ខេត្តសៀមរាប៖ ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តសៀមរាបបានចុះអនុវត្តនៅច្បាប់ចរាចរណ៍នៅគ្រប់គោលដៅទូទាំងខេត្តសៀមរាប។ ក្នុងនោះដែរយើងក៏សង្កេតឃើញថា មានការចុះអនុវត្តណែនាំទៅដល់ប្រជាពលរដ្ឋដែលបើកបរតាមដងផ្លូវ ល្មើសនិងច្បាប់ចរាចរណ៍ ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់នឹងនាំយកមកសិក្សាស្វែងយល់នូវផ្លាកសញ្ញាចរាចរណ៍ច្បាប់ចរាចរណ៍និងបញ្ហាប្រឈមនានា។ ដោយមានការធ្វើបទបង្ហាញផ្ទាល់ពី លោកវីរៈសេនីយ៍ឯកឡុងមែ៉នសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ នឹងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។ ការអនុវត្តនេះត្រូវបានធ្វើឡើងជាប្រចាំនិងជារៀងរាល់ថ្ងៃ។ដើម្បីជួយកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តផងដែរ។សូមបញ្ជាក់ថាក្រោយពីមានការសិក្សាពន្យល់ណែនាំ ចប់សព្វគ្រប់បងប្អូនប្រជាពលរដ្ឋដែលបានល្មើសច្បាប់ចរាចរណ៍ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ឲ្យបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅវិញជាធម្មតា។ ជាពិសេសការអនុវត្តនេះគឺធ្វើឡើងដើម្បីជៀសវាងការគ្រោះថ្នាក់ជាយ:ថាហេតុកុំអោយមានការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅខេត្តសៀមរាប។ ដោយ៖...
កំពង់ធំះ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបេីកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការប្រុងប្រៀបដំណើរការនៃការអនុវត្តតាមអនុក្រឹត្យលេខ ១៧៦ អនក្របក ស្តីពីការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល និងនីតិវិធីនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលត្រូវដំណើរការអនុវត្តនៅចុងឆ្នាំ២០២៦នេះ ដែលកិច្ចប្រជុំត្រួតពិនិត្យនេះ ស្ថិតក្រោមអធិបតីភាពឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ព្រមទាំងឧត្តមសេនីយ៍ត្រី ដួង សុភឿន និងឧត្តមសេនីយ៍ត្រី...
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជា «សាលារៀនជំនាន់ថ្មី (NGS)»។ ក្នុងបេសកកម្មចុះត្រួតពិនិត្យការដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោក ហៀម ឃួន...
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រមាណ ៥០ គ្រួសារ កំពុងរស់នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងជួបប្រទះវិបត្តិគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ តំបន់ភូមិសំសាន្ត គឺជាតំបន់ដីសម្បទានសង្គមកិច្ចដំបូងគេបង្អស់សម្រាប់ខេត្តពោធិ៍សាត់...
ថៃ៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះបានអោយដឹងថាប៉ូលិសថៃបានឃាត់ខ្លួនព្រះសង្ឃជាន់ខ្ពស់មួយអង្គ ដោយសង្ស័យថាបានកិបកេងប្រាក់ប្រមាណ ១០០លានបាត ស្មើនឹងជិត ៣លានដុល្លារ ពីវត្តដែលព្រះអង្គគ្រប់គ្រង។ ក្នុងករណីនេះ ស្ត្រីម្នាក់ដែលត្រូវបានសង្ស័យថាជាអ្នកពាក់ព័ន្ធនឹងការគ្រប់គ្រង និងផ្ទេរប្រាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។ ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីមានការចោទប្រកាន់ថា ប្រាក់ដែលជាកម្មសិទ្ធិរបស់វត្តត្រូវបានផ្ទេរទៅគណនី និងមូលនិធិដែលពាក់ព័ន្ធនឹងស្ត្រីរូបនោះ។ ប៉ូលិសក៏បានរកឃើញថា មានការចេញបង្កាន់ដៃទទួលអំណោយជាច្រើនសន្លឹកដោយមិនមានការអនុញ្ញាត...
ភ្នំពេញ ៖ កម្ពុជា មីយ៉ាន់ម៉ា បានចុះហត្ថលេខាលើខាលើឯកសារចំនួន៤ រួមមាន ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោង ឡាំង (Min...
កំពង់ធំ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យ និងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ...
កណ្ដាល៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជូនមន្ត្រីជំនាញចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាបន្ទាន់ជូនកម្មករនិយោជិតនៃរោងចក្រ សេលលី ហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក បន្ទាប់ពីម្ចាស់ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ពាក់ព័ន្ធជូនកម្មករ។ រោងចក្រខាងលើមានទីតាំងនៅសួនឧស្សាហកម្ម (ស៊ូចូវ ខេមបូឌា) តាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា។ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ ស.ច.ណ...
បរទេស៖ ២៥ឆ្នាំក្រោយព្រឹត្តិការណ៍ ១១ កញ្ញា ផលវិបាកពេញលេញកំពុងចាប់ផ្តើមបង្ហាញឱ្យឃើញកាន់តែច្បាស់ព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបំបែកការយល់ឃើញថា សហរដ្ឋអាមេរិកមានអំណាចលើសលប់ និងគ្មានគូប្រជែងនៅលើឆាកអន្តរជាតិ នេះបើតាមការចេញផ្សាយ របស់RT នៅថ្ងៃ១១ ខែកញ្ញា ឆ្នាំ!២០២៦ សង្គ្រាម និងការពិសោធន៍ផ្នែកនយោបាយ ដែលត្រូវបានផ្តួចផ្តើមឡើងជាការឆ្លើយតបចំពោះព្រឹត្តិការណ៍នោះ បានបន្តជំរុញឱ្យមានការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញយ៉ាងឆាប់រហ័ស ដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់ព្យាយាមទប់ស្កាត់។ ២៥ឆ្នាំក្រោយមក ផលវិបាកពេញលេញនៃព្រឹត្តិការណ៍...