ក្រៅពីប្រេង អ៊ីរ៉ង់ រកឃើញឧស្ម័នជាង ២១ពាន់លានម៉ែត្រគូប នៅភាគខាងត្បូងប្រទេស ដែលជាទុនបម្រុងឧស្ម័នធំ ជាងគេទី២ លេីពិភពលោក បន្ទាប់ពីរុស្ស៊ី ទីក្រុងហូជីមិញ កំពុងគូរផែនទីដែនអាកាសនៅរយៈកម្ពស់ ៣០០-១០០០ ម៉ែត្រ សម្រាប់តាក់ស៊ីហោះ ស៊ីរី ត្រូវបានដកចេញ ពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់សហរដ្ឋអាមេរិក ទ្រព្យសកម្មគ្រីបតូ ត្រូវបានបន្ថែមទៅក្នុងច្បាប់ប្រឆាំង ការលាងលុយកខ្វក់ នៅក្នុងប្រទេសវៀតណាម...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីសរុបចំនួន ប្រមាណ៥ ហិកតា។ ជាមួយគ្នានេះ ក្រុមការងារ បានបង្រ្កាបការកាប់គាស់ ឆ្ការ...
បរទេស៖ ឧត្តមសេនីយ៍ Ye Win Oo អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានបង្កើនសម្ពាធលើប្រទេសថៃ ឲ្យកាត់បន្ថយលំហូរអាវុធឆ្លងកាត់ព្រំដែនទៅកាន់ក្រុមតស៊ូ ក្នុងកិច្ចប្រជុំជាមួយលោក Chatchai Bangchuad ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) នៅទីក្រុងណៃពិដោ។យោងតាមសារព័ត៌មាន Irrawaddy ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា យោងតាមកំណត់ហេតុព័ត៌មានរបស់របបនេះ គឺភាគីទាំងពីរបានពិភាក្សាអំពីវិធានការសន្តិសុខព្រំដែន ដើម្បីបង្ក្រាបការរត់ពន្ធអាវុធ គ្រឿងញៀន...
បរទេស៖ ប្រទេសនេប៉ាល់បានផ្អាកការស្វែងរក និងជួយសង្គ្រោះនៅថ្ងៃសៅរ៍ ដោយសារតែអាកាសធាតុអាក្រក់ ហើយបាននិយាយថា ខ្លួនត្រូវការជំនួយបច្ចេកទេសបរទេស ដើម្បីទប់ទល់នឹងទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានបោកបក់កាត់តំបន់មួយជាប់ព្រំដែនជាមួយទីបេ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេប៉ាល់បានប្រាប់រ៉យទ័រថា ប្រជាជាតិក្រីក្រនៅតំបន់ហិម៉ាឡៃយ៉ា ដែលមានប្រជាជន ៣០ លាននាក់នេះ ក៏នឹងត្រូវការប្រាក់ប្រហែល ៤ ទៅ ៥ ពាន់លានដុល្លារ...
បរទេស៖ ផ្សែងដ៏គ្រោះថ្នាក់បានបន្តហុយឡើងពីសំណល់អគារដែលដួលរលំនៃមជ្ឈមណ្ឌល Khlong Thom នៅព្រឹកថ្ងៃទី ២៩ ខែសីហា បន្ទាប់ពីអគ្គីភ័យធំមួយបានបណ្តាលឱ្យមនុស្ស ១១នាក់រងរបួស និងបំផ្លាញតូបលក់រាយរាប់រយនៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃសុក្រ ទី២៨សីហា។យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ត្រូវបានបណ្តេញចេញពីតំណែងជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេស, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យ (ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦)។ យោងតាមសារព័ត៌មាន The Hindu ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា “ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ” ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ (ថ្ងៃទី ២៩ខែសីហា)...
កំពង់ស្ពឺ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងចាត់វិធានការអប់រំណែនាំដល់អាជីវករឱ្យបញ្ឈប់ការតាំងលក់ និងចែកចាយអាវយឺតដែលមានរំលេចពាក្យស្លោកអសុរស និងខ្លឹមសារមិនសមរម្យ បន្ទាប់ពីមានការណែនាំពីថ្នាក់ដឹកនាំខេត្ត និងការក្រើនរំលឹកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ យោងតាមការណែនាំរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាលផែនការងារសន្តិសុខ ចុះស្រាវជ្រាវបន្ទាន់លើទីផ្សារជុំវិញការចរាចរផលិតផលអាវយឺតដែលមានបោះពុម្ពឃ្លាមិនសមរម្យ ដូចជា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ...
អាមេរិក ត្រៀមដកកងទ័ពចេញ ពីប្រទេសនីហ្សេរីយ៉ា លោក ដូណាល់ ត្រាំ អះអាងថា រុស្ស៊ី នឹងមិនការវាយប្រហារ លើប្រទេសសមាជិក អង្គការណាតូ នោះទេ មនុស្សបាត់បង់ជីវិត នៅនេប៉ាល់ កើនឡើងដល់៣៥៩នាក់ និង៩១០នាក់ទៀតបន្តបាត់ខ្លួន ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថា អ៊ីរ៉ង់ មិនស្វែងរកសង្គ្រាមនោះទេ...
ថ្ងៃទី ២៨ ខែសីហា មុនពេលអញ្ជើញទៅដល់ទីក្រុងប៊ីស្កេក ដើម្បីបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ពួតដៃគ្នាត្រួសត្រាយស្ថានការណ៍ថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន»នៅលើកាសែត Slovo របស់កៀហ្ស៊ីស៊ីស្ថាន និងទីភ្នាក់ងារសារព័ត៌មាន”កាបារ”នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ។ នៅក្នុងអត្ថបទនេះ លោក Xi Jinping បានលើកឡើងថា តមតាមការអញ្ជើញរបស់លោកប្រធានាធិបតី Japarov ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា ថា «សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ»។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំដោយ លោក Syed Yusaf Raza...