ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើជនភៀសសឹកគ្រប់បែបយ៉ាង ទាំងជនភៀសបានត្រឡប់ទៅកាន់លំនៅឋាន និងកំពុងរស់នៅជំរំសុវត្ថិភាព ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តនីមួយៗ ។ លោកថា “ពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រក...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ក្រោមស្មារតីមនុស្សធម៌ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ...
កំពង់ចាម៖ ត្រីរាជ ទម្ងន់ ជាង ៧០គីឡូក្រាម ត្រូវបាន ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានធ្វើការលែងចូលទន្លេមេគង្គ វិញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦។ ការព្រលែង ត្រីរាជនេះ គឺក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ...
ក្រសួងបរិស្ថាន បដិសេធការចុះផ្សាយ របស់កាសែត The Nation របស់ថៃ បានលើកឡើងថា ការបំពុលខ្យល់នៅ ទីក្រុងបាងកក មានប្រភពមកពីភ្លើង ឆេះនៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជម្រើស៣ ជូនអ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ជុំវិញផ្សារដើមគ ក្រសួងទេសចរណ៍៖ កម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព...
មេដឹកនាំអឺរ៉ុប វាយបកវិញ ចំពោះការប្រកាស គំរាមដាក់ពន្ធ១០ភាគរយ របស់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ង យកកោះ ហ្គ្រីនឡែន អ៊ីរ៉ាក់ ប្រកាសដកកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក ចេញពីទឹកដីសហព័ន្ធទាំងស្រុង ឡាវ កំណត់គោលដៅកំណើនសេដ្ឋកិច្ច ឱ្យបានយ៉ាងហោចណាស់៦ភាគរយ នៅឆ្នាំ២០២៦ សហភាពអឺរ៉ុប ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងការបង្ខិតបង្ខំណាមួយ...
បរទេស៖ គណបក្សកុម្មុយនិស្តដែលកាន់អំណាចរបស់វៀតណាមបានចាប់ផ្តើមកិច្ចប្រជុំប្រាំឆ្នាំម្តងរបស់ខ្លួន ដើម្បីជ្រើសរើសបញ្ជីថ្នាក់ដឹកនាំថ្មីសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយរបស់ពិភពលោក ខណៈដែលវៀតណាមកំពុងដើរលើសង្គ្រាមពាណិជ្ជកម្មសកល និងកំណែទម្រង់ក្នុងស្រុកដ៏ទូលំទូលាយ។ យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សមាជរយៈពេលប្រាំពីរថ្ងៃបានចាប់ផ្តើមនៅថ្ងៃចន្ទនៅទីក្រុងហាណូយ ដែលប្រតិភូគណបក្សចំនួន ១.៦០០ នាក់មកពីទូទាំងប្រទេស នឹងជ្រើសរើសគណៈកម្មាធិការកណ្តាល និងការិយាល័យនយោបាយ ក៏ដូចជាកំណត់គោលដៅសេដ្ឋកិច្ចសំខាន់ៗសម្រាប់ប្រទេសផងដែរ។ ព្រឹត្តិការណ៍នេះកើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់ប្រទេសវៀតណាមដែលពឹងផ្អែកលើការនាំចេញ ដែលជាប្រទេសផលិតដ៏មានឥទ្ធិពលនៅអាស៊ីមួយដែលកំពុងតស៊ូជាមួយនឹងពន្ធគយរបស់សហរដ្ឋអាមេរិកដែលទើបដាក់ថ្មីៗនេះចំនួន ២០...
បាត់ដំបង៖ ពិរុទ្ធជនម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់ ចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១៥ និង ១០ នាទី នៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ...
បាត់ដំបង៖នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មន្ត្រីនគរបាលទេសចរណ៍ខេត្តបាត់ដំបង បានយកចិត្តទុកដាក់រៀបចំ និងសម្រួលសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងភាពងាយស្រួលជូនភ្ញៀវទេសចរណ៍បរទេស ដែលបានអញ្ជើញធ្វើដំណើរមកទស្សនាកំសាន្ត និងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ការងារនេះ បានអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។...
ពោធិ៍សាត់÷ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា ។នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល...
បាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កំពុងបន្តដឹកនាំ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយផ្តោតការពិភាក្សាលើប្រធានអន្តរាគមន៍សំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន និងសុខសុវត្ថិភាពសាធារណៈ។ ក្នុងសន្និបាតនោះ បានពិភាក្សាលម្អិតអំពី ការគ្រប់គ្រងបរិស្ថាន រួមមាន ការគ្រប់គ្រងសំរាម និងសំណល់រឹងរាវ ការដុតសំរាមដោយគ្មានស្តង់ដារ...