ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យ ព្រះរោគសុខភាពនៅចិន អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឆ្លើយតបសេចក្តីថ្លែងការណ៍ របស់ប្រធានព្រឹទ្ធសភាថៃ ពាក់ព័ន្ធប្រសាសន៍ សម្តេចតេជោរឿងព្រំដែន រដ្ឋមន្ដ្រីអប់រំ ៖ មានការថយចុះ គួរឱ្យកត់សម្គាល់ នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡងបាក់ឌុប CMAC កម្ពុជា ធ្វើបច្ចុប្បន្នភាព សំណល់យុទ្ធភណ្ឌសង្គ្រាម របស់យោធាថៃ នៅលើទឹកដីកម្ពុជា...
លោក ត្រាំ និយាយថា សហរដ្ឋអាមេរិក នឹងបំពេញទុន បម្រុងប្រេងយុទ្ធសាស្ត្រឡើងវិញ ដោយប្រើប្រេង របស់វេណេស៊ុយអេឡា ស្ថានភាពនៅមជ្ឈឹមបូព៌ា បន្ដតានតឹងជាថ្មី ក្រោយអាមេរិក និងអ៊ីរ៉ង់ បេីកការវាយប្រហារគ្នាទៅវិញទៅមក ការនាំចេញអង្ករ របស់វៀតណាម ឈានដល់ ២,៩១ ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ប្រធានាធិបតីចិន ថ្លែងនៅពេលមកដល់កៀហ្ស៊ីស៊ីស្ថានថា...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ដ្រីនគរបាលខេត្តបាត់ដំបងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ១ខ្នង កម្ពស់៣ជាន់ មាន ១៦បន្ទប់ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា...
បរទេស៖ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនទទួលបានការកើនឡើងសម្រាប់ខែទីបួនជាប់ៗគ្នា ខណៈដែលក្រុមហ៊ុនផលិតនៅតែមានភាពធន់ក្នុងការប្រឈមមុខនឹងឧបសគ្គពីជម្លោះនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា ក្រសួងឧស្សាហកម្មបានរាយការណ៍នៅថ្ងៃចន្ទថា ទិន្នផលបានកើនឡើង ០,១% ក្នុងខែកក្កដាធៀបនឹងខែមុន។ ការកើនឡើងនេះ ដែលបានកើតឡើងបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង ១,៩% ក្នុងខែមុន បានលើសពីការរំពឹងទុក ខណៈដែលអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថានឹងធ្លាក់ចុះ ០,៧%។ ផលិតកម្មបានកើនឡើង...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មន្រ្តីនគរបាលចរាចរណ៍ស័ក្តិ៣ម្នាក់ ត្រូវបានផ្អាកការងារ ខណៈមន្រ្តីកិច្ចសន្យាម្នាក់ ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីទារលុយជនបរទេស ៥០០ដុល្លារ។ ករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្រ្តីជំនាញចុះស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីផ្សព្វផ្សាយថា ប៉ូលីសចរាចរទារលុយពីជនបរទេស៥០០ដុល្លារដែលបានធ្វើដំណើរពីខេត្តកំពតមករាជធានីភ្នំពេញ។ សូមរំលឹកថា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរៀបចំកិច្ចសន្ទនាភាពជាដៃគូរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍនន៍សហប្រជាជាតិនៅកម្ពុជា (UNDP) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ វេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រការទូតបរិស្ថាន ដែលផ្តោតលើរបៀបវារៈសំខាន់ៗដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ លោក Enrico Gaveglia នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា...
កំពង់ស្ពឺ៖ កូនរដូវប្រាំងបានបន្តអូសបន្លាយ បង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករជាង ៣ម៉ឺនហិកតា នៅតាមបណ្តាស្រុក-ក្រុងចំនួន៧ ក្នុងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ ខណៈមន្ទីរជំនាញកំពុងអន្តរាគមន៍នាំទឹកទៅសង្គ្រោះ និងស្តារដំណាំស្រូវដែលរងផលប៉ះពាល់ជិត ២០០ហិកតា។ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា គិតមកដល់ពេលនេះ មន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរកសិកម្ម...
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញឆ្លៀតពេលដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី។ ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ ជាថ្មីម្តងទៀត លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ...
អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃទី២៦ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទីបានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿនប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។ ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕
ថ្ងៃទី៣០ខែសីហានេះ សន្និសីទសារព័ត៌មានអំពីគ្រោះមហន្តរាយរអិលបាក់ដី “២៦សីហា” នៃនេប៉ាលបានបើកធ្វើនៅឃុំGyirong ដោយសារកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅប៉ែកខាងនេប៉ាល់ បានបណ្តាលឱ្យច្រកព្រំដែនGyirongដែលស្ថិតនៅស្រុកGyirongក្រុងXigazeនៃភូមិភាគស្វយ័តXizangមានមនុស្សស្លាប់បាត់បង់ជីវិត រងរបួសនិងបាត់ការទាក់ទងយ៉ាងច្រើន ។ សន្និសីទបានធ្វើបទបង្ហាញថា បន្ទាប់ពីកើតមានគ្រោះមហន្តរាយ ភូមិភាគស្វយ័ត Xizangបានចាប់ដំណើរការនូវយន្តការឆ្លើយតបបន្ទាន់នឹងគ្រោះមហន្តរាយធម្មជាតិកម្រិតទី១នៃភូមិភាគស្វយ័ត និងយន្តការជួយសង្រ្គោះបន្ទាន់នៃគ្រោះមហន្តរាយធម្មជាតិកម្រិតទី១នៃភូមិភាគស្វយ័ត ដោយបង្កើតទីបញ្ជាការជួយសង្គ្រោះបន្ទាន់និងទីបញ្ជាការជួរមុខនៃគ្រោះមហន្តរាយរអិលបាក់ដីលើកនេះ។ក្រសួងហិរញ្ញវត្ថុនិងក្រសួងគ្រប់គ្រងអាសន្ននៃប្រទេសចិនបានទម្លាក់ប្រាក់ទុន១២០លានយាន់ប្រាក់ចិន ហើយគណៈកម្មាធិការជាតិកំណែទម្រង់និងការអភិវឌ្ឍចិនបានរៀបចំប្រាក់ទុន១រយលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការងារជួយសង្គ្រោះនិងស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ។ បច្ចុប្បន្ននេះ បានរៀបចំចាត់ចែងកម្លាំងជួយសង្គ្រោះភាគីនានាចំនួន២១៤១នាក់ដូចជា កងទ័ពរំដោះប្រជាជន ប៉ូលិសប្រដាប់អាវុធនិងក្រុមពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃប្រទេសចិនជាដើម ព្រមទាំងចាត់បញ្ជូនរថយន្តចំនួន២៦៩គ្រឿងនិងគ្រឿងបរិក្ខារជួយសង្គ្រោះចំនួន៣៩២២ចូលរួមការងាររុករកនិងជួយសង្គ្រោះនៅជួរមុខ ៕