ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-អេហ្ស៊ីប ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងព័ត៌មានអេហ្ស៊ីបបានបា្ររព្ធធ្វើឡើងនៅក្រុងគែរ រដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី ១ ខែកញ្ញា ។ លោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតសាទរ។ សមិទ្ធផលសហប្រតិបត្តិការទ្វេភាគីមួយចំនួនត្រូវបានផ្សព្វផ្សាយក្នុងសកម្មភាពនេះ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានលើកឡើងថា សកម្មភាពមួយនេះជាវិធានការជាក់ស្តែងមួយសម្រាប់អនុវត្តគំនិតឯកភាពរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដើម្បីពង្រឹងចំណងមិត្តភាពចិន-អេហ្ស៊ីបឱ្យកាន់តែស៊ីជម្រៅ។ ប្រព័ន្ធសារព័ត៌មានបានដើរតួនាទីពិសេសក្នុងការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បង្កើនមេត្រីភាព និងទំនុកចិត្តគ្នា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយគ្រប់មជ្ឈដ្ឋាននៃអេហ្ស៊ីប នឹងចាប់ដំណើរការការសហការថតនិងផលិតកម្មវិធីមួយចំនួនដូចជា« ពន្លឿនកិច្ចប្រតិបត្តិការចិន-អេហ្ស៊ីប» «ចម្លើយនៅចិន» ព្រមទាំងចាប់ដំណើរការសកម្មភាពចាក់បញ្ចាំងភាពយន្តឆ្នើមចិននៅអេហ្ស៊ីបក្រោមប្រធានបទ«ភាពយន្តផ្លូវសូត្រ» ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនជាមួយមហោស្រពភាពយន្តអន្តរជាតិគែរ ដើម្បីគាំទ្រការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នារវាងអរិយធម៌៕
“ក្នុងបរិបទបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងចំពោះការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃមានសារសំខាន់ជាក់ស្តែងយ៉ាងខ្លាំង” “គោលនយោបាយនិងគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់គ្នារវាងរដ្ឋសមាជិកទាំង២៧នៃមហាគ្រួសារអង្គការសហប្រតិបត្តិការសៀងហៃ”។ល។ នៅថ្ងៃទី១ ខែកញ្ញា កិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) និងកិច្ចប្រជុំ”SCO+”បានធ្វើឡើងនៅទីក្រុងប៊ីស្គេករដ្ឋធានីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងនូវគំនិតផ្តួចផ្តើម ៤ចំណុចទាក់ទងនឹងការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ និងសំណើ៣ចំណុចស្តីពីការដើរតួនាទីរបស់អង្គការសហប្រតិបត្តិការសៀងហៃឱ្យបានកាន់តែល្អ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំសកម្មភាពចាក់បញ្ចាំងភាពយន្តឆ្នើមរបស់ចិន ឈ្មោះ «ភាពយន្តផ្លូវសូត្រ» នៅក្រុងគែររដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី ១ ខែកញ្ញា ។ ភាពយន្តចិនចំនួន ៥ រឿងនឹងចាប់ផ្តើមចាក់បញ្ចាំងតាមរោងកុននៅក្រុងគែរ ដើម្បីបង្ហាញពីភាពរស់រវើកនៃឧស្សាហកម្មភាពយន្តរបស់ចិន និងភាពទាក់ទាញពិសេសនៃវប្បធម៌ចិន។ សូមបញ្ជាក់ថា សកម្មភាពចាក់បញ្ចាំងភាពយន្តលើកនេះមានរយៈពេល៣ថ្ងៃ ភាពយន្តចិនដែលត្រូវចាក់បញ្ចាំងមានប្រភេទខុសៗគ្នា ដូចជាប្រភេទរឿងលើកទឹកចិត្ត រឿងមនោសញ្ចេតនា រឿងរុករកទីអវកាស រឿងទេវកថា ជាដើម ដើម្បីជំរុញថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងវប្បធម៌រវាងចិននិងអេហ្ស៊ីប។ គួរបញ្ជាក់ផងដែរថា សកម្មភាព«ភាពយន្តផ្លូវសូត្រ» បានចាប់ដំណើរការពីខែឧសភាឆ្នាំនេះមក គិតត្រឹមពេលនេះបានរៀបចំជាបន្តបន្ទាប់នៅប្រទេសជាច្រើនដែលចូលរួមការកសាង «ខ្សែក្រវាត់និងផ្លូវ» ដូចជាអាហ្វ្រិកខាងត្បូង កេនយ៉ា កៀហ្ស៊ីស៊ីស្ថានជាដើម ៕
ភ្នំពេញ៖ បងប្អូនកម្មករនិយោជិតនៃរោងចក្ររ៉ាយលីង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានវិលចូលបំពេញការងារតាមផ្នែករៀងៗខ្លួនវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីភាគីកម្មករនិយោជិត និងនិយោជក ឈានដល់ការឯកភាពលើដំណោះស្រាយចំនួន១៨ចំណុច។ ជាដំណោះស្រាយដែលសម្រេចបាន ក្រោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលដោយផ្ទាល់ និងស្តាប់ពីកង្វល់របស់ភាគីទាំងពីរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា...
ភ្នំពេញ៖ ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងសម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ នឹងត្រូវបិទបញ្ចប់ជាផ្លូវការចាប់ពីខែតុលានេះតទៅ ដែលជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីផ្សារ និងកំពុងបង្កើតជាក្តីបារម្ភដល់ម្ចាស់ហាងលក់ភេសជ្ជៈនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលមានរង្វាន់ក្នុងស្តុក ព្រមទាំងការដោះស្រាយក្រវិលរង្វាន់ដែលនៅសេសសល់។ ឆ្លើយតបនឹងក្តីបារម្ភនេះ ក្រុមហ៊ុន វឌ្ឍនៈ បានចេញលិខិតបញ្ជាក់ និងធានាជាលាយលក្ខណ៍អក្សរជូនដល់ដៃគូអាជីវកម្មដែលបានបញ្ជាទិញផលិតផលផ្ទាល់ពីរោងចក្រ។ ក្រុមហ៊ុនបានធានាទទួលខុសត្រូវទាំងស្រុងលើការដោះស្រាយក្រវិលរង្វាន់ និងផលិតផលដែលមានរង្វាន់នៅក្នុងស្តុករបស់អតិថិជន ដើម្បីផ្តល់ភាពកក់ក្តៅ និងរក្សាស្ថិរភាពអាជីវកម្មរបស់ដៃគូចែកចាយ។ ចំណាត់ការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាជីវករ ដោយចាត់ទុកថាជាការបង្ហាញនូវការទទួលខុសត្រូវខ្ពស់ ការផ្តល់ទំនុកចិត្ត និងការរួមសុខទុក្ខជាមួយដៃគូអាជីវកម្មក្នុងកាលៈទេសៈផ្លាស់ប្តូរនេះ។ ក្នុងនោះដែរអ្នកឧកញ៉ា សំអាង...
ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។ កម្ពុជា បានបញ្ជាក់សាជាថ្មីថា «តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាព សម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖...
ដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាលើកទីមួយក្នុងរយៈពេលជិតមួយទសវត្សរ៍ បានគូសបញ្ជាក់ពីជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកុម្ភៈ បានពង្រឹងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម បច្ចេកវិទ្យា ការពារជាតិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លទ្ធផលសំខាន់ៗដែលទទួលបានពីដំណើរបំពេញទស្សនកិច្ចនេះ រួមមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាច្រើនលើវិស័យ Semiconductors សុខាភិបាល បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និង សន្តិសុខ...
បរទេស៖ តារាបាល់ទាត់ជើងចាស់របស់ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន គឺលោក Lionel Messi បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចូលនិវត្តន៍ពីភារកិច្ចនៅជម្រើសជាតិ បន្ទាប់ពីបានលះបង់ និងរួមដំណើរជាមួយក្រុមជម្រើសជាតិអស់រយៈពេល ២០ ឆ្នាំ។ យោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Instargram ផ្ទាល់ខ្លួនរបស់លោក បានប្រកាសថាលោកសម្រេចចិត្តនិវត្តន៍ពីក្រុមជម្រើសជាតិ Argentina ជាផ្លូវការ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅវ័យ ៣៩ឆ្នាំ។ លើសពីនេះនៅក្នុងការបង្ហោះនោះ...