សម្ដេចធិបតី ប្រកាសថា រឿងទឹកដី រាជរដ្ឋាភិបាល មិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ សម្ដេចធិបតី ៖ បើធ្វើរដ្ឋាភិបាល រដ្ឋមន្ត្រី ចៅហ្វាយខេត្ត មេស្រុក មេឃុំ មេប៉ូលីស ប៉េអឹម មិនហ៊ានអនុវត្តច្បាប់ឈប់ធ្វើទៅ សម្តេចធិបតី មិនអនុញ្ញាតឱ្យបើកអាជីវកម្ម កាស៊ីណូនៅសៀមរាប សម្តេចធិបតី ៖ កម្ពុជាមិនដកដៃ លើការបង្ក្រាបការឆបោក...
តៃវ៉ាន់ ធ្វើតេស្តយន្តហោះដ្រូន MQ-9B ផលិតដោយអាមេរិក ដើម្បីទប់ទល់នឹងប្រតិបត្តិការ «តំបន់ប្រផេះ» របស់ចិន ចិន សិក្សាគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់កាណុង Railgun បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ ការិយាល័យថវិការបស់សភាអាមេរិកថា កងទ័ពអាមេរិកចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ផ្តួចផ្តើមនីតិវិធីចោទប្រកាន់ដើម្បីដកលោក Pete...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការជួយគ្នា ទៅវិញទៅមក គឺជាសក្ខីភាពដ៏រស់រវើក នៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ។...
ប៉េកាំង៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការពង្រីកការកសាងកម្លាំងយោធានៅក្នុងលំហអាកាស និងរក្សាស្ថិរភាពយុទ្ធសាស្ត្រសកលតាមរយៈសកម្មភាពជាក់ស្តែង។ លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ដើម្បីឆ្លើយតបទៅនឹងការបញ្ជាក់របស់សហរដ្ឋអាមេរិកថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។ លោកបានបន្ថែមថា ប្រទេសចិន គាំទ្រការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងការរក្សាសុវត្ថិភាពនៅក្នុងលំហអាកាស ព្រមទាំងប្រឆាំងរាល់ការប្រណាំងប្រជែងអាវុធ ឬការប៉ុនប៉ងណាមួយក្នុងការប្រែក្លាយលំហអាកាសឱ្យទៅជាកន្លែងដែលមានអាវុធ និងជាតំបន់សង្គ្រាម៕ ប្រែសម្រួល ឈូក...
វ៉ាស៊ីនតោន៖ លោក Thomas Massie សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានដាក់សំណើចោទប្រកាន់ជាផ្លូវការ ប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងការអនុវត្តតួនាទីរបស់លោក។ ថ្លែងនៅក្នុងសភាតំណាងរាស្ត្រ សមាជិកសភាមកពីរដ្ឋ Kentucky រូបនេះបានចោទប្រកាន់លោក Hegseth ពីបទ “ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការប្រព្រឹត្តខុសក្នុងតួនាទី” ដោយអះអាងថាលោកបានរំលោភលើសេចក្តីសម្រេចចិត្ត ស្តីពីអំណាចក្នុងពេលមានសង្គ្រាមឆ្នាំ...
ហ្សាកាតា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Budi Gunadi Sadikin បានថ្លែងប្រទេសឥណ្ឌូណេស៊ី កំពុងស្វែងរកថវិកាបន្ថែមចំនួន ២៦ ទៅ ២៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលជាតិ និងបង្កើនអាយុកាលរំពឹងទុករបស់ប្រជាជន។ ថ្លែងនៅក្នុងកិច្ចប្រជុំដៃគូសុខាភិបាលឥណ្ឌូណេស៊ីលើកទី៤ លោក Sadikin បានឧ្យដឹងថា រដ្ឋាភិបាលមានគោលបំណងបង្កើនអាយុកាលរំពឹងទុកឱ្យដល់ ៧៦...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញមោទនភាពជាខ្លាំងចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ UNCLOSជាលើកដំបូង ។ ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា ក្រោយកិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨...
កំពង់ចាម៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»។ ពិធីនេះបានប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍...
បរទេស៖ ការិយាល័យថវិការបស់សភាអាមេរិក (CBO) ដែលជាស្ថាប័នមិនលំអៀង បានឱ្យដឹងកាលពីថ្ងៃអង្គារ (ទី១៥ ខែកញ្ញា) ថា សង្គ្រាមជាមួយអ៊ីរ៉ង់បានធ្វើឱ្យកងទ័ពអាមេរិកចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយនេះអាចនឹងកើនឡើងរាប់ពាន់លានដុល្លារបន្ថែមទៀតជារៀងរាល់ខែ ប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងរបាយការណ៍មួយ CBO បានបញ្ជាក់ថា៖...
ទីក្រុងប៉េកាំង៖ អ្នកស្រាវជ្រាវយោធាចិន បានស្នើគម្រោងអភិវឌ្ឍរថក្រោះចម្បាំងប្រភេទថ្មីដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear-powered main battle tank) ដែលបំពាក់នូវកាណុងអេឡិចត្រូម៉ាញេទិក (Electromagnetic Railgun) អាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់ South China Morning Post ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រព័ន្ធសព្វាវុធដ៏ទំនើបដែលប្រៀបដូចជានៅក្នុងរឿងវិទ្យាសាស្ត្រប្រឌិតនេះ...