event

ការវាយតម្លៃការប្រកួតវគ្គជម្រុះ Davis Cup ឆ្នាំ 2026

នៅថ្ងៃទី 18 និង 19 ខែកញ្ញា ការប្រកួតជុំទី 2 នៃវគ្គ​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍​តេនីស​ជា​ក្រុម​បុរស​ដ៏​ល្បី​ល្បាញ​បំផុត​នឹង​ចាប់ផ្តើម។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងនាំលោកអ្នកទៅមើលជំនួបដ៏ជក់ចិត្តបំផុតដែលនឹងមកដល់ឆាប់ៗនេះ។

ឆេកប៉ះអាមេរិក

  • កាលបរិច្ឆេទ៖ ថ្ងៃទី 18-19 ខែកញ្ញា
  • ទីតាំង៖ O2 Arena (ទីក្រុងប្រាក)
  • ប្រភេទទីលាន៖ ទីលានស៊ីម៉ងត៍។

ឆេក

ប្រទេសឆេក ធ្លាប់ឈ្នះជើងឯក Davis Cup ពីរដងក្នុងនាមជារដ្ឋឯករាជ្យ គឺនៅឆ្នាំ 2012 និង 2013 ខណៈ​ដែល​អតីត​ប្រទេស​ឆេកូស្លូវ៉ាគី​ ធ្លាប់គ្រងជើងឯកនេះនៅឆ្នាំ 1980។ លោក Tomáš Berdych ដែលជាអតីតកីឡាករចំណាត់ថ្នាក់លេខ 4 ពិភពលោក ធ្លាប់​ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Wimbledon ឆ្នាំ 2010 និងជាម្ចាស់ជើងឯក Davis Cup ពីរសម័យកាល គឺជា​អ្នក​កាន់​តំណែង​ជា​ប្រធាន​ក្រុម។​ សម្រាប់សមាសភាពកីឡាករដែលត្រូវតទល់ជាមួយអាមេរិក រួមមាន៖

  1. Jiří Lehečka – ចំណាត់ថ្នាក់ ATP លេខ 23, ធ្លាប់ឡើងដល់វគ្គ 8 នាក់ចុងក្រោយនៅ Grand Slam ពីរដង។
  2. Tomáš Macháč – ចំណាត់ថ្នាក់ ATP លេខ 74, ម្ចាស់មេដាយមាសអូឡាំពិកវាយគូចម្រុះឆ្នាំ 2024។
  3. Vít Kopřiva – ចំណាត់ថ្នាក់ ATP លេខ 71។
  4. Patrik Rikl – កីឡាករដែលឡើងដល់វគ្គ 8 គូចុងក្រោយផ្នែកវាយគូនៃព្រឹត្តិការណ៍ Australian Open ថ្មីៗនេះ។
  5. Adam Pavlásek – ធ្លាប់ឡើងដល់វគ្គ 8 គូចុងក្រោយផ្នែកវាយគូ Grand Slam ពីរដង។

ឆេកបានយកឈ្នះស៊ុយអែត 3-1 ក្នុងការប្រកួតជុំទី 1 នៃវគ្គជម្រុះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 7 ក្នុង​តារាង​ចំណាត់​ថ្នាក់ Davis Cup។

អាមេរិក

អាមេរិកកាន់កាប់កំណត់ត្រាឈ្នះជើងឯក Davis Cup ច្រើនជាងគេបំផុតរហូតដល់ទៅ 32 ដង ទោះ​បី​ជា​ការ​គ្រង​ជើង​ឯក​ចុងក្រោយរបស់ពួកគេកើតឡើងតាំងពីឆ្នាំ 2007 ក៏ដោយ។ ប្រធានក្រុម Bob Bryan គឺជា​កីឡាករ​វាយ​គូ​ដ៏​អស្ចារ្យ​បំផុត​ម្នាក់ក្នុងប្រវត្តិសាស្ត្រ ជាម្ចាស់ជើងឯកអូឡាំពិកឆ្នាំ 2012 និងធ្លាប់ឈ្នះពាន Grand Slam ជាច្រើនលើក។ សមាសភាពកីឡាករដែលត្រូវប៉ះជាមួយឆេករួមមាន៖

  1. Taylor Fritz – ចំណាត់ថ្នាក់ ATP លេខ 10 អ្នកធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ US Open ឆ្នាំ 2024។
  2. Ben Shelton – ចំណាត់ថ្នាក់ ATP លេខ 4 អ្នកធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ US Open ឆ្នាំ 2026។
  3. Tommy Paul – ចំណាត់ថ្នាក់ ATP លេខ 18 អ្នកធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open ឆ្នាំ 2023។
  4. Christian Harrison – ម្ចាស់ជើងឯកវាយគូ Australian Open ជាមួយកីឡាករអង់គ្លេស Neal Skupski។
  5. Ethan Quinn – ចំណាត់ថ្នាក់ ATP លេខ 57។

អាមេរិកបានយកឈ្នះហុងគ្រី 4-0 ក្នុងការប្រកួតជុំទី 1 នៃវគ្គជម្រុះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 5 ក្នុង​តារាង​ចំណាត់​ថ្នាក់ Davis Cup។

ប្រវត្តិជួបគ្នា

កាលពីមួយឆ្នាំមុន ឆេក និងអាមេរិក ធ្លាប់បានជួបគ្នានៅក្នុងវគ្គប្រកួតនេះដូចគ្នា ដោយ​ក្រុមតំណាង​ទ្វីប​អឺរ៉ុប​មួយ​​នេះ​បាន​យក​ឈ្នះយ៉ាងប្រផិតប្រផើយក្នុងលទ្ធផល 3-2។

អាល្លឺម៉ង់ប៉ះក្រូអាត

  • កាលបរិច្ឆេទ៖ ថ្ងៃទី 19-21 ខែកញ្ញា
  • ទីតាំង៖ Heristo Arena (Halle)
  • ប្រភេទទីលាន៖ ទីលានស៊ីម៉ងត៍។

អាល្លឺម៉ង់

អាល្លឺម៉ង់គឺជាម្ចាស់ជើងឯក Davis Cup បីសម័យកាល (1988, 1989, 1993)។ ប្រធានក្រុមលោក Michael Kohlmann​ បានកោះហៅកីឡាករចំណាត់ថ្នាក់លេខ 2 ពិភពលោក និងជាម្ចាស់ជើងឯកការពារតំណែង Roland Garros​ គឺ Alexander Zverev សម្រាប់ការប្រកួតទល់នឹងក្រូអាត។ សមាសភាពក្រុមនេះក៏មានវត្តមាន Yannick Hanfmann (ចំណាត់ថ្នាក់ ATP លេខ 53) ព្រមទាំងកីឡាករវាយគូ Tim Pütz និង Kevin Krawietz ផងដែរ។

អាល្លឺម៉ង់បានយកឈ្នះប៉េរូយ៉ាងចាស់ដៃ 4-0 ក្នុងការប្រកួតជុំទី 1 នៃវគ្គជម្រុះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 3 ក្នុង​តារាងចំណាត់ថ្នាក់ Davis Cup។

ក្រូអាត

ក្រូអាតធ្លាប់ឈ្នះជើងឯក Davis Cup ពីរដង (2005, 2018)។ ប្រធានក្រុមលោក Ivan Dodig គឺជាអតីតកីឡាករកំពូល ម្ចាស់​ជើងឯក Grand Slam បីសម័យកាល និងជាម្ចាស់មេដាយប្រាក់អូឡាំពិកឆ្នាំ 2020 ផ្នែកវាយគូ។ សមាសភាពកីឡាកររបស់ក្រូអាតរួមមានកីឡាករជើងចាស់ Marin Čilić ដែលជាម្ចាស់ជើងឯក US Open ឆ្នាំ 2014 និង​កីឡាករ​វ័យក្មេង Dino Prižmić សម្រាប់វិញ្ញាសាវាយឯកត្តជន ខណៈ Mate Pavić និង Nikola Mektić នឹង​លេង​ផ្នែក​វាយ​គូ។ ចំណែកឯ Borna Ćorić ក៏អាចនឹងចូលរួមក្នុងក្រុមនេះផងដែរ ខណៈ​ដែល​រូប​គេ​កំពុង​ស្តារ​ទម្រង់​លេង​ឡើង​វិញ​ជា​បណ្តើរៗ បន្ទាប់ពីជួបប្រទះរបួសធ្ងន់ធ្ងរ។

ក្រូអាតបានយកឈ្នះដាណឺម៉ាក 3-1 ក្នុងការប្រកួតជុំទី 1 នៃវគ្គជម្រុះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 13 ក្នុង​តារា​ង​ចំណាត់ថ្នាក់ Davis Cup។

ប្រវត្តិជួបគ្នា

អាល្លឺម៉ង់និងក្រូអាតនឹងត្រូវជួបគ្នានៅក្នុងព្រឹត្តិការណ៍ Davis Cup ជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ 2011 មក។ ពួក​គេ​ធ្លាប់បានប្រកួតទល់មុខគ្នាបីដងក្នុងព្រឹត្តិការណ៍នេះ ដោយអាល្លឺម៉ង់កំពុងនាំមុខក្នុងប្រវត្តិជួបគ្នានេះ 2-1។

ការរំពឹងទុកសម្រាប់ការប្រកួត

ឆេក នឹងព្យាយាមបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួនលើក្រុមអាមេរិកជាឆ្នាំទីពីរជាប់ៗគ្នា។ ចំណែកក្រុមអាមេរិក​កំពុងស្រេក​ឃ្លាន​ចង់សងសឹកយ៉ាងខ្លាំង និងសង្ឃឹមថានឹងអាចដណ្តើមបានជើងឯក។ មហិច្ឆតារបស់​អាល្លឺម៉ង់​គឺពិត​ជាច្បាស់​លាស់​ណាស់​ បន្ទាប់ពីការសម្រេចចិត្តកោះហៅ Alexander Zverev ដែលជាកីឡាករកំពូលម្នាក់នាពេលបច្ចុប្បន្ន ខណៈ​រូបគេ​មាន​ការតាំងចិត្តយ៉ាងមុតមាំក្នុងការបោះជំហានទៅកាន់ទីក្រុង Bologna និងប្រជែងយកពានរង្វាន់។ ស្របពេល​ជា​មួយ​គ្នា​នេះ ក្រូអាតក៏បាននាំយកសមាសភាពកីឡាករដ៏រឹងមាំបំផុតរបស់ខ្លួនមកផងដែរ និងប្រាកដជានឹង​តទល់ជា​មួយ​អាល្លឺម៉ង់​យ៉ាងស្វិតស្វាញជាមិនខាន។

តាមដានការប្រកួត Davis Cup ជាមួយ 1xBet!

To Top