បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា បានចុះជួបកម្មករនិយោជិតរបស់ក្រុមហ៊ុន NIDEC DIE-CASTING (CAMBODIA) CO., LTD. នៅខេត្តបន្ទាយមានជ័យ ដើម្បីប្រកាសអំពីការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍តាមច្បាប់សម្រាប់កម្មករនិយោជិត រួមទាំងគិតគូរពីអត្ថប្រយោជន៍ជូនបងប្អូនស្ត្រីមានផ្ទៃពោះផងដែរ ខណៈដែលក្រសួងក៏បាននាំយក ឱកាសការងារថ្មីពីរោងចក្រ និងសហគ្រាសផ្សេងៗទៅជូនកម្មករនៅទីតាំងរោងចក្រផ្ទាល់ផងដែរ។ នេះគឺជាការបញ្ជាក់ពីលោកស៊ុនមេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃនេះ បានរៀបចំកម្មវិធីជួបជុំជាមួយនឹងវិនិយោគិន អាជីវកម្មកសិ-ចំណីអាហារ និងអ្នកអភិវឌ្ឍនានា ដើម្បីបង្ហាញពីឱកាសវិនិយោគក្រោមក្របខ័ណ្ឌថ្មីអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម (AIP)នៅកម្ពុជា។ ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ត្រូវបានអនុម័តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្របខ័ណ្ឌនេះមានគោលបំណងពន្លឿនការអភិវឌ្ឍឧស្សាហូបនីយកម្មកសិឧស្សាហកម្ម តាមរយៈវិធីសាស្ត្រដែលដឹកនាំដោយវិស័យឯកជន...
វិមានក្រមឡាំង ធ្វើការពន្យល់អំពីមូលហេតុ ដែលប្រធានភ្នាក់ងារចារកម្មអាមេរិក CIA បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិ រួមទាំងលាក់បាំងមាសដុំ និងប្រាក់ អ្នកជំនាញនិយាយថា ការបាក់រលំផ្ទាំងទឹកកក អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្សស្លាប់ជិត១៧០នាក់ លោក Netanyahu ប្រកាសដាក់បញ្ចូលតំបន់មួយចំនួននៅ West Bank ក្លាយជាទឹកដីរបស់អ៊ីស្រាអែល ចិន ប្រមូលរថយន្តមកវិញយ៉ាងច្រើន កាលពីសប្តាហ៍មុន...
ស្ទឹងត្រែង៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ នៃក្រុមហ៊ុន CHINA HUANENG និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែសីហា បានលែងកូនត្រីដែលមានគុណភាពខ្ពស់ចំនួន ១០ម៉ឺនក្បាលចូល ទៅក្នុងទន្លេសេសានខេត្តស្ទឹងត្រែង។ ចាប់តាំងពីឆ្នាំ ២០១៩ មក កូនត្រីសរុបជាង ៦១ម៉ឺនក្បាល ត្រូវបានលែង និងបានការពារប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់នៃទឹកទន្លេដែលហូរកាត់ ដោយតាមរយៈវិធានការដូចជាការគ្រប់គ្រងខ្សែទឹកនៃត្រី ការត្រួតពិនិត្យអេកូឡូស៊ី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានមានប្រសាសន៍ថា គណៈប្រតិភូចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅប្រទេសកម្ពុជា នាពេលនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ សមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ...
ភ្នំពេញ៖ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា វិទ្យាស្ថានយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ ៤ ក្នុងការធានាគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមចំណែកជួយឱ្យសិស្សទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង ព្រមទាំងមានឱកាសឈានទៅរកការងារធ្វើបានឆាប់រហ័សក្រោយបញ្ចប់ការសិក្សា។ អ្នកនាំពាក្យរូបនេះប្រាប់ថា កត្តាទាំង ៤ រួមមានការបំពាក់ឧបករណ៍ និងសម្ភារៈសិក្សាទំនើប អ្នកបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ មានក្រុមអ្នកជំនាញរៀបចំកម្មវិធីសិក្សាស្របតាមកម្រិត...
ពោធិ៍សាត់៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅខេត្តពោធិ៍សាត់ រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និង វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នាថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០២៦នេះ។ លោក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីឡើយតាមរយៈសម្ពាធសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់ ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយបំផុតនៃសន្ទស្សន៍រូបិយវត្ថុ រូបិយប័ណ្ណបរទេស និងហិរញ្ញវត្ថុសំខាន់ៗរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Seyed Ali Madanizadeh អភិបាលធនាគារកណ្តាល លោក Abdolnaser Hemmati...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស នឹងមិនត្រូវបានបើកឡេីងវិញនោះទេ ប្រសិនបើសហរដ្ឋអាមេរិកមិនទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ នេះបើយោងតាមសារព័ត៌មានផ្លូវការ Sepah News របស់ស្ថាប័ន IRGC។ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានប្រាប់អ្នកយកព័ត៌មានថា ផ្លូវទឹកយុទ្ធសាស្ត្រនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយគ្មាននាវាណាមួយអាចឆ្លងកាត់វាដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ឡើយ។ លោកបានលេីកឡេីងថា “នាវាចម្បាំងសត្រូវទាំងអស់មានចម្ងាយយ៉ាងហោចណាស់...