ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ទី២១ ខែមករា...
សហភាពអឺរ៉ុប កំពុងពិចារណាឆ្លើយតប ទៅកាន់អាមេរិក ជាមួយនឹងពន្ធគយចំនួន ៩៣ ពាន់លានអឺរ៉ូ សេដ្ឋកិច្ចចិនកើនឡើង ៥% ក្នុងឆ្នាំ ២០២៥ ដោយសារការនាំចេញដ៏រឹងមាំ ទោះបីជាមានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ក៏ដោយ ហ្គាហ្សាអបអរ បទឈប់បាញ់ ឈានមកដល់ថ្ងៃទី១០០ ដែលបានអនុវត្ត មូលនិធិរូបិយវត្ថុ អន្តរជាតិលើកឡើងអំពីកំណើន យ៉ាងខ្លាំងក្លា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ផែនការនេះត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រ ស្របនឹងជាមួយយុទ្ធសាស្ត្រចក្រាលរបស់ជាតិពីបរិស្ថាន ដោយធានាឱ្យកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ និងជាពិសេស ក្រសួងបរិស្ថានបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើងរួមដៃគ្នាប្រែក្លាយរាល់សកម្មភាពឱ្យទៅជាផ្លែផ្កាដ៏មានន័យសម្រាប់មាតុភូមិយើង។ លោករដ្ឋមន្រ្តី បានបន្ថែមថា ការរៀបចំផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈឥតងាករេ របស់កម្ពុជាក្នុងការចូលរួមជាមួយសកលលោកប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក និងជាពិសេសការសម្រេចបាននូវ «ភាពស្អាត»...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានចរិតចោទប្រកាន់មូលបង្កាច់ដល់អាជ្ញាធរជាសាធារណៈ។ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦៤របស់រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបង្ការ និងបង្ក្រាបឱ្យបានហ្មត់ចត់រាល់សកម្មភាព...
អូស្លូ៖ ប្រជាជន Greenland រាប់ពាន់នាក់បានដើរក្បួនតាមដងផ្លូវនៃទីក្រុង Nuuk កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហាញថា កោះអាកទិកនេះ អាចត្រូវបានទិញ និងដណ្តើមយកដោយសហរដ្ឋអាមេរិក ដោយហៅគំនិតនេះថា មិនអាចទទួលយកបាន។ ក្រុមបាតុករបានគ្រវីទង់ជាតិដាណឺម៉ាក និង Greenland ដោយស្រែកថា “Greenland មិនមែនសម្រាប់លក់ទេ”...
បរទេស៖ អ៊ុយក្រែនបានផ្អាកការទិញយន្តហោះគ្មានមនុស្សបើកវាយប្រហារ HX-2 របស់អាល្លឺម៉ង់ នៅចុងឆ្នាំមុន បន្ទាប់ពីមានបញ្ហាជាច្រើនក្នុងការព្យាយាមប្រតិបត្តិការយន្តហោះទាំងនោះនៅលើសមរភូមិ, នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់បទបង្ហាញផ្ទៃក្នុងដែលរៀបចំដោយក្រសួងការពារជាតិអាល្លឺម៉ង់ក្នុងខែវិច្ឆិកា ក៏ដូចជាអ្នកដែលដឹងបញ្ហានេះថា យន្តហោះគ្មានមនុស្សបើក (UAV) ដែលផលិតដោយក្រុមហ៊ុន Helsing ក៏មានបញ្ហាក្នុងការហោះហើរទៀតផង។...
ភ្នំពេញ ៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងប្រកាសថា ពុំមានការយកថ្លៃសំបុត្រមួយសន្លឹក២៥០០០រៀល ចូលទៅទស្សនានៅក្នុងសារមន្ទីរទួលស្លែងទេ ។ ការចេញមកបដិសេធនេះ បន្ទាប់ពីមានករណីបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុកដោយលោក ហែម សោភ័ន្ត ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “មនុស្ស និងធម្មជាតិ” ដែលមានម្ចាស់គណនីឈ្មោះ ហែម សោភ័ន្ត ជាមគ្គុទេសក៍ទេសចរណ៍ បានបង្ហោះមាតិកាមួយពីតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទួលស្លែងនិងចោទប្រកាន់ថា សារមន្ទីរគិតតម្លៃសំបុត្រ១...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៥.៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១២៧.៥១៩នាក់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក...
បាត់ដំបង៖ ពិរុទ្ធជនចំនួន ០២នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបវេល ធ្វើការចាប់ខ្លួនអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ០០នាទី។ ការចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម និងចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍...
បរទេស៖ ប្រទេសដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសនៅអឺរ៉ុបជាមួយនឹងពន្ធគយ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យទិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានស្វែងរកជាយូរមកហើយដើម្បីទិញកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងតម្រូវការក្នុងការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ សមាជិកណាតូអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រដាណឺម៉ាក...