កំពង់ចាម៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ជាង ៦០០នាក់ និងអាណាព្យាបាលក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាពដោយឯកឧត្តមបានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សទាំងអស់ឱ្យសិក្សានៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ។ ថ្លែងទៅកាន់អ្នកចូលរួមជាង ១ ០០០នាក់ លោករដ្ឋមន្រ្តីបានអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដោយឯកឧត្តមកត់សម្គាល់ថា ការប្រឡងបាក់ឌុបនៅស្រុកកំពង់សៀមមានលទ្ធផលកាន់តែល្អប្រសើរ។...
មូស្គូ៖ វិមានក្រឹមឡាំងបានស្វាគមន៍ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើកន្លែងផលិតប្រេងឥន្ធនៈរបស់រុស្ស៊ី។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឧ្យដឹងថា «រាល់ការអំពាវនាវដល់ទីក្រុងគៀវ ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចស៊ីវិល គឺជារឿងដែលគួរតែស្វាគមន៍»។ លោក Peskov បានបន្ថែមថា «ប្រទេសនានាអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងគៀវ ដើម្បីជំរុញឱ្យមានភាពបត់បែនកាន់តែខ្លាំង ដែលនេះនឹងក្លាយជាការរួមចំណែកដ៏សំខាន់ដល់ដំណើរការដោះស្រាយបញ្ហា»។ កាលពីថ្ងៃចន្ទ លោក...
ហ្វាំងឡង់៖ បណ្ដាមេដឹកនាំអឺរ៉ុប បានអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្លា និងមានការសម្របសម្រួលគ្នាពីសំណាក់សហភាពអឺរ៉ុប នៅតំបន់អាកទិក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ ដែលកំពុងកើនឡើងនៃតំបន់នេះចំពោះសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អឺរ៉ុប។ លោក Petteri Orpo នាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុប-អាកទិក (European Arctic Summit) រយៈពេលពីរថ្ងៃនៅទីក្រុង Rovaniemi បានឧ្យដឹងថា សារសំខាន់នៃកិច្ចប្រជុំនេះគឺថា មាន «តម្រូវការខ្ពស់សម្រាប់សកម្មភាពជាក់ស្តែងពីសហភាពអឺរ៉ុបនៅក្នុងតំបន់អាកទិក»។...
ប៉ារីស៖ ប្រទេសចិន ថ្ងៃអង្គារ ទី១៥ ខែកញ្ញាបានព្រមានប្រឆាំងនឹងការប្រែក្លាយលំហអវកាសទៅជា «សមរភូមិសង្គ្រាម» ខណៈរុស្ស៊ីបានលើកឡើងថា ទីអវកាសត្រូវតែ «គ្មានអាវុធ» បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយសព្វាវុធនៅក្នុងគន្លងតារាវិថីខាងលើផែនដី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការទម្លាយព័ត៌មានរបស់ទីក្រុងវ៉ាស៊ីនតោននេះ គ្រាន់តែជាការបញ្ជាក់ពីអាថ៌កំបាំងដែលគេដឹងជាទូទៅទៅហើយប៉ុណ្ណោះ ប៉ុន្តែពេលវេលានៃការប្រកាសនេះ អាចប្រឈមនឹងហានិភ័យធ្វើឱ្យភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែធ្ងន់ធ្ងរ ព្រមទាំងបង្កើនហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធនៅក្នុងទីអវកាសផងដែរ។ ការប្រកាសនេះបានកត់សម្គាល់នូវដំណាក់កាលថ្មីមួយ នៃការសម្រុកប្រជែងគ្នារបស់ប្រទេសមហាអំណាច...
ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែរក្សាបាននូវសន្ទុះយ៉ាងរឹងមាំ និងមានស្ថិរភាពនៅក្នុងខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការជំរុញយ៉ាងខ្លាំងពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបង្កើតនវានុវត្តន៍ (Innovation-led) បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Xinhua ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមទិន្នន័យថ្មីៗដែលត្រូវបានចេញផ្សាយ បានបង្ហាញពីការងើបឡើងយ៉ាងច្បាស់នៃឧស្សាហកម្មបច្ចេកវិទ្យាទំនើប និងថាមពលថ្មី ដែលកំពុងដើរតួនាទីជាចលករកំណើន (Growth Drivers) ដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចចិន។កំណើនផលិតកម្មថ្មថាមពល ទិន្នន័យបានបង្ហាញថា...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ។ ជាលទ្ធផល ក្នុងរយៈពេល ១០ថ្ងៃដើមខែកញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១១៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលតួលេខនេះមានការកើនឡើង២ករណី មនុស្សកើន៣៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំងពីរ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង២២ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងសរុប១០៣នាក់បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង ១៩នាក់...
ខេត្តក្រចេះ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ ដោយមានការចូលរួមពី លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ច, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត...
កំពង់ស្ពឺ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៤នាក់ ប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរង្រ្គោះយ៉ាងសាហាវបង្កឲ្យមានរបួសយ៉ាងដំណំត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប។ ដែលករណីនេះដែរប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦...
មូលដ្ឋានសមុទ្ររាម កម្ពុជា៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្រ ដែលជាការចូលចតលើកដំបូងរបស់នាវាកងទ័ពជើងទឹកឥណ្ឌា នៅមូលដ្ឋានសមុទ្ររាម។ ការចូលចតនេះ បានពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលំហសមុទ្រដ៏យូរអង្វែង រវាងប្រទេសឥណ្ឌា និងកម្ពុជា ព្រមទាំងបានផ្តល់ឱកាសដល់នាវិកនៃកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍...
កិច្ចប្រជុំបិទទ្វារ លើ UNCLOS បិទបញ្ចប់នៅរសៀលនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមវេទិកា ប៉េកាំងសៀងសាន លើកទី១៣ នៅចិន កម្ពុជា ប្រឆាំង និងថ្កោលទោស ចំពោះការប្រើប្រាស់ គ្រាប់បែកចង្កោម ACU រកឃើញបេក្ខជន ដាក់ពាក្យប្រឡង ចូលរៀនវិជ្ជាជីវៈមេធាវី ៣នាក់ ប្រើឯកសារក្លែង កម្ពុជា ប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី...