉ុននឹង “មិនបោះបង់ជម្រើសណាមួយឡើយ” នៅក្នុងការពិភាក្សា និងការសិក្សាអំពីថាតើត្រូវបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬទេ ដែលនេះគឺជាផ្នែកមួយនៃការកែសម្រួលឯកសារសន្តិសុខសំខាន់ៗរបស់ប្រទេនេះ។ របាយការណ៍បានបញ្ជាក់ថា លោក Koizumi បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរថាតើជប៉ុនគួរតែមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬទេ។ នេះមិនមែនជាលើកទីមួយទេ ដែលលោក Koizumi...
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតី មីនអោងឡាំង នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។
កំពង់ធំ៖ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក/ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តពោធិរាជសេត្ថារាម (វត្តអណ្តោត) ក្នុងភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ូ ផារិន...
ពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានរៀបចំផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជន នៅខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំកាយ និងកីឡា...
បាត់ដំបង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបងដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពី ឧកញ៉ា ឡាយ...
ភ្នំពេញ៖លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងការផ្លាស់ប្តូរពីការពឹងផ្អែកលើអត្ថប្រយោជន៍នៃកម្លាំងពលកម្មវ័យក្មេង សម្បូរបែប និងមានថ្លៃសមរម្យ ទៅរកការប្រកួតប្រជែងផ្អែកលើ ជំនាញខ្ពស់ ផលិតភាពខ្ពស់ និងតម្លៃបន្ថែមខ្ពស់ដើម្បីពង្រឹងការទាក់ទាញការវិនិយោគដែលមានគុណភាព បង្កើតការងារល្អ និងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបន្ថែមទៀត។ នេះជាការគូសបញ្ជាក់ដែលលោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើក ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ លើកទី១៦ ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកញ្ញា...