ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ ដែលនេះគឺជាការបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលដ៏អស្ចារ្យនេះ បានប្រមូលផ្ដុំនូវកំណត់ត្រាដ៏លេចធ្លោនៃការទទួលស្គាល់គុណភាពអន្តរជាតិ រួមមានមេដាយមាស ពានរង្វាន់ពេជ្រ និងពានរង្វាន់ដ៏មានកិត្យានុភាព Prize of the Jury ដែលទទួលបានតាមរយៈការវាយតម្លៃដោយឯករាជ្យពីសំណាក់អ្នកជំនាញអន្តរជាតិ។ លើសពីមេដាយកិត្តិយសទាំង...
អ៊ុយក្រែន៖ ដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារលើរថភ្លើងមួយនៅក្បែរស្ថានីយ Yahodyn ភាគខាងលិចអ៊ុយក្រែន ជិតព្រំដែនប៉ូឡូញ កាលពីថ្ងៃទី១៣ ខែកញ្ញា មិនយូរប៉ុន្មានបន្ទាប់ពីរថភ្លើងការទូតដែលដឹកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងអតីតនាយក CIA លោក David Petraeus បានឆ្លងកាត់តំបន់នោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា...
លោក ស សុខា ៖ តាមមូលដ្ឋាន គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង នៅតែមានអត្រាខ្ពស់ រកឃើញសូឡាតម្លៃ ៨លានរៀល នៅខេត្តផ្សេងទៀត មិនមែនតែនៅកំពង់ឆ្នាំងមួយទេ ស្នងការភ្នំពេញ បំភ្លឺករណីចោទប្រកាន់សមត្ថកិច្ច ចាប់ខ្លួនបុរសម្នាក់ដោយគ្មានដីកា រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី ៖ ក្រសួងការងារ ចុះធ្វើអធិការកិច្ច...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ ដែលបានរៀបចំឡើងក្នុងរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយពិព័រណ៍ជាតិនេះសម្រេចបាននូវគោលបំណងធំៗចំនួនបី និងមានអ្នកចូលរួមទស្សនាប្រមាណ...
ភ្នំពេញ៖ និយោជក និងតំណាងក្រុមហ៊ុនដែលបានចូលរួមក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ បានបង្ហាញការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធី ដោយចាត់ទុកថា ពិព័រណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់ជួយឱ្យក្រុមហ៊ុនបានជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ សិស្ស និស្សិត និងយុវជន ព្រមទាំងជួយសម្រួលដល់ដំណើរការជ្រើសរើសបុគ្គលិក។ លោក ជា បូរ៉ា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន RMA Group បានលើកឡើងថា ការចូលរួមក្នុងពិព័រណ៍ការងារនេះ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន...
ស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញមុខជនសង្ស័យសរុបចំនួន ៣៤នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់នៅតាមគោលដៅចំនួន ៨កន្លែង ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍ និងការថ្លែងឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ សារីបុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង...
កែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប និងបានសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពតដើម្បីឆែកឆេរកន្លែងស្នាក់នៅ។ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៩ ខែកញ្ញា...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានថ្លែងថា ប្រទេសជប៉ុននឹង “មិនបោះបង់ជម្រើសណាមួយឡើយ” នៅក្នុងការពិភាក្សា និងការសិក្សាអំពីថាតើត្រូវបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬទេ ដែលនេះគឺជាផ្នែកមួយនៃការកែសម្រួលឯកសារសន្តិសុខសំខាន់ៗរបស់ប្រទេនេះ។ របាយការណ៍បានបញ្ជាក់ថា លោក Koizumi បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរថាតើជប៉ុនគួរតែមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬទេ។ នេះមិនមែនជាលើកទីមួយទេ ដែលលោក Koizumi...
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតី មីនអោងឡាំង នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។