ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងប្រាប់ប្រធាន UNDP ថា សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានប្រទេសកម្ពុជា បានប៉ះពាល់ប្រជាពលរដ្ឋខ្មែរប្រមាណជា ៩ម៉ឺនគ្រួសារ។ ការថ្លែងប្រាប់របស់ លោក ហេង រតនា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។...
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គអប់រំនយោបាយជំនាន់ទី១៨ នៅស្រុកភ្នំស្រុក បានបើកទំព័រថ្មីយ៉ាងរស់រវើក ក្នុងការបំប៉នស្មារតី ចំណេះដឹង និងជំនាញនយោបាយដល់យុវជនជំនាន់ថ្មី ដើម្បីពង្រឹងសកម្មភាពបក្សនៅតាមមូលដ្ឋានស្រុក-ក្រុង ឆ្ពោះទៅដណ្តើមជ័យជំនះក្នុងសមរភូមិបោះឆ្នោតអាណត្តិថ្មី។ ការចូលរួមយ៉ាងសកម្មរបស់យុវជនបក្ស គឺជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការការពារសន្តិភាព និងជំរុញការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងពីតម្លៃនៃការបណ្តុះបណ្តាលនយោបាយ ដើម្បីបំពាក់បំប៉នឆន្ទៈមុតស្រួចសម្រាប់បុព្វហេតុជាតិមាតុភូមិ។ វគ្គបណ្តុះបណ្តាលនេះផ្តល់នូវប្រយោជន៍ស្នូលគឺ...
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវនិរន្តរភាពនៃការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបូរណភាពដែនដី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទស្អែកនេះ ចំនួន៨០នាក់សម្រាប់បម្រើការនៅវរសេនាតូចនគរបាលការពារព្រំដែនគោក។ ការប្រឡងនេះប្រព្រឹត្តទៅក្រោមគោលការណ៍ “ចេះគឺជាប់” យ៉ាងម៉ឺងម៉ាត់ ដោយធានាបាននូវតម្លាភាព និងយុត្តិធម៌ចំពោះពលរដ្ឋគ្រប់រូប។ គណៈកម្មការប្រឡង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងារ មន្ត្រីទំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងរៀបចំស្ថានីយបូមទឹកហ៊ុនសែនទី ១៥ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាកសិករ មានទឹកប្រើប្រាស់ស្រោចស្របដំណាំបានគ្រប់គ្រាន់ ។ លោក អ៊ុន...
បាត់ដំបង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណករ និងដឹកជញ្ជូនបាន បានអោយដឹងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា កំណាត់ផ្លូវដែកភាគខាងជើង ស្ថិតក្នុងក្រុងបាត់ដំបង ដែលបានរងការខូចខាតដោយសារហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកប្រេងឥន្ធនៈរអិលធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នោះ ឥឡូវនេះត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី “ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) សម្រាប់អន្តរកាលដោយរលូននិងការងារសមរម្យ” នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក សហគ្រាស អង្គការ...
កោះកុង៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ឱ្យមានលទ្ធភាពចូលធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ឬបង្កើតមុខរបរដោយខ្លួនឯង។ អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក វិទ្យាស្ថានបានខិតខំពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យទៅដល់សហគមន៍ ដើម្បីបង្កើនឱកាសទទួលបានជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅមូលដ្ឋាន។ អ្នកអង្គម្ចាស់មានព្រះបន្ទូលថា៖«យើងបានដាក់គ្រូបច្ចេកទេស ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា...
កំពង់ចាម៖ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងចំណោមអ្នកសិក្សាសរុប ២,១០៥នាក់ មាន ៥១៨នាក់ បានសិក្សានៅកម្រិតបរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
តាកែវ៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដើម្បីចាប់ផ្ដើមជួសជុលឡើងវិញ អគារសិក្សា ចំនួន៤ទីតាំង ក្នុងស្រុកសំរោង ខេត្តតាកែវ។ អគារសិក្សាទាំង៤នោះរួមមាន៖១/សាលាបឋមសិក្សាបត់រកា២/សាលាបឋមសិក្សាក្រាំងធ្នង់៣/សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន...